វគ្គ៣&៤

6 1 0
                                        

ម៉ោង 8:10 ពេលយប់
   *ទ្វាផ្ទះស្រាប់តែបើក* ខ្ញុំកំពុងរៀនធ្វើលំហាត់ ហើយក៏រហ័សងាកទៅមើលទ្វាក៏ឃើញថាជាប៉ាគាត់ត្រលប់មកពីធ្វើការវិញ ហើយខ្ញុំក៏រត់ទៅអោបប៉ាហើយសួរគាត់ថា << ប៉ាបានញ៉ាំអាហារពេលយប់ហើយនៅ >>  <<ញ៉ាំរួចហើយ ចុះកូន?>>  <<ចាញ៉ាំនៅផ្ទះលីតារួចហើយ ត្រូវហើយប៉ាកូនមានរឿងចង់ប្រាប់ទៅអង្គុយសិនតោះ>>  << okay! រឿងអីកូន?>>  <<គឺថាថ្ងៃបុណ្យណូអែលកូនប្រហែលមិនបានទៅ ជួបពូStevenជាមួយប៉ាទេ ព្រោះថាលីតាគេហៅកូនទៅលេងនៅសួនកម្សាន្តជាមួយគ្នានៅថ្ងៃនោះ  ប៉ាគិតមិចដែរ?>>  <<ចុះកូនចង់ទៅជាមួយលីតាអត់>>  << yes…>>  <<អញ្ចឹងកូនទៅលេងទៅ ចាំប៉ាប្រាប់ពូ Steven ឲ្យមិនបាច់បារម្មណ៏ទេ>> ខ្ញុំក៏ប្រញាប់រត់ទៅយកសៀវភៅវដែរបានរៀបចំរួចនោះមកឲ្យប៉ា <<ប៉ាកាដូរពីរនេះគឺប៉ាជួយយកទៅឲ្យគាត់ផង okay..?>>  << Of course ប៉ាប្រកត់ជាយកទៅឲ្យដល់ដៃតែម្ដង 😀 >> <<ប្រសើរហើយពេលឮប៉ាយល់ព្រម  ត្រូវហើយប៉ាកូនមានរឿងចង់សួរមួយទៀត>>   <<រឿងអី?>>  <<គឺរឿងសញ្ញាលើភ្នែកកូន>> ប៉ាដក់ដង្ហើមធំហើយក៏សួរថា  <<មួយរយៈនឹងកូនជួបរឿងច្រើនមែន?>> ខ្ញុំងក់ក្បាល់បន្តិច ហើយប៉ាក៏មកអោបខ្ញុំ ហើយប្រាប់ខ្ញុំថា <<ដល់ពេលប៉ានឹងប្រាប់ ទោះប៉ានិយាយពេលនេះក៏កូនមិនអាចធ្វើអ្វីមិនកើត ដល់ពេលនោះនឹងមានមនុស្សម្នាក់មកជួយកូនហើយណា...>>  <<អ្នកណាគេ?>>  <<ពេលនោះមកដល់កូននឹងដឹងហើយម្នាក់នោះកូនក៏ស្គាល់>>ខ្ញុំងក់ក្បាលហើយញញឹមទាំងមានសង្ខឹម…។
          ថ្ងៃទី25 ខែធ្នូ ឆ្នាំ2019 ( Chrismas Day)
          ម៉ោង 9:10 នាទីព្រឹក
