សុំទោស 1/2

Começar do início
                                        

"ថេយ៉ុងថ្ងៃនេះទៅញ៉ាំអីនៅខាងក្រៅជាមួយគ្នាទេ"ជីមីនជាមិត្តជិតស្និទ្ធរបស់ថេយ៉ុងស្រដីឡើងសួរទៅកាន់មិត្តភក្តិរបស់ខ្លួនដែលដើរចេញមកជាមួយគ្នាក្រោយពេលចេញពីរៀនអស់រយៈពេលពេញមួយថ្ងៃមកនេះ
"គឺ យើងសួរជុងហ្គុកសិនក្រែងគាត់មកទទួលមិនឃើញយើងនឹងបារម្ភ"ថេយ៉ុងនិយាយរួចក៏ទាញទូរស័ព្ទពីក្នុងកាបូបដើម្បីខលទៅអ្នកជាសង្សារដើម្បីសុំអនុញ្ញាតទៅញ៉ាំអីជាមួយមិត្ត
"ហាឡូជុងហ្គុក ថ្ងៃនេះបងមកទទួលអូនទេ"ថេយ៉ុង
"អត់ទេពេលនេះបងកំពុងរវល់"ជុងហ្គុក
"ចឹងអូនសុំទៅញ៉ាំនៅខាងក្រៅជាមួយជីមីនហើយណា"ថេយ៉ុង
"ចង់ទៅណាក៏ទៅៗពេលនេះបងកំពុងតែរវល់បានហើយកុំរំខាន ទឺត"មិនចាំឱ្យអ្នកម្ខាងទៀតតបទាន់ជុងហ្គុកប្រញាប់ចុចបិទយ៉ាងលឿន
"យ៉ាងមិចហេ៎ស គាត់មិនឱ្យទៅមែនទេ"ជីមីនដោយឃើញថេយ៉ុងឱនមុខចុះរបៀបអន់ចិត្តទើបប្រញាប់សួរឡើងក្រែងមិនឱ្យទៅព្រោះរាល់ដងទាល់តែមាននាយទៅជាមួយដែរទើបព្រមឱ្យទៅដើរលេងជាមួយមិត្តភក្តិតែចម្លើយមិនដូចជីមីនគិតទេគឺថេយ៉ុងក្រវីក្បាលជំនួសការឆ្លើយតបថាមិនមែនដូចជីមីនគិតទេ
"អាវ បើគាត់ឱ្យទៅហើយហេតុអ្វីក៏ធ្វើមុខបែបនេះឬមួយឯងមិនចង់ទៅជាមួយយើង?"ជីមីន រាងឆ្ងល់បន្តិចមែនបើគេឱ្យទៅហើយហេតុអ្វីនៅមិនសប្បាយចិត្តទៀតឬមួយគេមិនចង់ទៅជាមួយខ្លួន
"អត់ទេ មិនមែនបែបនឹងទេយើងសប្បាយចិត្តតើ បានដើរលេងជាមួយឯងនោះពួកយើងខានដើរលេងជាមួយគ្នាយូរហើយមែនទេចឹងតោះឆាប់ទៅ"ថេយ៉ុង ធ្វើជានិយាយបន្លប់សើចសប្បាយទាំងក្នុងចិត្តមិនដឹងជាកំពុងតែគិតអ្វីខ្លះទេ
"តោះឆាប់ទៅ"និយាយរួចពួកគេទាំង២នាក់ក៏នាំគ្នាឡើងឡានចេញទៅបាត់ទៅដោយមានជីមីនជាអ្នកបើក

"ជីមីនញ៉ាំអានេះ"ថេយ៉ុងថារួចក៏អូសដៃជីមីនចូលទៅសឹងតែគ្រប់ហាងហើយឃើញអីគឺញ៉ាំនឹងមានដូចជាការ៉េម ស្ករសំឡី ប្រហិតចង្កាក់ និងជាច្រើនទៀតតែមើលទៅញ៉ាំមិនចេះឆ្អែតសោះបន្ទាប់មកពួកគេក៏ដើរលេងបន្តទៀត
"បាន ហើយពេលនេះក៏រាងយប់ហើយដែរយើងចូលញ៉ាំអាហារពេលល្ងាចសិនទៅរួចហើយចាំយើងជូនទៅផ្ទះវិញ"ជីមីន
"អឹម ចឹងក៏បានដែរ"បន្ទាប់មកពួកគេទាំង២នាក់ក៏បើឡានមកដល់ហាងអាហារធំមួយរួចក៏នាំគ្នាចូលទៅ
"សួស្តីអ្នកទាំង២ត្រូវការកម្មង់អ្វីដែរ"ចូលមកដល់ក្នុងហាងបុគ្គលិកម្នាក់ប្រញាប់ចូលមករាក់ទាក់ភ្ញៀវភ្លាមកុំឱ្យខកបំណងទាន់
"ថេយ៉ុង ឯងកម្មង់ទៅ"ជីមីន
"អូខេ ចឹងក៏បាន ខ្ញុំយក#&*£€ ប៉ុណ្ណឹងចុះ"ថេយ៉ុង និយាយរៀបរាប់មុខម្ហូបទៅកាន់បុគ្គលិកម្តងមួយមុខៗដើម្បីងាយស្រួលកត់
"បាទសូមចាំបន្តិច បន្តិចទៀតអាហារនឹងលើកមកដល់ហើយ"បុគ្គលិកនិយាយរួចក៏ដើរចេញទៅ

