ភាគ1

151 6 0
                                    

«ជុងស៊ូមានអីមានទេកូន»ដោយបានលឺសម្លេងចម្លែកបេះនេះទើបស៊ូរ៉ានាងប្រញាប់រត់មកមើលកូនយ៉ាងលឿនដោយការព្រួយបារម្ភ ប៉ុន្តែអ្វីដែរនាងឃើញធ្វើឲ្យនាងកាន់តែកើតមានចិត្តខ្លាចភ័យព្រួចចំពោះកូនប្រុសសំណព្វចិត្តកាន់តែខ្លាំងទ្បើងថែមមួយកម្រិតទៀតនោះគឺ...
«ចនជុងហ្គុកខេល័រ»ស៊ូរ៉ាទាំងភ័យញ័រមាត់ឧទានឈ្មោះបុរសដែរកំពុងតែឈរបីកូនប្រុសរបស់នាងនៅក្បែរទូរដាក់ថូរផ្កា ភ្នែកមូលភ្លែកទាំងគូរបើកទ្បើងធំៗក្រទ្បោតដោយការភ្ញាក់ផ្អើលចំពោះវត្តមានរបស់ ចនជុងហ្គុក ខេល័រ មនុស្សដែលនាងខ្លាចរអាគេចមិនចង់ជួបគេព្រោះមិចចង់ឲ្យគេយកកូនចេញពីនាងពេលនេះគេបានមកហើយគេបងបង្ករបួសស្នាមទាំងចិត្តនិងបេះដូងរបស់នាងម្តងទៀតហើយ។
«នាងមិនដឹងទេឬ?ថាក្មេងតូចគេនៅម្នាក់ឯងវាមានគ្រោះថ្នាក់ណាស់ បើខ្ញុំមកមិនទាន់ថូផ្កានេះធ្លាក់ត្រូវក្បាលកូនប្រុសខ្ញុំបែកទៅនាងគិតយ៉ាងមិច?»គ្រាន់តែងាក់ក្រលេងភ្នែកមកឃើញរាងតូចភ្លាមថេយ៉ុងគេចាប់ផ្តើមនិយាយស្តីបន្ទោសនាងមាំងៗតែម្ដងមិនឲ្យនាងហាមាត់និយាយអ្វីទាន់ទ្បើយ។
«លោកមកទីនេះបានយ៉ាងមិច?»ស៊ូរ៉ានាងមិនបានគិតខ្វល់និងពាក្យសម្តីរបស់នាយកម្លោះដែរស្តីបន្ទោសនាងទេប៉ុន្តែនាងបែបជាចង់ចញ្ចើមសួរគេទាំងចិត្តភិតភ័យទៅវិញប៉ុន្តែសញ្ចាតញាណអ្នកដែរជាម្តាយទើបខំប្រឹងទាញសតិមកជាធម្មតាវិញព្រោះនៅចំពោះមុខកូននាងមិនអាចយំឬសម្តែកអាកប្បកិរិយាភ័យខ្លាចអ្វីទ្បើយ។សំណួរជាច្រើនហោះហើរវិញវល់ពេញទាំងខួរក្បាលរបស់នាងតូច ហេតុគេដឹងថានាងនៅទីនេះ?អ្នកណាប្រាប់គេទៅ? ក្រៅពីជីមីនគ្មានអ្នកណាដឹងថានាងនៅទីនេះទេ ឬមួយជីមីនប្រាប់គេ?មិចនិងអាចទៅជីមីនគេបានសន្យានិងនាងហើយថានិងមិនប្រាប់អ្នកណាពីកន្លែងដែរនាងរស់នៅទេ។
«គ្មានកន្លែងណាដែរខ្ញុំចង់ទៅហើយទៅមិនកើតនោះទេ»ជុងហ្គុកស្រដីទ្បើងទាំងមុខងាប់មិនអំណោយទានមិនថានាងនាំកូនប្រុសរបស់គេរត់ដល់ទីណាទេគេនិងតាមយមកវិញឲ្យទាល់បាន មិនមែនគេទើបតែដឹងថានាងរស់នៅទីនេះទេការពិតទៅគេដឹងមកយូរហើយ ប៉ុន្តែគេមិនមករកពីព្រោះគេមានហេតុផលរបស់គេប៉ុន្តែពេលនេះវាដល់ពេលហើយដែរគេត្រូវទាមយកសិទ្ធជាឪពុកកូនទាមទារយកកូនទៅវិញហើយ។
