ផ្តើមរឿង

425 6 0
                                    


នៅក្នុងផ្ទះវីឡាខ្នាតតូចមួយនៅឯជាជាយក្រុងក្នុងប្រទេសកូរ៉េដែកគ្រុបគ្រងដោយអ្នកម្តាយកូនមួយវ័យក្មេងអាយុ20អ្នកដែរមានរូបសម្រស់ស្រស់សោភីច្រឡឹងដៃងវែងស្រទ្បូនសាច់សខ្មៅល្វួកសក់វែងត្រងពណ៍ខ្មៅក្រឹបត្រឹមចង្កេះទម្រងមុខរាងពងក្រពើគួរផ្ទៃមុខសម៉តរលោង បបូរមាត់រូបបេះដូងពណ៍ជម្ពូរច្រមុះស្រួចកែវភ្នែកមូលក្រលំពណ៍ត្នោត នាងមានឈ្មោះថា ផាក់ ស៊ូរ៉ា។ នាងកំពុងតែរត់ប្រទ្បែងលេងជាមួយនិងកូនប្រុសសំណព្វចិត្តតែម្នាក់គត់របស់នាងមានឈ្មោះថា ចន ជុងស៊ូ នៅក្នុងសួនច្បារខាងមុខផ្ទះដែរពោពេញទៅដោយផ្កាចម្រុះពណ៍ជាច្រើនប្រភេទ។
«ហិ ហិ...ម៉ាក់ៗចាប់កូនឲ្យបានមក»សម្លេងដ៍ស្រស្រេះរបស់ក្មេងតូចងាក់ទៅប្រាប់ញញឹមស្ងេញលឹបភ្នែកបាត់ដាក់នាងអ្នកដែរជាម្តាយដែរកំពុងរត់ដេញតាមចាប់ខ្លួននោះយ៉ាងគួរឲ្យស្រទ្បាញ់ធ្វើឲ្យរាងតូតដែរជាម្តាយនោះសែនគ្រឺខ្នាញនិងកូនរបស់ខ្លួនខ្លាំងណាស់។
«ចាក់អេរ..ម៉ាក់ចាប់កូនបានហើយ»ស៊ូរ៉ារត់ទៅស្រវ៉ាអោបក្រសោបរាក់កាយតូចច្រមិចរបស់កូនប្រុសពីក្រោយ។
«ហិ ហិ ម៉ាក់ៗលែងកូនម៉ាក់ៗ»ថេស៊ូធ្វើជារើបម្រាសពីរង្វងដៃរបស់អ្នកម្ដាយទាំងសើចកាច់ករលាក់ខ្លួនក្អឹកៗ។
គ្រប់សកម្មភាពរបស់ម្តាយកូនទាំងពីនាក់នេះគឺស្ថិតក្រោមការសង្កេតមើលរបស់បុរសសង្ហារមុខងាប់ម្នាក់ដែរឈរមើលពួកគេទាំងពីរនាងម្តាយនិងកូននេះពីខាងក្រៅរបងផ្ទះមក បបូរមាត់ស្តើងដូចជាមនុស្សក៏គួចញញឹមទ្បើងនៅផ្ទៃមុខសង្ហារខណ:ដែរបានឃើញពីរនាងម្តាយកូនគេនោះប្រទ្បែងគ្នាយ៉ាងសប្បាយក្អាក់ក្អាយយ៉ាងមានក្តីខុសបែបនេះ ហើយបុរសម្នាក់នោះគ្មានអ្នកណាក្រៅពី ចន ជុងហ្គុក ខេល័រ ជាមហាសេដ្ឋីវ័យក្មេងលំដាប់ប្រទេសដែលអ្មកគ្រប់គ្នាស្គាល់ថាគេជាសាតានរបស់ត្រកូលខេល័រ ដែលគ្រប់គ្រងក្រុមហ៊ុនផលិតទ្បានដែរមានសាខាទូទាំងពិភពលោកដែរមានសម្រស់ស្រសង្ហាខាប់ប្រលឹងស្រីណាឃើញក៏បាក់ចិត្តនិងគេទាំងសង្ហាទាំងជាអ្នកមានអំណាចខ្ពងខ្ពស់ទៀតនោះធ្វើឲ្យមនុស្សស្រីច្រើនជ្រួលជ្រើមដណ្តើមគ្នាមកប្រគល់ខ្លួនប្រគល់ប្រាណឲ្យទៅមហាសេដ្ឋីវ័យក្មេងម្នាក់ដល់ៗគ្រែដោយមិនសោកស្តាយ។
«ចៅហ្វាយបាទដល់ពេលទៅវិញហើយទាន»ដេនដែរត្រូវជាកូនចៅជំណិតដៃស្តាំរបស់គេក៏បានឧទានទ្បើងដាសសតិចៅហ្វាយប្រុសរបស់ខ្លួនថាដល់ពេលដែរត្រូវទៅវិញរួចគេក៏ដើរទៅបើកទ្វាទ្បានចាំរាងក្រាសតាមទំលាប់របស់គេដូចសព្វមួយដង ព្រោះថេយ៉ុងគេតែមកទីនេះស្ទើរតែរាល់ថ្ងៃដើម្បីមកមើលពីសម្មភាពរបស់ពីនាក់ម្ដាយនិងកូនពីរនាក់នេះដោយមិនឲ្យអ្នកដែរត្រូវគេមើលដឹងខ្លួនទ្បើយ។
«បានដល់ពេលដែលខ្ញុំត្រូវទាមទារសិទ្ធិរបស់ខ្ញុំហើយ»ជុងហ្គុកស្រដីទ្បើងទាំងកែវភ្នែកដ៏មុខស្រួចទាំងគូររបស់ខ្លួនសម្លឹងបាញ់ទៅម្តាយកូនគេពីរនាក់នោះ។ផ្ទៃមុខសង្ហាដែរមានស្នាមញញឹមស្រស់មុននេះក៏ប្រែជាមុខស្ងួតស្មើរថេងគ្មានអារម្មណ៍អ្វីទាំងអស់ទ្បើងមក។
«ម៉ាក់ៗកូនឃ្លាន»ក្មេងតូចនិយាយត្អូញត្អែរដាក់អ្នកជាម្តាយដោយយកប្រអប់ដៃតូចៗច្រមិចរបស់ខ្លួនទៅអង្អែកទៅលើក្បាល់ពោះប៉ះរបស់គេបញ្ចាក់ប្រាប់ថាដល់ម៉ោងគេត្រូវញុាំទឹកដោះគោហើយ។
«Okចាំម៉ាក់ៗទៅឆុងគោៗឲ្យកូនញុាំណា៎..ជុប»ស៊ូរ៉ាអោនទៅថើបថ្ពាល់ទន់ក្រហមព្រឿងរបស់កូនប្រុសដោយកានគ្រឺតខ្នាញ់ហើយក៏ទុកឲ្យកូននៅលេងបន្តរួចនាងក៏ចូលទៅឆុងទឹកដោះគោឲ្យកូន។
«ប្រាវ»ខណ:ដែលឆុងទឹកដោះគោជិតរួចទៅហើយក៏ស្រាប់ថែមមានសម្លេងធ្លាក់របស់បានបន្លឺទ្បើងនៅក្នុងបន្ទប់ទទួលភ្ញៀវជាហេតុដែរធ្វើឲ្យនាងកើតមានអារម្មណ៍ភិតភ័យជាខ្លាំងខ្លាចក្រែងជុងស៊ូគេមានរឿងអី។

របួសស្នេហ៍Opowieści tętniące życiem. Odkryj je teraz