     ថ្ងៃនេះខ្ញុំស្ថិតនៅក្នុងឈុតអៀមខោជាមួយនឹងអាវពណ៍ទឹកសមុទ្រនិងស្បែកជើងប៉ាតាសមួយគូ។ ឥឡូវខ្ញុំកំពុងឈរនៅពីមុខផ្ទះលីតា ចាំគេរៀបចំខ្លួន ខណៈពេលដែរកំពុងរងចាំនោះខ្ញុំក៏ឃើញឡានមួយជិះមកឈប់នៅពីមុខផ្ទះលីតា ពេលនោះខ្ញុំក៏ឮសំឡេងសិទ្ធ ស្រែកហៅខ្ញុំ  ពេលខ្ញុំងាកទៅគេក៏ចេញពីឡានមកហើយលើកដៃសួរស្ដី  ខ្ញុំក៏បានញញឹមដាក់វិញបន្តិច ហើយក៏ឃើញដេវីត ក៏ចេញមកពីឡាននោះដូចគ្នា គេបានញញឹមដាក់ខ្ញុំ ហើយក៏បែរទៅលាប៉ាគេដែរក្នុងឡាន ប៉ាដេវីតក៏បានចាប់អារម្មណ៏មើលមកខ្ញុំហើយនិយាយ<< ក្មួយស្រីមុខពិតជាមុខស្រដៀងកូនមិត្តពូណាស់>>ខ្ញុំមិនដឹងនិយាយអីគ្រាន់តែញញឹមដាក់គាត់វិញ ពេលនោះលីតាគឺចេញមកចំពេលតែម្ដងខ្ញុំក៏ធ្វើជាមកនិយាយជាមួយលីតាវិញ << ឯងយូរម្លេះពួកយើងចាំឯងយូរហើយ>> គេធ្វើមុខឆ្ងល់ៗហើយក៏ក្រឡេកទៅឃើញប៉ាដេវីតហើយក៏ងាកមកសួរខ្ញុំវិញ << នេត្រាគាត់ជាណាគេ?>> ខ្ញុំក៏ប្រាប់គេវិញថានោះជាប៉ាដេវីត ហើយគេក៏ងក់ក្បាលរួចបែរទៅជម្រាបសួរគាត់  ប៉ាដេវីតញញឹមហើយសួរលីតាថា <<ត្រូវការឲ្យពូជូនទៅអត់?>> លីតាក្រវីក្បាលហើយតបទៅវិញដោយគួរសម<<ចាមិនអីទេពូពួកខ្ញុំអាចទៅខ្លួនឯងបានមិនហ៊ានរំខានលោកពូទេ>> ប៉ាដេវីតញញឹមហើយក៏លើកដៃលាពួកខ្ញុំ។ បន្ទប់មកលីតាក៏រត់ទៅរកសិទ្ធហើយសួរគេថាមកជាមួយដេវីតមែន សិទ្ធងក់ក្បាល ពេលនោះប៉ាខ្ញុំក៏ដើរចេញពីផ្ទះផងដែររួចក៏ងាកមកមើលពួកខ្ញុំហើយសួរថា << កូនមិនទាន់ទៅទេហេស? ឲ្យប៉ាជូនទៅអត់ ?>> ខ្ញុំឆ្លើយវិញថា<< មិនអីទេពួកកូនអាចទៅខ្លួនឯងបានហើយពួកយើងកំពុងរៀបចំទៅហើយ >>  << Okay!! ទៅលេងឲ្យសប្បាយណា…>>  <<ចា ប៉ាដូចគ្នា អូ!…មែនហើយប៉ាបានយកកាដូទៅនៅ? >> ប៉ាងក់ក្បាលហើយលើកកាដូពីរនោះឡើងបង្ហាញខ្ញុំហើយប៉ានិយាយមកកាន់គ្រប់គ្នាថា<< Happy Marry Chrismas everyone!!>> គ្រប់គ្នាឆ្លើយស្របគ្នាថា<< YOU TOO…!>> ហើយសិទ្ធក៏និយាយ<<ប្រញាប់មកជិតដល់ម៉ោងឡានក្រុងចេញហើយ>>រួចក៏ទាញដៃលីតារត់ទៅមុនបាត់ ខ្ញុំនិងដេវីតមើលមុខគ្នាហើយអស់សំណើចនឹងពួកគេទាំងពីរ ……។
