“…” ព្រះច័ន្ទនៅរាត្រីយប់នេះប្រែស្រអាប់ខុសធម្មតា ហាក់បីដូចជាកំពុងសោកសៅខ្លាំងណាស់…
រូបភាពក៏បង្ហាញពីនេត្រាដែរកំពុងអង្គុយមើលទៅពីរនាក់ម្ដាយនិងកូនកំពុងថតរូបនិងលេងជាមួយគ្នាយ៉ាងសប្បាយនាងក៏ស្រមៃដល់រឿងរបស់នាង រូបខ្ញុំកើតមកក៏គ្មានម្ដាយទៅហើយមិនដែរសូម្បីតែហៅគាត់ថាម៉ាក់មិនដែលទាំងអោបឬថើបគាត់ក្នុងនាមជាម្ដាយនិងកូនសោះឡើយ ពេលវេលាដែរនៅជាមួយម៉ាក់ក៏ខ្ញុំគ្មានដែរ ខ្ញុំគួរឲ្យស្អប់ណាស់មែនទេបានជាម៉ាក់បង្កើតខ្ញុំហើយគាត់មិនចង់រស់នៅជាមួយខ្ញុំ ពេលខ្លះខ្ញុំពិតជាច្រណែននឹងលីតាណាស់គេសំណាងជាងខ្ញុំគេមានម្ដាយគេបានក្ដីស្រលាញ់ពីម្ដាយ ខ្ញុំតែងតែចង់យល់ពីអារម្មណ៏ដែលមានម្ដាយគេងអោបម្ដាយបំពេរ ទេវតាពិតជាអយុត្តិធម៌ជាមួយម្ដាយខ្ញុំណាស់អាចឲ្យខ្ញុំរីករាយនៅលើពិភពលោកនេះបានប៉ុន្តែមិនអាចសូម្បីតែផ្ដល់ជីវិតចុងក្រោយដ៏រីករាយមួយឲ្យម្ដាយខ្ញុំមិនបាន បន្ទប់ពីស្រមៃរឿងទាំងអស់នេះហើយនេត្រាក៏ស្រក់ទឹកភ្នែកចុះមកដូចទឹកបាក់ទំនប់ ដេវីតដែលអង្គុយក្បែនោះក៏ឆ្ងល់ហើយសួរ<<នេត្រាកើតអី?>> នេត្រាគេមិនឆ្លើយមិននិយាយអ្វីទាំងអស់គ្រាន់តែអង្គុយយំ ដេវីតគេមិនដឹងធ្វើយ៉ាងមិចក៏លើកដៃទៅបាំងមុខនាង នេត្រាឃើញអញ្ចឹងក៏ទាញដៃអាវដេវីតមកបាំងភ្នែកហើយយំកាន់តែខ្លាំង ពេលនោះទូរស័ព្ទនាងក៏រោទ៏ឡើងនាងជូតទឹកភ្នែកចេញហើយលើកទូរស័ព្ទមកនិយាយ*អាឡូលីតា!* *នេត្រា!!ជួយយើងផងយើងវង្វេងព្រៃជាមួយសិទ្ធនៅខាងក្រោយសួនកម្សាន្តហើយ មកយកយើងឲ្យលឿនមក!* *ហាក់!ព្រៃ!ហើយឯងមិចបានទៅវង្វេងក្នុងព្រៃនឹង?* *កុំទាន់សួរមកយកយើងសិនមក យើងខ្លាចណាស់* *អឺៗចាំយើងនៅទីនោះហើយយើងទៅដល់ឥឡូវហើយ!* ពេលបិទទូរស័ព្ទហើយនេត្រាគេក៏ប្រាប់ដេវីតពីរឿងដែរលីតាវង្វេងព្រៃជាមួយសិទ្ធ ពេលប្រាប់ហើយពួកគេទាំងពីក៏ប្រញាប់រត់ទៅក្នុងព្រៃនោះ។ <<Yes!!gameលើកនេះយើងឈ្នះហើយ>> <<តែ…លីតាយើងធ្វើអញ្ចឹងអាចគ្រោះថ្នាក់ដល់ពួកគេអត់?