វគ្គ ១

14 2 0
                                        

                       សេចក្ដីផ្ដើម
                                                                                              
                     ឆ្នាំ២០១៩
       គ្រឺង!គ្រឺង
  សំឡេងរោទ៍របស់នាឡិកាលើតុ បានបន្លឺរឡើង ហើយដាស់ដំណេកដ៏សុខស្រួលរបស់ក្មេងស្រីវ័យជំទង់ម្នាក់ឲ្យភ្ញាក់ពីដំណេក នាពេលព្រឹកព្រលឹមនេះ។នាងប្រឹងបើកនេត្រាដែរស្ពឹកស្រពន់ឲ្យស្វាងឡើង។នៅពេលដែរកែវភ្នែកនាងត្រូវចំនឹងពន្លឺថ្ងៃដែរចាំងពីបង្អួចក្នុងបន្ទប់របស់នាងហើយ ក៏ប្រញាប់ក្រឡេកមើលទៅនាឡិកាលើតុរបស់នាង។
     <<ម៉ោង៧ព្រឹកហើយ!>>
   រាងតូចច្រលឹងស្ទុះចុះពីលើគ្រែប្រញាប់រត់ចូលទៅក្នុងបន្ទប់ទឹក លប់លាងមុខនិងខ្លួនយ៉ាងប្រញាប់ប្រញាល់។បន្ទាប់ពីរៀបចំខ្លួនប្រាណរួចរាល់ហើយ ពេលនេះ ខ្ញុំស្ថិតនៅសណ្ធានជាសិស្សសាលា អាវសចងបូរពណ៌ខៀវ ជាមួយសំពត់ជីបភ្លីពណ៌ខៀវស្រាលក្រោមជង្គង់      បន្តិច។ពេលដើរកាត់កញ្ចក់បញ្ឈរនៅជិតទ្វារចេញចូលបន្ទប់ខ្ញុំទច់ដំណើរបន្តិច។ខ្ញុំឈរមើលទៅភ្នែកមូលក្រឡង់របស់ខ្ញុំនៅក្នុងកញ្ចក់មុននឹង នឹកឃើញរឿងរាវគួរឲ្យខ្លាចនៅពីក្រោយភ្នែកដ៏ស្រស់ស្អាតមួយគូរនេះ។សញ្ញាដែរបញ្ចាក់ពីការឃើញខ្មោចបានមានពន្លឺឡើងភ្លឹបភ្លេតនៅចុងកន្ទុយភ្នែកទាំងសងខាងរបស់នាង។ <<ខ្ញុំមាននិស្ស័យឃើញខ្មោច!>>                                                                                                ខ្ញុំដកដង្ហើមធំបន្តិចហើយក៏ដេញគំនិតទាំងនោះចេញ ហើយប្រញាប់ទាញកាតាបយកមកស្ពាយរួចបើកទ្វារចេញពីបន្ទប់។ពេលចុះមកដល់ជាន់ក្រោមភ្លាម ខ្នងធំមាំរបស់បុរសម្នាក់លិចឡើងនៅពីមុខខ្ញុំ។ បុរសម្នាក់នោះ គឺជាប៉ារបស់ខ្ញុំ។ <<ឆាប់ឡើង នេត្រា អាហាររៀបចំក្នុងប្រអប់រួចរាល់ហើយឆាប់យកហើយចូលក្នុងឡានមុនទៅ!>>  ប៉ា និយាយមកកាន់ខ្ញុំខណៈពេលដែលកំពុងពាក់ស្បែកជើងយ៉ាងញាប់ដៃ។