         ប្រហែលជាកន្លះម៉ោងក្រោយមកពួកយើងទាំងអស់គ្នាក៏មកដល់សួនកម្សន្តមួយកន្លែងនៅទីក្រុងភ្នំពេញ។ លីតានិងខ្ញុំកំពុងនិយាយគ្នាថាគួរតែជិះអីមុនគេ ពេលនោះសិទ្ធនិងដេវីតត្រលប់មកពីទិញសំបុត្រវិញហើយនិយាយថា << នេះសំបុត្រទិញរួចហើយចង់ទៅជិះអី? >>  លីតានិងសិទ្ធពូកគេចង់ទៅជិះRoller Coaster (ទោងហោះខ្នាត់ធំ)តែមើលទៅដេវីតដូចមិនចង់ជិះប៉ុន្មាទេហើយគេក៏និយាយ <<ពួកយើងទៅជិះCarousel (ទោងសេះវិល) វិញហេស>>  លីតាគេសម្លឹងមុខដេវីតហើយនិយាយ<<អូយ…មើលទៅមិនសូវសប្បាយទេ!!>>  សិទ្ធគេដូចនឹកឃើញអីម៉្យាងហើយក៏និយាយតបលីតា <<ដេវីតជិះRoller Coaster  មិនកើតទេគេខ្លាចខ្ពស់>>  លីតាគេឮហើយក៏បញ្ឈប់គំនិតចង់ជិះ Roller Coaster បន្តិចហើយក៏និយាយថា<<អញ្ចឹងមិនអីទេជិះ Carousel ក៏បានដែរ >> ដេវីតគេក៏និយាយតបលីតាថា<< មិនអីទេទាំងអស់គ្នាជិះ Roller Coaster ទៅខ្ញុំអង្គុយចាំនៅក្រោមក៏បាន >> លីតាគេសប្បាយចិត្តឡើងវិញហើយសួរដេវីតថា << ពិតមែនហេស? >>  ដេវីតញញឹមហើយងក់ក្បាល លីតាពេលឃើញដេវីតមិនអីអញ្ចឹងគេលោតសប្បាយអរ ហើយពេលនោះខ្ញុំគិតថាមកលេងទាំងអស់គ្នាទុកឲ្យដេវីតនៅម្នាក់ឯងមិនកើតទេក៏និយាយប្រាប់លីតាថា << ហ្នឹងហើយលីតាឯងទៅជិះជាមួយសិទ្ធទៅចាំយើងនៅអង្គុយចាំជាមួយដេវីតក៏បាន >>  លីតាគេក៏ងក់ក្បាលហើយទាញដៃសិទ្ធរត់ទៅ។ ខ្ញុំពេលនេះកំពុងអង្គុយនៅបង់មួយក្រោមដើមឈើជាមួយដេវីត ពេលខ្ញុំងាកទៅមើលដេវីតកំពុងតែផឹកទឹកនោះ ខ្ញុំមានអារម្មណ៏ថាគេដូចជាមិត្តម្នាក់ដែរខ្ញុំធ្លាប់ស្គាល់ពីមុនមកអញ្ចឹង ពេលខ្ញុំកំពុងតែសង្កេតមើលនោះ គេក៏ងាកមកខ្ញុំហើយធ្វើមុខឆ្ងល់ ខ្ញុំក៏ដឹងស្ថានការទាន់ក៏ធ្វើជាសួរគេថាមានទឹកមួយដបទៀតអត់ គេញញឹមហើយក៏យកឲ្យខ្ញុំ ពេលបានទឹកហើយខ្ញុំក៏នឹកឃើញថាចង់សួរគេរឿងដែរខ្លាចខ្ពស់នោះ <<ត្រូវហើយដេវីតថីបានខ្លាចខ្ពស់? >>   << អរ….