>> <<កុំបារម្មណ៏ច្រើនពេកពួកគេមិនអាចកើតអីទេ ពួកគេទុកយើងចោលមុនទេ>> <<តែ…>> <<បានហើយឈប់តែទៅបើពួកគេចូលទៅលើសពី10នាទីចាំចូលទៅរកពួកគេក៏មិនហួសពេលដែរ>> <<អឹម!ចឹងឥឡូវហ្នឹងយើងធ្វើអី?>> <<យើងទៅចាប់តុកាត្តាសិនទៅតោះ!>>។ 10នាទីក្រោយមក… ដេវីតនិងនេត្រានៅតែមិនទាន់ចេញពីព្រៃវិញទេ ចំណែកឯសិទ្ធនិងលីតានៅកន្លែងចាប់តុកាត្តានៅឡើយ សិទ្ធគេមើលនាឡិកាដៃគេហើយក៏ហៅលីតា<<លីតាៗ10នាទីជាងហើយមិនទាន់ឃើញនេត្រាឬដេវីតចេញមកវិញទេទូរស័ព្ទក៏គ្មានអ្នកទូរស័ព្ទមកដែរពួកគេអាចមានរឿងទេ?>> <<ចាំមួយភ្លែតទៀតទៅយើងលេងអានេះមួយសិន!>> <<លីតាឯងឈប់សិនទៅបានអត់ឯងមិនខ្វល់ពីពួកគេទេអី?>> <<យើងខ្វល់តើ មកពីខ្វល់ហ្នឹងហើយបានជាខំលេងយកតុកាត្តា>> <<ខំលេងធ្វើអីមិនគិតទៅរកនេត្រានិងដេវីតសិនទៅ>> <<យើងលេងដើម្បីយកតុកាត្តាឲ្យនេត្រាព្រោះបើគេដឹងថាយើងកុហកគេយើងអាចនឹងស្លាប់បានគ្រប់ពេលដឹងអត់ហើយឯងកុំបារម្មណ៏ពេកនេត្រាគេឆ្លាតណាស់>> <<លេងឲ្យលឿនទៅអញ្ចឹង>> <<Yes!បានហើយតោះទៅ>> *ទ្រឺត!ទ្រឺត!* *អាឡូលីតាឯងនៅណាយើងរកឯងមិនឃើញទេ…* “ផាំង!’’ *អា!!!* *នេត្រា?អាឡូ?នេត្រា?* <<សិទ្ធ!សិទ្ធ!ធ្វើមិចទៅតិចនេត្រាកើតអីទៅ>> <<កុំភ័យៗតោះឥឡូវទៅរកពួកគេទៅ>> <<ហ្នឹងហើយៗប្រញាប់ទៅ>>។ និយាយនេត្រានិងដេវីតដែលនៅក្នុងព្រៃវិញ <<អូយ>> <<មិចហើយនេត្រា?>> <<មិនអីទេណាទូរស័ព្ទខ្ញុំ?>> <<នេះ!មិចហើយឈរកើតអត់?>> <<អត់អីទេ!ប៉ុន្តែទូរស័ព្ទខ្ញុំខូចហើយ>> <<កុំទាន់ខ្វល់ពីទូរស័ព្ទមើលជើងសិនទៅ>> <<មិនអីទេរអិលដុំថ្មបន្តិចហ្នឹង>> <<ឡើងឈរទៅអញ្ចឹង>>ដេវីតនិយាយរបៀបឌឺហើយអោបដៃផ្អែកដើមឈើក្បែរនោះ នេត្រាគេសម្លឹងមុខដេវីតតែដោយចង់ឈ្នះដែរក៏ប្រឹងឡើងឈរទាំងដឹងថាជើងខ្លួនឯងគ្រិចទៅហើយ ពេលនេត្រាគេឡើងឈរបានហើយក៏ងាកមកនិយាយដាក់ដេវីតវិញ <<ឃើញអត់ខ្ញុំប្រាប់ហើយថាមិនអីទេ>>ដេវីតគេសើចដាក់នេត្រាហើយនិយាយ <<ឈរបានចុះដើរខ្លួនឯងបានអត់?>>នេត្រាគេស្ទាក់ស្ទើរបន្តិចក៏និយាយតបវិញ <<ប្រកត់ជាដើរបានហើយ>> <<ដើរទៅអញ្ចឹងនៅចាំអីទៀត?