<<ចាប៉ា!>> ខ្ញុំតបបណ្ដើររត់ទៅយកប្រអប់បាយបណ្ដើរ។                                              <<Let’s go>> ប៉ានិយាយមកកាន់ខ្ញុំ និងដើរចូលឡានជាមួយគ្នា។ មួយសន្ទុះក្រោយមកពួកយើងទាំងពីរក៏បានមកដល់សាលារៀន ខ្ញុំឈានជើងចុះពីលើឡាន ហើយក៏ប្រមូលអីវ៉ាន     សំលេងតូចមួយបានបន្លឺឡើងយ៉ាងច្បាស់ <<អូរ!នេត្រាឆាប់ឡើងឯងlateហើយ>> លីតាមិត្តជិតស្និតរបស់ខ្ញុំបានហៅខ្ញុំពីចម្ងាយ។ខ្ញុំក៏ងាកមកជម្រាបលាប៉ាហើយក៏រត់ទៅរកលីតា  ពួកយើងក៏បណ្ដើរគ្នាចូលក្នុងថ្នាក់ទី11 នៃវិទ្យាល័យមួយកន្លែងក្នុងរាជធានីភ្នំពេញ។  បន្ទាប់ពីបញ្ចប់ម៉ោងដំបូងសំឡេងវាយជួងចេញលេងក៏បានបន្លឺឡើង <<ទឹង!! ទឹង!!>> លីតាក៏ប្រញាប់រត់មកកាន់តុរបស់ខ្ញុំហើយខ្សិបប្រាប់ខ្ញុំ <<យើងមានអ្នកចង់ឲ្យឯងស្គាល់>> ហើយគេក៏អុសដៃខ្ញុំទៅសឹងតែយកប្រអប់បាយមិនទាន់។
<<លីតា!លីតា! ខ្ញុំនៅទីនេះ>>  << okay! Okay! >>  លីតាក៏ប្រញាប់ទាញដៃខ្ញុំទៅទីនោះ។   នៅពេលមកដល់ភ្លាមខ្ញុំពិតជាចម្លែកចិត្តនឹងសិស្សប្រុសពីរនាក់ដែរលីតាបាននាំខ្ញុំមកជួបនេះណាស់  ហើយលីតាក៏ចាប់ផ្ដើមណែនាំប្រុសទាំងពីរនោះឲ្យខ្ញុំស្គាល់។ ប្រុសម្នាក់ដែរបានស្រែកហៅ  លីតានោះគឺ សិដ្ធ ដែរត្រូវជាមិត្តតាម Internet របស់លីតាដែរបានស្គាល់គ្នាប្រហែលកន្លះឆ្នាំហើយ។ចំណែកឯប្រុសម្នាក់ទៀតនោះគឺ ដេវីត ជាកូនកាត់បរទេសប៉ុន្តែរស់នៅស្រុកខ្មែរតាងពីក្មេង ហើយត្រូវជាមិត្តជិតស្និតរបស់សិទ្ធ។បន្ទាប់ពីបានណែនាំគ្នារួចអស់ហើយពួកយើងទាំងបួនក៏ញ៉ាំអាហារពេលព្រឹកជុំគ្នា។     <<ទឹង!! ទឹង!!>>  សំឡេងជួងក៏បានបន្លឺរឡើងម្ដងទៀតប៉ុន្តែលើកនេះគឺបញ្ចាក់ពីការចូលរៀនម្ដង ខ្ញុំនិងលីតាក៏ប្រញាប់លាគ្នាជាមួយសិទ្ធ និង ដេវីត ហើយក៏ប្រញាប់ប្រញាលទៅថ្នាក់រៀនវិញ។ នៅពេលមកដល់ថ្នាក់រៀនវិញ សិស្សស្រីម្នាក់ឈ្មោះ រចនា ដើរសំដៅមកច្រានខ្ញុំមួយទំហឹងហើយឲ្យគ្នាគេមកចាប់ខ្ញុំនិងលីតាហើយនាងសូរខ្ញុំ <<នាងត្រូវជាអីនឹងដេវីត>> ហើយខ្ញុំក៏រហ័សតបថា <<មិនត្រូវជាអ្វីនឹងគ្នាទេ>>  នាងសម្លក់ខ្ញុំបន្តិចហើយក៏សួរបន្ត <<ចុះហេតុអីនាងទៅញ៉ាំអីជាមួយគាត់>> ពេលនោះលីតាក៏រហាស់តបជំនួសខ្ញុំ <<បើយើងប្រាប់ឯងថាយើងជាអ្នកនាំនេត្រាទៅញ៉ាំអីជាមួយដេវីតត្រូវសុំការអនុញាត្តិពីឯងដែរមែនទេ?>>  រចនាប្រុងនឹងលើកដៃរកនឹងទះកំភ្លៀងលីតា ហើយលោកគ្រូក៏បានដើរចូលមកហើយក៏ចាប់ដៃ រចនាជាប់ហើយគាត់ក៏ប្រាប់ឲ្យនាំគ្នារំសាយហើយចូលទៅអង្គុយតុរៀងខ្លួនវិញ ហើយលោកគ្រូបាននិយាយទៅកាន់រចនាថាចប់ម៉ោងរៀនទៅជាប់លោកគ្រូបន្តិច