គឺកាលពីក្មេងខ្ញុំឡើងទៅយករបស់លើដើមឈើ បន្ទាប់មកក៏រអិលជើងធ្លាក់ចុះហើយគ្រិចជើងពីអាទិត្យ ចាប់ពីពេលធ្លាក់នឹងមកខ្ញុំក៏ខ្លាចខ្ពស់ហើយមិត្តខ្ញុំម្នាក់គេប្រាប់ខ្ញុំថាពេលចង់ទៅកន្លែងដែរខ្ពស់ត្រូវតែមានគេនៅជាមួយហើយគេថានឹងកាន់ដៃខ្ញុំទៅជាមួយគ្នាមិនឲ្យទៅម្នាក់ឯងដូចលើកនេះទៀតទេហើយពូកយើងក៏សន្យាពេលនោះហើយខ្ញុំមិនដែរទៅកន្លែងណាខ្ពស់ដោយគ្មានគេទេរហូតដល់ពេលនេះ ហិសខ្ញុំល្ងង់ណាស់ត្រូវអត់?>>  ខ្ញុំភ្លឹកជាមួយនឹងរឿងរ៉ាវដែរដេវីតនិយាយមុននេះបន្តិច ហើយដេវីតក៏ហៅខ្ញុំ <<អេ!!>>  << អរ! ហើយចុះមិត្តពីតូចលោកឥឡូវគេនៅណា?>>  << នាងចង់យាយពី លីលី មែន?>>  << លីលី? >>  <<នឹងហើយមិត្តខ្ញុំនោះគឺលីលី ហើយពួកយើងបែកគ្នាយូរហើយតាំងពីក្មេង ការពិតទៅថ្ងៃនេះខ្ញុំត្រូវទៅជួបគេជាមួយប៉ាប៉ុន្តែខ្ញុំមិនបានទៅព្រោះសិទ្ធគេហៅខ្ញុំមកច្រើនដងពេក ទើបព្រមមកហើយគ្រាន់តែផ្ញើរកាដូឲ្យគេប៉ុណ្ណោះ>>  <<លោកប្រហែលស្រលាញ់លីលីខ្លាំងហើយមើលទៅ>>  <<ប្រកត់ហើយកាលនៅក្មេងខ្ញុំមានតែគេម្នាក់ទេជាមិត្តគេតែងតែមកលេងផ្ទះខ្ញុំញឹកញាប់ណាស់ព្រោះប៉ាពួកយើងធ្វើការជាមួយគ្នាហើយពួកយើងស្រលាញ់គ្នាណាស់ថែមទាំងដាក់ឈ្មោះឲ្យគ្នាទៀតផង ឈ្មោះលីលីនោះគឺខ្ញុំដាក់ឲ្យគេហើយដឹងថាគេហៅខ្ញុំថាមិចអត់គឺ លូ….>>  ពេលដែរដេវីតកំពុងនិយាយនោះលីតានិងសិទ្ធពួកគេមកវិញហើយក៏ស្រែកហៅពួកខ្ញុំ<< នេត្រា ដេវីត ពួកយើងមកវិញហើយ>>  << អរ លីតាមិចដែរសប្បាយអត់?>>  <<Of course នេត្រាយើងមិនដឹងប្រាប់ឯងមិចទេប៉ុន្តែសប្បាយខ្លាំងមែនទែន!!!>>  <<យើងដឹងហើយឯងសប្បាយគ្រប់ពេលនឹង>>  <<បានហើយតោះឃ្លានណាស់ទៅរកអីញ៉ាំ>> ពួកយើងទាំងអស់គ្នាក៏ដើរទៅកន្លែងលក់អីញ៉ាំ។
        “...”