"ថេយ៉ុង យើងឃើញមួយរយៈនេះមិនដែលឃើញលោកចនជូនឯងទៅមកដូចរាល់ដងសោះតើពួកឯងមានរឿងអីមែនទេ"ជីមីនអត់ឆ្ងល់មិនបានក៏សួរឡើងព្រោះមួរយៈពេលមកនេះមិនដែលឃើញនាយមកតាមខ្វល់តាមប្រច័ណ្ឌដូចកាលពីមុនសោះគឺបាត់ស្ងាត់ឈឹងតែម្តងសូម្បីតែមុខក៏មិនដែលឃើញផង បើកាលពីមុនណាគ្រាន់តែថេយ៉ុងលេងសើចជាមួយអ្នកដទៃបន្តិចមិនបានទេឃែរខ្លាំងណាស់ជាពិសេសជាមួយជីមីនតែម្តង
"អ៎រ គឺគាត់រវល់ជាមួយនឹងការងារនឹងណាទើបមិនសូវមានពេលដូចមុន យើងនឹងគាត់មានអីឯណាមិនបាច់បារម្ភទេ"ថេយ៉ុង
"ចឹងទេហ៎ បើចឹងមែនល្អហើយ"ជីមីន
"អាហរមកដល់ហើយ សូមពិសារដោយរីករាយ"បុគ្គលិក លើកអាហារមកដាក់នៅលើតុព្រមទាំងមិននិយាយដោយមិនភ្លេចបញ្ចេញស្នាមញញឹមមកកាន់ភ្ញៀវគ្រប់គ្នានោះទេ
"អាហារមកដល់ហើយឆាប់ញ៉ាំទៅ"ជីមីននិយាយចប់ពួកគេក៏ញ៉ាំអាហារជាមួយគ្នានិយាយពីនេះពីនោះជាមួយគ្នាយ៉ាងសប្បាយរីករាយ តែធ្វើឱ្យថេយ៉ុងគាំងលើកស្លាបព្រាលែងចង់រួចក្រោយពេលក្រលេកភ្នែកទៅប៉ះតុម្ខាងទៀតដែលនៅរាងឆ្ងាយពីតុរបស់គេបន្តិច
"ថេយ៉ុងមានរឿងអីមែនទេ"ជីមីន
"គឺអត់មានអីទេ ឆាប់ញ៉ាំទៅនឹងបានឆាប់ទៅផ្ទះដើរលេងមួយថ្ងៃហើយយើងស្អុះស្អាប់ណាស់ចង់ងូតទឹក"បន្ទាប់ពីញ៉ាំអាហាររួចរាល់ហើយជីមីនក៏បានជូនថេយ៉ុងទៅផ្ទះតែម្តងព្រោះគេថាស្អុះស្អាប់

ងាកមកមើលអ្នកនៅក្នុងហាងដែលថេយ៉ុងឃើញអម្បិញមិញវិញពេលនេះក៏ចេញពីហាងដូចគ្នាតែមិនបានទៅផ្ទះទេគឺទៅខនដូរទាំង២នាក់នឹង
"បងមិនទៅផ្ទះទេអី?"សម្លេងមនុស្សស្រីម្នាក់បន្លឺសួរឡើងទាំងដៃឱ្យរវាមអង្អែលលើដើមទ្រូងហាប់ណែនរបស់អ្នកដែលនាងកំពុងតែអង្គុយពីលើ
"ទៅធ្វើអីទៅនៅផ្ទះគួរឱ្យធុញ នៅទីនេះទើបសប្បាយ"ជុងហ្គុកឯនេះក៏មិនណយដែរមិននិយាយតែមាត់ទេតែដៃកំពុតែលូកចូលទៅក្នុងសំពត់ស្រីតូចព្រមទាំងថើបនាងតិចៗទៀតផង
"និយាយបែបនេះបើថេយ៉ុងឮគេប្រាកដជាអន់ចិត្តណា"ស្រីម្នាក់នោះនិយាយឡើងទាំងញញឹមចុងមាត់នាងឈ្មោះ មីនអា ក៏ជាមិត្តម្នាក់របស់ថេយ៉ុងដែរតែមិនសូវស្និទ្ធស្នាលដូចជីមីនទេ
"គេទៅដឹងស្អីទៅល្ងង់សឹងស្លាប់និយាយតែបន្តិចក៏ជឿ បានហើយឈប់ខ្វល់ពីរឿងក្នេងល្ងង់ម្នាក់នោះទៅយើងមកចាប់ផ្តើមរឿងយើងវិញល្អជាង"ជុងហ្គុក និយាយរួចក៏ចាប់ផ្តួលនាងទៅលើគ្រែហើយក៏ប្រត្តិបាតការណ៍រឿងលើគ្រែជាមួយនាងទៅ ទាំងមិនដឹងទេថាពាក្យសម្តីដែលគេនិយាយមុននេះបើសិនជាអ្នកម្ខាងទៀតបានឮនឹងមានអារម្មណ៍យ៉ាងមិចទៅ


រងចាំភាគបន្ត





សុំទោស (វគ្គ១+វគ្គ២) (ចប់)Onde histórias criam vida. Descubra agora