ភាគទី08

81 1 0
                                    

(ថ្ងៃថ្មី)
ព្រឹកថ្ងៃថ្មីចូលមកដល់ជុងហ្គុកក៏នៅតែនាំជុងស៊ូមកផ្ទះរបស់ស៊ូរ៉ាម្តងទៀតក៏ទោះបីជាត្រូវនាងដេញប៉ុន្មានលើកប៉ុន្មាានដងទៀតគេនៅតែរឹងទទឹងមកទោះបីជាម្ចាស់ផ្ទះមិនស្វាគមន៍ក៏ដោយចុះ។
«មកធ្វើអីទីនេះមិនស្វាគមន៍លោកទេ»គ្រាន់តែជុងហ្គុកចុះពីលើទ្បានដើរមកមិនបានប៉ុន្មានជំហានផងសម្លេងដ៏ស្រួយស្រេះក៏បានបន្លីទ្បើងដេញគេភ្លាមៗ។និយាយចប់ស៊ូរ៉ាក៏បែបខ្នងប្រុងនិងដើរត្រទ្បប់ទៅក្នុងផ្ទះវិញ។
«ឈប់សិន!និយាយគ្នាសិនបាន»ជុងហ្គុកមុនខ្វល់មិនថាស៊ូរ៉ាស្វាគមន៍គេឬក៏អត់នោះទេព្រោះគេមកនេះគឺយកនាងត្រទ្បប់ទៅផ្ទះវិញជាមួយនិងគេមិនបានមកឲ្យនាងស្វាគមន៍គេនៅផ្ទះរបស់នាងនេះទ្បើយ។កាលបើឃើញឬកពាររបស់ស៊ូរ៉ាគេចមុខមិនចង់និយាយរកគេបែបនេះជុងហ្គុកក៏ស្តុះចូលទៅចាប់ប្រអប់ដៃតូចរបស់ស្រីល្អទុកជាការហាមឃាត។
«ខ្ញុំគ្មានអ្វីត្រូវនិយាយទេ លែងដៃទៅ»ស៊ូរ៉ាងនិយាយព្រមទាំងរលាសដៃរបស់ខ្លួនចេញពីប្រអប់ដៃរបស់ជុងហ្គុកមួយទំហឹងព្រោះថានាងស្អប់គេខ្លាំងណាស់មិនចង់ជួបមិនចង់លឺសម្លេងនោះទេ ប៉ុន្តែគួរស្តាយគឺនាងគ្មានកម្លាំងរំដោះដៃខ្លួនឯងចេញពីដៃរបស់ជុងហ្គុកទ្បើពីព្រោះថាជុងហ្គុកបានប្រើដៃរបស់គេទាំងគូរចាន់ដៃនាងយ៉ាងស្អិតជាប់ដូចជាប់កាវ។
«ទេ»
«លោកបំបែកកូនខ្ញុំចេញពីទ្រូងខ្ញុំបានហើយលោកឈ្នះហើយតើលោកនៅចង់មកទាមទារអ្វីទៀត?»ស៊ូរ៉ាងាកក្រៅទៅសម្លក់មុខរបស់ជុងហ្គុកទាំងទឹកភ្នែកគេចង់បានអ្វីនាងក៏ប្រគាល់ឲ្យគេអស់ទៅហើយគឺឲ្យគេបានឈ្នះគ្រាប់យ៉ាងមិនលើកលែងសូម្បីតែកូនក៏នាងបានឲ្យទៅគេដែរតើគេនៅទាមទារស្អីទៀតពីនាងហេតុអីក៏ចេះតែមកចង់កម្មចងពៀរនិងគ្នាមិនចេះចប់បែបនិង។
«ខ្ញុំមិនដែរគិតថានិងចង់ឈ្នះគ្នារឿននេះទ្បើយ នាងទេដែរគិតអកត្តិកខ្លួនឯង»ជុងហ្គុកសើចញញឹមបន្តិចបែបចំអន់ទៅកាន់នាងតូចទាំងហួសចិត្តនាងថាគេចង់ឈ្នះនាងតើនាងមានអ្វីឲ្យគេចង់យកឈ្នះទៅបើគេឈ្នះគេស្ទើរគ្រប់យ៉ាងស្រាប់ទៅហើយនិង។ម៉្យាងទៀតគេក៏មិនដែរគិតថាចង់ឈ្នះចង់ចាញ់អ្វីដែរគេគ្រាន់តែចង់ឲ្យនាងនិងកូនត្រទ្បប់ទៅវិញទេតើ ហេតុអីក៏នាងគិតអីអកត្តិកចំពួកគេ។