       ទ្រឺត!! ទ្រឺត!! ពេលអង្គុយម្នាក់ឯងចាំលីតាសិទ្ធនិងដេវីតទៅទិញរបស់ញ៉ាំទូរស័ព្ទខ្ញុំក៏រោទ៏ឡើង  *អាឡូប៉ា*  *កូនមើលនេះជាណាគេ* ប៉ាបង្ហាញមុខពូម្នាក់ឲ្យខ្ញុំមើល *ពូគឺ….*  *លីលីភ្លេចពូ Steven ហើយហេស*  *ពូSteven?*  *មែនហើយពួកយើបានជួបគ្នាព្រឹកមិញពូសង្ស័យថាក្មួយដែរតែមិនច្បាស់ឥឡូវច្បាស់ហើយ*  *ចាពូសប្បាយចិត្តណាស់ដែរបានជួបពូម្ដងទៀត  ត្រូហើយពូបានទទួលកាដូហើយឬនៅ*  *ពូទទួលបានហើយ លីលីមើលនេះលូលូគេក៏បានរៀបកាដូឲ្យក្មួយដែរ*  *ពិតមែនហេសលូលូគេនៅទីនោះទេឲ្យខ្ញុំជួបគេតិចបានអត់ *  *ហាក់គ្រែងលូលូទៅដើរលេងជាមួយក្មួយហេស*  *ដើរលេងជាមួយខ្ញុំ?*  *ហ្នឹងហើយគឺពូជូនគេទៅជួបឯងព្រឹកមិញនេះ*  *អរ នឹង…នឹងហើយ* <<នេត្រាពួកយើមកវិញហើយ>>  *អូពូ Steven មិត្តខ្ញុំមកហើយលាពូត្រឹមនេះហើយ Happy marry chrismas ពូ* *You too bye*  <<នេត្រាឯងនិយាយមួយណាគេមិញ?>>  <<អឺ គឺប៉ា!>>  <<មានការអីមែន?បានគាត់ទូរស័ព្ទមក>>  <<មិនមានអីទេ តោះញ៉ាំអីទៅ>>  <<តោះៗ ឆាប់ញ៉ាំទៅ នែនេត្រាCold Chocolate ដែរឯងចូលចិត្ត>>   <<Awww លីតាឯងល្អជាគេ >>  <<អឺៗបានហើយឈប់បញ្ចូលយើងទៅ មែនហើយនេត្រាយើងឮគេនិយាយថាយប់នឹងគេបាញ់កាំជ្រួចនៅម៉ោង7នៅមើលជាមួយគ្នាអត់?>>  <<អឹម…ចាំនៅមើលជាមួយគ្នា>>  <<មែនហើយទាំងអស់គ្នាខ្ញុំធ្លាប់ឃើញក្នុងរឿងនៅពេលដែរតួប្រុសហើយតួស្រីកំពុងជិះFerris Wheel (ទោងវិល)ជាមួយគ្នាហើយបើពេលវិលដល់ចំណុចកំពូលពួកគេថើបគ្នានោះនឹង…>> លីតាគេអង្គុយមើលទៅFerris Wheel ហើយមិនដឹងស្រមៃដល់ណាហើយទេ ខ្ញុំក៏យកប្រហិតមួយដុំញុកមាត់គេ ហើយអង្រួនគេឲ្យឈប់ស្រមៃព្រោះបើមិនធ្វើអញ្ចឹង មនុស្សពីរនាក់ទៀតនៅក្បែរនឹងញ៉ាំអីមិនត្រង់មាត់ទេ បើលីតាវិញងាកមកសម្លឹងខ្ញុំធ្វើដូចធុញនឹងខ្ញុំខ្លាំង។ ពេលនេះពួកយើងទាំង4នាក់កំពុងនៅក្នុងហាងលក់គ្រឿងអនុស្សាវរីយ៏មួយនៅក្នុងសួនកម្សាន្តនោះ ខ្ញុំកំពុងមើលសិទ្ធនិងដេវីតយកកាំភ្លើងជ័រលេងបាញ់គ្នា