«លោកឆាប់ចេញទៅវាទៅទីនេះមិនស្វាគមន៍លោកទេ»ស៊ូរ៉ាខំប្រឹងប្រមូលថាមពលមកនិយាយពើងទ្រូងតតាំងដេញគេចង់ប្រាប់ថានាងពិតជាស្អប់មុខប៉ារបស់កូននាងម្នាក់នេះខ្លាំងណាស់ អ្វីដែលតែងតែខ្លាចនិងមិនចង់ឲ្យវាកើតឡើងរហូតមកវាបានមកដល់ថ្ងៃនេះហើយគេប្រាកដជាមកបំបែកកូនចេញពីនាងមិនខាន់ទេ។
«នាងមិនស្វាគមន៍ប៉ុន្តែកូនគេស្វាគមន៍ខ្ញុំ ត្រូវទេជុងស៊ូ?កូនស្វាគមន៍ប៉ាៗពិតទេ?»ថេយ៉ុងញញឹមបែបចំអក់ទៅកាន់ស៊ូរ៉ាយ៉ាងគួរឲ្យចង់ទះនិងអោនលោមមុចសង្ហារទៅសួរកូនប្រុសតូចរបស់ខ្លួននៅក្នុងរង្វងដៃ។
«ត្រូវហើយកូនស្វាគមន៍ប៉ាៗ»ថេស៊ូក្មេងតូចនិយាយទាំងសម្លឹងមើលទៅកាន់ផ្ទៃមុខស្រស់សង្ហារបស់អ្នកដែរជាឪពុងនិងងាក់មកទៅញញឹមស្ញេញបញ្ចេញធ្មេញទន្សាយពីខាងមុខដាក់អ្នកជាម្តាយយ៉ាងគួរឲ្យស្រទ្បាញ់។
«ជុងស៊ូ...!»ស៊ូរ៉ាស្រែកហៅឈ្មោះកូនទាំងគំហកដោយការភ្លាត់ភ្លេចខ្លួនចង់ប្រាប់ថានិងពិតស្អប់ប៉ារបស់កូននាងខ្លាំងណាស់មិនចង់ជួបមុខហើយរឹតតែមិនចងឲ្យកូនទៅណេបណឹតស្និតស្នាលជាមួយនិងកូនរបស់នាងហើយពេលនេះនាងក៏ខឹងនិងអន់ចិត្តនិងកូនដូចគ្នាដែរទៅស្រុះស្រួលជាមួយនិងឪពុងរបស់គេប្រឆាំងនិងនាង។
«នាងគ្មានសិទ្ធិស្រែកគំហកដាក់កូនប្រុសខ្ញុំទេ»សម្តីដ៏មុខស្រួចស្តីបន្ទោសទៅកាន់នាងតូចមាឌល្អិតដែរប្រហើនហ៊ានតម្លើងសរសៃកគំហលដាក់កូនប្រុសរបស់នាយនឹងមុខគេ។
«កូនប្រុសខ្ញុំ ខ្ញុំនិយាយបែបណាជារឿងរបស់ខ្ញុំ»នាងដឹងថានាងខុសដែរគំហកដាក់កូនប៉ុន្តែនាងក៏ពើងទ្រូងនិយាយតតាំងទៅគេវិញមិនឲ្យចាញ់ទ្បើយដាច់ខាត់គឺមិនចុះញ៉មនិងប្រុសសម្តីឥតជាតិម្នាក់នេះសោះទ្បើយ។
«ប៉ុន្តែគេក៏ជាកូនប្រុសខ្ញុំដែរ»ជុងស៊ូក៏ជាកូនរបស់គេក៏មានសិទ្ធមិនឲ្យនាងស្រែកដាក់កូនប្រុសគេដូចគ្នា។
«ជុងស៊ូជាកូនរបស់តែម្នាក់ប៉ុណ្ណោះ»ស៊ូរ៉ានិយាយសង្កតសម្លេងមួយៗច្បាស់ៗបញ្ជាឲ្យជុងហ្គុកគេលឺឲ្យបានច្បាស់ៗថាជុងស៊ូជាកូនប្រុសរបស់នាងតែម្នាក់គត់។
«ហើយដែលខ្ញុំប្រឹងចង់ដាច់ចង្កេះកាលពីប៉ុន្មានឆ្នាំមុនវាជាស្អី?»កូនស្អីតែនាងជុងស៊ូក៏ជាកូនរបស់គេដែរ បើមិនបានខំរ៉េងចង់ដាច់ចង្កេះរបស់គេទេគិតឬ?ថានិងមានកម្លោះតូចជុងស៊ូនៅថ្ងៃនេះឲ្យគេហើយនិងនាងមកឈរប្រកែកតវ៉ាគ្នាដណ្តើមកូននោះ។ឲ្យដឹងផងថាគេក៏ចូលរួមផលិតកូនដែរមានរឿងអ្វីហេតុអ្វីជុងស៊ូជាកូនរបស់នាងតែម្នាក់ឯងនោះ។

របួសស្នេហ៍Onde histórias criam vida. Descubra agora