«ត្រូវហើយខ្ញុំនេះវាអកត្តិកពីព្រោះខ្ញុំនេះវាល្ងងសូម្បីតែអក្សរមួយតួក៏ខ្ញុំមិនចេះផងតើឲ្យខ្ញុំដូចលោកបានយ៉ាងមិច?»បានលឺជុងហ្គុកហាយស្តីនាងបែបនេះជាប្រៀបដូចជាគេកំពុងយកសាំងមកចាក់លើភ្លើងយ៉ាងអញ្ចឹងស៊ូរ៉ានចាប់ផ្តើមច្រទ្បោតខឹង ព្រោះនាងគិតជុងហ្គុកចង់ដៀលថានាងល្ងង់ព្រោះតែនាងមិនចេះអក្សរទើបមិនដឹងអ្វីបែបនេះ។
«ខ្ញុំមិនបានមានន័យបែបនិង»ជុងហ្គុកប្រកែកទ្បើងភ្លាមនេះនាងក៏តែច្រទ្បំចំពោះគេកាន់តែខ្លាំងហើយគេមិនបានមានន័យថានាងល្ងង់ឬក៏អ្វីអញ្ចឹងទេ។
«ចេញពីផ្ទះខ្ញុំទៅព្រុស...!»ដោយមិនចង់និយាយលែកញ៉ែវែងឆ្ងាយស៊ូរ៉ានក៏រលាសដៃចេញពីប្រអប់ដៃរបស់ជុងហ្គុកមួយទំហឹងហើយលើដៃច្រាន់ដើមទ្រូងរបស់នាយឲ្យគេដួលអុកគូទទៅលើដីហើយនាងក៏រត់ចូលផ្ទះបឹទទ្វាយ៉ាងលឿន។
«ក្រឹប»ស៊ីរ៉ារត់មកទាញទ្វារចូលទៅក្នុងផ្ទះហើយចាក់សោរយ៉ាងជិតបំណងគឺមិនចង់ឲ្យគេចូលមកក្បែរខ្លួនទៀត។
«រស់នៅរាងខ្លួនមកបានទេ មែនទេ?ហេតុអ្វីនៅមកតាមធ្វើស្អីទៀតទៅ»ស្រីល្អទម្លាក់ខ្លួនអង្គុយផ្អែកខ្នងទៅនិងទ្វារផ្ទះនៅរួមទាំងទឹកភ្នែកព្រោះឲ្យតែឃើញវត្តមានរបស់បុរសម្នាក់នោះភាពឈឺចោះឲ្យតែឃើញវត្តមានរបស់បុរសម្នាក់នោះភាពឈឺចាប់ដែរនាងបានជួបប្រទះនៅប៉ុន្មានឆ្នាំមុនវាតែតែផុសទ្បើងមកនៅក្នុងចិត្តហេតុទើបនាងគិតវេសមិនចង់ជួបមុខគេបែបនេះ។
«ម៉ាក់ ម៉ាក់»សម្លេងក្មេងតូចស្រួយស្រេសបានបន្លឺទ្បើងហុចផលឲ្យចិត្តអ្នកជាម្តាយអន្ទះសារចង់ទៅជួបកូនណាស់ប៉ុន្តែមិនអាចព្រោះនាងគ្មានភាពក្លាហ៊ាននិងប្រឈមមុខនិងគេទ្បើយទើប នាងសុខចិត្តខាំមាត់សង្កតចិត្តស្តាប់សម្លេងរបស់កូនល្វើយៗពីខាងក្រៅ។
(ឈូ )
មិនយូរប៉ុន្មានមេឃក៏ស្រាប់តែមានពពកខ្មៅអួលអាបបង្អុលសម្រក់ដំណកទឹកភ្លៀនឲ្យធ្លាក់ចុះមកដោយមិនអាណិតប្រណីយដល់ឪពុកកូនទាំងពីរូបដែរកំពុងឈរនៅហាលវាលហាលភ្លៀងរងចាំស៊ូរាចេញមកនិយាយជាមួយ។