លីតាក៏រត់ចូលមកហើយលើកបូររូបតុកាត្តា4ឡើងហើយមើលមកខ្ញុំទាំង3រួចញញឹមលាក់គំនួច សិទ្ធនិងដេវីតមើលមុខគ្នាហើយដាក់មេផាយរត់ទៅបាត់ដូចដឹងលីតាកំពុងគិតអីអញ្ចឹង លីតាហុចបូរមកខ្ញុំមួយហើយក៏រត់តាមចាប់ពួកគេពាក់បូរដូចម៉ែដេញចាប់កូនពាក់អាវអញ្ចឹងខ្ញុំក្រវីក្បាលនិងអស់សំណើចនឹងពួកគេ។ ចុងក្រោយសិទ្ធនិងដេវីតនៅតែមិនអាចគេចពីកណ្ដាបដៃលីតាបានដដែល លីតាលើកដៃគៀកស្មាពួកគេទាំងពីរហើយនិយាយ<<មិចហើយអូនស្រីទាំងពីរចង់ជិះអីទៀត ហាស ហាៗ>>លីតាគេសើចដូចជាបងធំក្រុមជើងកាងអញ្ចឹង ចំណែកឯសិទ្ធវិញមើលទៅលីតាហើយញញឹមពិសពោលលីតាបានដឹងថាសិទ្ធមានគំនិតអាក្រក់ដាក់នាងរួចក៏ដកដៃពីគេហើយរត់ចេញ ប៉ុន្តែទៅណាមិនរួចទេបន្ទាប់មកសិទ្ធស្រែកដាក់លីតាថា<<បងអូនចង់ជិះChairswings(កៅអីហោះ)បានអត់?>> និយាយរួចគេក៏រត់ទៅចាប់លីតាទៅជិះChairswings  ខ្ញុំសើចពួកគេហើយក៏ងាកមកសួរដេវីត<<អូនស្រីចង់ទៅដែរអត់?>>  <<អត់ទេទៅShooting gallery(កន្លែងបាញ់កាំភ្លើង)វិញ!!>>រួចគេក៏ដើរលប់ៗទៅ…។ បន្ទាប់ពីលេងឆ្អែតអស់ពេញមួយថ្ងៃមកពេលនេះពួកយើងទាំង4កំពុងអង្គុយមើលកាំជ្រួចជុំគ្នា លីតាកំពុងអង្គុយមើលសុខៗក៏នឹកឃើញហៅខ្ញុំទៅជិះFerris Wheel ខ្ញុំក្រវីក្បាលហើយក៏ធ្វើជាសម្លប់ហើយគេក៏ធ្វើដូចខឹងនឹងខ្ញុំហើយងាកទៅញញឹមដាក់សិទ្ធ លីតារៀបនឹងនិយាយហៅគេហើយសិទ្ធយកដៃខ្ទប់មាត់ហើយក្រវីក្បាល លីតាគេងើបចេញពីកៅអីហើយច្រត់ចង្កេះសម្លក់ទៅដេវីត ដេវីតមើលឆ្វេងស្ដាំហើយក៏និយាយ<<អឺ…នេ នេត្រាមិញចង់ទៅទិញការ៉េមត្រូវអត់>> គេញាក់ភ្នែកដាក់ខ្ញុំជាសញ្ញាប្រាប់ឲ្យទៅជាមួយគេ <<នឹងហើយនឹងហើយលីតាយើងទៅទិញការ៉េជាមួយដេវីតហើយណា>> ដេវីតធ្វើញឹមៗដាក់លីតាហើយក៏រត់មកតាមខ្ញុំ ចំណែកឯលីតាឃើញគ្មានអ្នកចង់ទៅជាមួយគេ គេក៏អោនមុខដើរទៅម្នាក់ឯង សិទ្ធគេមិនដាច់ចិត្តឃើញលីតាទៅម្នាក់ឯងក៏រត់ទៅតាម។ ពេលខ្ញុំកំពុងទិញការ៉េមជាមួយដេវីតខ្ញុំក៏នឹកឃើញចង់ប្រាប់គេរឿងមួយ<<ដេវីត!>>  <<ហាស់?>>  <<ចង់ប្រាប់រឿងមួយ>>  ‘’…’’ <<គឺ…គឺថា…>> *ទ្រឺត!!