ដោយសារតែជើងរបស់នាងឈឺទើបគេសម្រេចចិត្តយកម្ហូបដែរធ្វើយកមកអោយនាងញ៉ំានៅក្នុងបន្ទប់តែម្ដង ។ វាដូចជាពេលវេលាដែរគេធ្លាប់ធ្វើជាមួយនិងនែលលីយ៉ា តែពេលនោះគឺលីយ៉ាជាអ្នកមកធ្វើម្ហូបអោយគេញ៉ំា កាន់តែនៅជិតយូនីហ្វឺរគេកាន់តែនឹកនាដល់អ្នកដែរបាត់ទៅរៀងរាល់ថ្ងៃ ស្ទើរតែគ្រប់វិនាទីនិងដង្ហើមចេញចូល ព្រោះគេមិនដែរភ្លេចមនុស្សស្រីដែរគេស្រឡាញ់ដំបូងបំផុតរបស់គេឡើយ។
«នេះឆាប់ញ៉ំាទៅ»ណាមជុន
«បងប្រុសមិនញ៉ំាទេឬ?»យូនីហ្វឺរ
«ខ្ញុំឃ្លានមុននេះ ក៏ញ៉ំារួចហើយ»ណាមជុន
«ខ្ញុំរំខានបងប្រុសណាស់ហើយ»យូនីហ្វឺរថាហើយក៏ទៅទទួលចានបាយពីគេយកមកដាក់នៅលើភ្លៅនិងអង្គុយញ៉ំា ដោយគេមិនបានតបឡើយក៏ដើរទៅចុចទូរស័ព្ទនៅលើកៅអីក្បែរគ្រែរបស់នាងវិញ។
«បងប្រុស!»
«ហឹមមម?»ណាមជុន
«ខ្ញុំសួរអីបន្តិចបានទេ?»យូនីហ្វឺរដែរនៅសុខៗស្រាប់តែងើបមុខទៅសួររាងក្រាស់ធ្វើអោយឆ្ងល់បន្តិចដែរ ទើបគេរងចាំនាងអោយនាងសួរបន្តរព្រោះចង់ដឹងថានាងចង់សួរអ្វីពីគេ?
«ខ្ញុំមិនមែនចេះដឹងអីទេ តែព្រោះតែឆ្ងល់ទើបសួរ។បងប្រុសមិនមានសង្សារឬមនុស្សដែរស្រឡាញ់ទេឬ?គឺឃើញថាមិនដែរជួបអ្នកណាក្រៅពីអ្នកផ្ទះនិងការងារ» យូនីហ្វឺរ
«....»
«ក៏មាន មានមកយូរណាស់ហើយ»ណាមជុនឆ្លើយដោយមិនស្ទាក់ស្ទើរក្នុងសំណួរមួយនេះ តែធ្វើអោយអ្នកសួរស្រង៉ាកចិត្តមិនតិចទេ។
«ពិតមែនឬ? ខ្ញុំមិនដែរឃើញសោះស្មានថាបងប្រុសមិនមានហើយតើ»យូនីហ្វឺរ
«នាងគ្រាន់តែរស់នៅកន្លែងឆ្ងាយ តែទំនាក់ទំនងពួកយើងកាលពីមុនល្អណាស់» ណាមជុនក៏និយាយទៅអោយនាងស្ដាប់ តែនាងបែរជាមិនយល់ថាគេកំពុងនិយាយពីអ្វីនោះទេ ដឹងត្រឹមថាកែវភ្នែកដែរគេកំពុងបង្ហាញ មនុស្សស្រីម្នាក់នោះប្រាកដជាសំខាន់សម្រាប់គេខ្លាំងណាស់។
«ស្រីម្នាក់នោះប្រាកដជា មនុស្សដែរបងប្រុសស្រឡាញ់ខ្លាំងណាស់ហើយ»យូនីហ្វឺរ
YOU ARE READING
ម្ចាស់អតីតកាលរបស់បង✨🌷រដូវកាលទី6🌟
Fanfictionគេនិយាយថាស្នេហាគ្រាដំបូងស្រស់បំព្រងណាស់ អារម្មណ៍ដែរមានអោយគ្នាជាអារម្មណ៍ល្អប្លែក ព្រោះតែពាក្យថាគ្រាដំបូង ។តែត្រូវចាំថាត្បូងពេជ្រក្នុងបេះដូងដែរខំថ្នមហើយនៅសុខៗវាស្រាប់តែរលាយបាត់ទៅ ធ្វើអោយមនុស្សម្នាក់ប្រែប្រួលបានប៉ុណ្ណា? ✨🌷