រចនាឆ្លើយចាសប៉ុន្តែមើលទៅក្នុងចិត្តមិនស្ងប់នោះទេព្រោះខ្ញុំឃើញនាងក្ដាប់ដៃហើយសម្លក់មកខ្ញុំនិងលីតាយ៉ាងខ្លាំង។ការបង្រៀនម៉ោងទីពីរក៏បានបញ្ចប់ខ្ញុំនិងលីតាក៏នាំគ្នាដើរលេងនៅជិតដារាងបាល់បោះសាលា ហើយលីតាក៏ប្រទះឃើញសិទ្ធកំពុងលេងបាល់បោះគេក៏ទាញដៃខ្ញុំទៅអង្គុយកន្លែងមួយដែរអាចមើល សិទ្ធ លេងបាល់បោះបាន។មើលទៅលីតាហាក់ដូចជាមានចិត្តលើសិទ្ធ ។ខ្ញុំក៏អស់សំណើចនឹងសកម្មភាពសប្បាយអររបស់គេ គេស្រាប់តែងាកមកហើយក៏សួរខ្ញុំថាសើចរឿងអី ខ្ញុំក៏សួរគេវិញថា <<ឯងចូលចិត្តមើលបាល់បោះណាស់មែនទេ? >> គេតបមកខ្ញុំវិញទាំងមានក្ដីសុខ <<ប្រកត់ហើយ>> ខ្ញុំក៏អស់សំណើចនឹងគេម្ដងទៀតហើយក៏និយាយថែមទៀតថា <<ចូលចិត្តមើលបាល់បោះឬក៏ចូលចិត្តមើលអ្នកលេងបាល់បោះ>> គេឆ្លើយទាំងមិនបានគិតថា << ចូលចិត្តអ្នកលេង...>> ហើយក៏រហាស់យកដៃខ្ទុបមាត់ខ្លួនឯងយ៉ាងលឿន ហើយក៏ប្ដូរពាក្យមកនិយាយថា <<ចូលចិត្តមើលបាល់បោះ>>  ខ្ញុំក៏អស់សំណើចនឹងការនិយាយរដាករដុបរបស់គេ។ << នេត្រា!!ប្រយ័ត្ន >> សំឡេងរបស់សិទ្ធស្រែកមកកាន់ខ្ញុំយ៉ាងខ្លាំង ពេលខ្ញុំងាកទៅបាល់មួយកំពុងហោះមកកាន់ខ្ញុំយ៉ាងលឿន មួយរំពិចនោះស្រាប់តែមានខ្លួនធំមួយរងបាល់ជំនួសខ្ញុំ *ដឹប!* ខ្ញុំបើកភ្នែកព្រឹមព្រឹមពេលនោះហើយទើបបានដឹងថាអ្នកដែររងបាល់ឲ្យខ្ញុំនោះគឺ….<<ដេវីត?>>  <<នាងមិនអីទេហេស?>> ខ្ញុំភ្លឹកបន្តិចហើយក៏រហាស់ឆ្លើយទាំងរដាក់រដុបវិញ <<មិ...មិនអីទេ ចុះលោកវិញ?>> <<មិនអីទេគ្រាន់តែឈឺខ្នងបន្តិច>> ពេលនោះសិទ្ធប្រញាប់រត់មកសួរតើមាននណារកើតអីទេ ដេវីតឆ្លើយទៅសិទ្ធទាំងដៃទប់ខ្នង <<មិនអីទេគ្រាន់តែត្រូវខ្នងបន្តិចបន្តួច…>>ខ្ញុំក៏រហាស់និយាយកាត់ដេវីតថា << មិនមែនត្រូវខ្នងបន្តិចទេខ្ញុំលឺដូចត្រូវខ្លាំងណាស់>> គ្រប់គ្នាងាកមកមើលខ្ញុំ ខ្ញុំក៏និយាយបន្ថែមទៀតថា<< គឺខ្ញុំគ្រាន់តែចង់បានន័យថាឲ្យសិទ្ធនាំដេវីតទៅបន្ទប់ពេទ្យពិនិត្យបន្តិចទៅ ព្រោះខ្លាចថាមិញត្រូវខ្លាំង>>ហើយសិទ្ធតបវិញថា <<នឹងហើយចឹងខ្ញុំសុំជូនដេវីតទៅសិនហើយ>> ខ្ញុំនិងលីតាញញឹមបន្តិចហើយពួកគេក៏ទៅបាត់ទៅ ចំណែកឯខ្ញុំនិងលីតាក៏រៀបចំទៅថ្នាក់វិញដែរ ពេលខ្ញុំងាកក្រោយបន្តិចក៏ប្រទះឃើញមិត្តរបស់រចនាកំពុងលើកកាមេរ៉ាថតខ្ញុំ ពេលពួកគេឃើញខ្ញុំងាកទៅពួកគេក៏រត់ទៅបាត់....។
        

The mystery of Netra (អាថ៌កំបាំងនេត្រា)Tahanan ng mga kuwento. Tumuklas ngayon