ទ្រឺត!!* <<សុំទោសនេត្រាសុំទៅលើកទូរស័ព្ទប៉ាបន្តិច>>ខ្ញុំងក់ក្បាលហើយគេក៏ចេញទៅលើកទូរស័ព្ទទៅ។ពេកកំពុងឈរចាំដេវីតមកវិញខ្ញុំក៏គិតម្នាក់ឯងពីរឿងដែរចង់ប្រាប់ដេវីតអម្បិញមិញ រឿងនេះខ្ញុំមិនទាន់ច្បាស់ទេបើខ្ញុំប្រាប់គេពេលនេះរួចហើយរឿងនឹងមិនពិតគេអាចគិតថាខ្ញុំជាមនុស្សកុហកឬក៏គេអាចគិតថាខ្ញុំចង់បានចំណាប់អារម្មណ៏គេក៏ថាបានអញ្ចឹងមិនទាន់ប្រាប់ល្អជាង ត្រូវហើយមិញបង្ហើបឲ្យគេដឹងថាមានរឿងចង់ប្រាប់ហើយត្រូវនិយាយមិចទៀតកុំឲ្យគេដឹងទៅ… <<នេត្រាខ្ញុំមកវិញហើយអម្បិញមិញចង់ប្រាប់អី?>>  ខ្ញុំគាំងមួយសន្ទុះហើយមើលឆ្វេងស្ដាំទៅឃើញទូការ៉េមក៏នឹកឃើញគួរតែនិយាយយ៉ាងមិច<<អឺ…គឺមិញដេវីតឯងយកការ៉េមសូកូឡាត្រូវអត់ប៉ុន្តែគេច្រឡំដាក់រសជាតិផ្សេងឲ្យញ៉ាំកើតអត់ បើអត់ញ៉ាំយើង ដូរគ្នាបានគឺចង់ប្រាប់រឿងនឹង>>  <<ចង់ប្រាប់តាស់ពិននឹងទេ?>>  <<នឹងហើយពិននឹងទេ!>>  <<អត់អីទេញ៉ាំអីក៏បាន>> yes!!នេត្រាលេសលើកនេះបាន10ពិន្ទុ…។ បន្ទាប់មកយើងក៏បានឃើញមនុស្សពីនាក់នៅក្នុងFerris Wheel មិនបាច់គិតច្រើនថាជានណារទេប្រកត់ជាស្ដេចមនុស្សទាំងពីរសិទ្ធនិងលីតានឹងហើយ ប៉ុន្តែលើកនេះសិទ្ធគេមិនដូចរាល់ដងទេគឺអង្គុយស្ងៀមនិងដៃខ្ទប់មាត់ជាប់ ប៉ុន្តែលីតាផ្ទុយស្រឡះពីសិទ្ធគេរំភើបសប្បាយអរនិងទិដ្ធភាពទីក្រុងនៅពេលយប់ ពេលគេសម្លឹងទៅមកក៏ចាប់អារម្មណ៏ជាមួយនឹងសិទ្ធហើយគេក៏និយាយ<< ឯងចេះហត់អត់ហាស់បើមកអង្គុយខ្ទប់មាត់ដដែលមកធ្វើអី?>>  <<មកពីលីតាឯងនឹង…>>  <<ខ្ញុំមិចកុំប្រាប់ថាមកពីរឿងខ្ញុំនិយាយថ្ងៃមិញណា…>>សិទ្ធធ្វើមុខឡេងឡង់ហើយងាកចេញ <<បានហើយៗខ្ញុំមិនធ្វើស្អីឯងទេទៅឈប់ខ្ទប់មាត់ទៅមកនៀកប្រាប់រឿងមួយ>> សិទ្ធមើលមុខលីតាបែរខ្លាចគេបោកហើយខិតចូលតិចៗ <<រឿងអី?>>  <<ឯងត្រូវតែជួយយើងធ្វើរឿងសប្បាយមួយ>> លីតាញញឹមពិសពោលហើយមើលទៅក្រោមកន្លែងដែលនេត្រានិងដេវីតកំពុងតែឈរ…។

The mystery of Netra (អាថ៌កំបាំងនេត្រា)Where stories live. Discover now