>>នេត្រាគេពេបម៉ាត់ហើយសម្លក់ដេវីតបន្តិចក៏បែរមករៀបនឹងឈានជើងដើរទៅមុខទៅហើយ ជើងដែលគ្រិចនោះក៏ជាន់ត្រូវនឹងដុំថ្មធំមួយបិះនឹងផ្កាប់មុខហើយដេវីតក៏ចាប់ទាញដៃនេត្រាហើយបង្វឹលនាងមកអោប ហើយចំអន់ឲ្យនាងថា<<មិចដើរបានម៉ានជំហានហើយ?>> <<ដេ..ដេវីតឯងនឹងចាប់ខ្ញុំជាប់ហើយដើរមិចកើត>> <<បានហើយឈប់មាត់រឹងទៅ>>ដេវីតគេនិយាយបណ្ដើរគ្រានេត្រាទៅអង្គុយលើកំណាត់ឈើបណ្ដើរ ហើយក៏លើកជើងដែរគ្រិចមកមើល ពេលដែរឃើញជើងនេត្រាគ្រិចឡើងហើមទៅហើយគេក៏សម្លឹងមុខនេត្រាហើយនិយាយ<<នឹងហេសអត់អី បើបណ្ដោយឲ្យនៅឈឺអញ្ចឹងដល់ស្អែកជើងហ្នឹងដឹងតែកាត់ចោលហើយ>>ដេវីតគេនិយាយបែបបន្លាចនេត្រា បន្ទាប់មកគេក៏សម្រួលឆ្អឹងកជើងនេត្រាឲ្យបានគ្រាន់បន្តិច <<នៅឈឺទៀតអត់?>> ដេវីតគេសម្រួលឆ្អឹងហើយសួរទៅនេត្រា ហើយនេត្រាគេក៏បង្វិលកជើងសន្សឹមៗក៏ឈប់វិញបែបដូចនៅឈឺនៅឡើយហើយគេក៏និយាយប្រាប់ដេវីតវិញ<<ឈប់ឈឺហើយតោះទៅរកលីតា>>ដេវីតមើលទៅនេត្រាដូចរៀងសង្ស័យក៏យកដៃទៅចុចកជើងនាងនេត្រាគេក៏ភ្លាត់មាត់ស្រែក<<អា!!ឈឺ!>> <<ហើយអម្បិញមិញថាអត់ឈឺ>> <<មិញអត់ឈឺខ្លាំងអញ្ចឹងផង>>ដេវីតដកដង្ហើមធំដាក់នេត្រាហើយបែរខ្នងដើម្បីអៀវនាង <<ឡើងមក>> <<ដេវីតឯងចង់អៀវខ្ញុំទៅណា?>>ដេវីតងាកមកមើលនេត្រាហើយនិយាយ <<គិតថាខ្ញុំអៀវនេត្រាឯងដើរលេងក្នុងព្រៃមែន>> <<តែយើងមិនទាន់រកលីតាហើយសិទ្ធឃើញផងនឹង>> <<ពួកគេបានចេញរួចហើយទៅដើរលេងបាត់ហើយដឹង>> <<តែ...>> <<នៅតែស្ករអីទៀតឡើងលឿនមក>>នេត្រាក៏ព្រមឡើងហើយពេលក្រោកឈររៀបនឹងឡើងហើយគេក៏ប្រទះភ្នែកឃើញអ្វីម៉្យាងហើយក៏ច្រានដេវីតចេញហើយក៏ <<អា!!>> <<នេត្រា!មិចហើយ>>…។
មន្ទីពេទ្យ…
<<អួយឈឺក្បាល!>> <<កូនដឹងខ្លួនហើយហេស?>> <<ប៉ា?ថីបានកូនមកនៅពេទ្យអញ្ចឹង?>> <<កូនសម្លប់2ម៉ោងហើយកូនអត់ចាំទេហេស?>> <<កូនចាំថាកូននៅក្នុងព្រៃហើយមានរឿងអីទៀតកូនមិនចាំទេ>> <<មិនអីទេចងចាំតាមសម្រួលទៅ>> <<ចុះមិត្តកូនពួកគេទៅណាហើយ?>> <<ពួកគេទៅផ្ទះវិញអស់ហើយប៉ុន្តែលូលូគេទើបតែចេញទៅទេ>> <<លូលូ?ម៉េចបានគេមក?>> <<លូលូជាអ្នកនាំកូនមកពេទ្យនឹង>> <<លូលូជូនកូនមកពេទ្យ?