«នេះគេឆ្កួតមែនទេ?ហេតុនាំកូនមកឈរហាភ្លៀងបែបនេះ?ចុះឈឺទៅគិតយ៉ាងមិច?»ស៊ូរ៉ាសម្លឹងមើលទៅឪពុកនិងកូនទាំងពីកំពុងតែឈររងអោបគ្នាទាំងរាងកាយញ័រទទ្រើតយ៉ាងគួរឲ្យអាណិតទាំងឃ្នើសចិត្តនេះជុងហ្គុកគេឆ្កួតឬជាហេតុអ្វីមេញភ្លៀងយ៉ាងនេះហើយមិនរកកន្លែងជ្រក់ឬត្រទ្បប់ទៅផ្ទះវិញមិចក៏មកនាំកូនឈរហាលភ្លៀងបែបនេះចំមែនហើយ។
«ចូលមក!ចូលមកឬមិនចូលបើមិនចូលក៏នៅខាងក្រៅនោះហើយ»ដោសារតែមិនដាច់ចិត្តឃើញឪពុកកូនទាំងពីទទឹកខ្លួនជោកបែនហើយម៉្យាចវិញទៀតនាងក្លាចកូនប្រុសរបស់នាងត្រូវឈឺព្រោះចិត្តរឹងចចេសរបស់ពុកគេទើបនាងសម្រេចចិត្តបើកទ្វាឲ្យពួកគេចីលផ្ទះទាំងចិត្តទើសទាល់និងជុងហ្គុកជាខ្លាំង។
«អ្នកណាថាអត់ទៅ»ជុងហ្គុកកាលបើទទួលបានឪកាសចូលផ្ទះរបស់ស៊ូរ៉ាគេក៏ញញឹមយ៉ាស្រស់ហើយបីកូនរត់ចូលទៅក្នុងផ្ទះយ៉ាងលឿន។
«យកន្សែងទៅជូតខ្លួនឲ្យស្ងួតទៅ»ក្រាយពីយកកូនទៅប្តូរសម្លៀកបំពាក់ឲ្យគេរួចស៊ូរ៉ាក៏យកកន្សែងពោះគោពណ៍សមួយទៅបោះនៅលើសាទ្បុងឲ្យជុងហ្គុយកទៅជូតខ្លួន។
«បារម្ភមែនទេ?»ជុងហ្គុកងាកទៅញញឹមបែបព្រានដាក់ស៊ូរ៉ា។មាត់នាងថាមិនខ្វល់ពីគេទេប៉ុន្តែក្នុងចិត្តក៏លួចបារម្ភគេដែរទេតើ។
«ល្អ!អញ្ចឹងមិនបាច់យកទេ»ស៊ូរ៉ាកាលបើត្រូបានគេនិយាយលេបខាយបែបនេះនាងក៏ពាក់មុខយក្សចូលទៅកញ្ឆក់យកកន្សែកពីដៃជុងហ្គុកមកវិញភ្លាមមិនចាំយូរ។ប៉ុន្តែក៏ត្រូវជុងហ្គុករហាសចាប់ប្រអប់ដៃនាងជាប់ហើយទាញ់រាងកាយតូចរបស់ស៊ូរ៉ាមកគាកក្បែរស្និតស្នាលនិងកាយរបស់គេ។
«ត្រទ្បប់ទៅផ្ទះយើងវិញទៅបានទេ?»ជុងហ្គុកពោលទ្បើងមកដោយពាក្យសម្តីយ៉ាងស្រទប់រួមជាមួយកែវភ្នែកមុតថ្លាសម្លឹងទៅកាន់រង្វងមុខរបស់ស៊ូរ៉ាមិនព្រិច។
«អ្ហឹមលែងទៅ...!!លោកចង់ឲ្យខ្ញុំត្រទ្បប់ទៅធ្វើជាស្រីបម្រើតណ្ហារបស់ប្តីគេមែនទេ?សូមទោសខ្ញុំធ្វើមិនបានទេ»

របួសស្នេហ៍Onde histórias criam vida. Descubra agora