>> <<ហ្នឹងហើយ>> <<ប៉ាកូនសួរមួយឈ្មោះពិតលូលូឈ្មោះអី?>> <<គឺ…គឺដេវីតត្រូវហើយឈ្មោះដេវីត>> <<ដេវីត?ប៉ាប្រកត់អត់?>> <<ប្រកត់ហើយគឺដេវីត កើតមែនកូន>> <<ចា អត់អីទេប៉ាយើងទៅផ្ទះឥឡូវទៅកូនមិនចូលចិត្តនៅពេទ្យទេ>> <<ចង់ទៅផ្ទះឥឡូវក៏បានតែកូនត្រូវឲ្យពេទ្យពិនិត្យម្ដងទៀតសិន>> <<ចា!>> បន្ទាប់ពីនេត្រាបានពិនិត្យសាឡើងវិញរួចអស់ហើយគេក៏ចេញដំណើរមកផ្ទះវិញជាមួយប៉ារបស់គេ។ពេលបានមកដល់ផ្ទះវិញនេត្រាគេដើរសំដៅទៅកន្លែងដាក់រូបថតម្ដាយគេហើយក៏និយាយ<<ម៉ាក់កូនរកឃើញលូលូហើយគេឥឡូវធំហើយ កូនគួរតែប្រាប់គេទេថាកូនជាលីលីព្រោះមើលទៅគេដូចជាមិនទាន់ដឹងទេ…>> <<នេត្រា!មកនេះបន្តិចកូន>> <<ចាប៉ាទៅហើយ!ម៉ាក់និយាយគ្នាប៉ិននេះបានហើយស្អែកកូនទៅលេងម៉ាក់ចាំយើងនិយាយគ្នាទៀត>> បន្ទាប់មកនេត្រាគេក៏ដើរទៅរកប៉ាគេ <<ប៉ា>> <<នេត្រាមកនេះមកកូន>>នេត្រាដើរទៅអង្គុយជិតប៉ានាង <<ប៉ាចង់ប្រាប់កូនរឿងអីមែន?>> <<ត្រូវហើយស្អែកគឺជាថ្ងៃគំរប់ខួប18ឆ្នាំដែរម៉ាក់កូនស្លាប់ហើយ>> <<កូនដឹង>>នេត្រានិយាយហើយអោនមុខចុះទាំងសោកសៅ <<នេត្រាកុំអញ្ចឹងអីប៉ាដឹងថាកូនពិបាកចិត្តប៉ុន្តែការស្លាប់របស់ម៉ាក់មិនទាក់ទងនឹងកូនទេគឺម៉ាក់កូនបានគាំងបេះដូងស្របពេលដែរកូនរៀបនឹងកើតប៉ុណ្ណោះអញ្ចឹងកូនកុំគិតច្រើនអីសប្បាយរីករាយនឹងខួបកំណើតកូននៅស្អែកនេះទៅព្រោះបន្ទាប់ពីថ្ងៃស្អែកកូនអាចនឹងជួបរឿងច្រើនដែលកូននឹកស្មានមិនដល់>> <<ជារឿងអីទៅប៉ា?>> <<ថ្ងៃស្អែកកូននឹងបានដឹងរឿងទាំងអស់…>>។ ទាយលេងទៅមើលប៉ានេត្រានឹងប្រាប់រឿងអី??
YOU ARE READING
The mystery of Netra (អាថ៌កំបាំងនេត្រា)
Mystery / Thrillerរឿងនេះនិយាយពីសិស្សវិទ្យាល័យ៤នាក់បន្ទាប់ពីដឹងថាមិត្តគេម្នាក់ក្នុងចំណោម៤នាក់ពួកគេជាប់បណ្ដាសារ បន្ទាប់មកពួកគេព្យាយាមស្វែងរកអាច៌កំបាំងនៃបណ្ដាសារនោះ និង វិធីដោះបណ្ដាសារនោះ កំឡុងពេលដែរពួកគេទាំង៤ស្វែងរកអាច៌កំបាំងនោះពួកគេម្នាក់ៗក៏បានស្វែងយល់ពីគ្នាទៅវិញទៅមក...
