Ma Boyfriend 🔞

Start from the beginning
                                    

« JUNG~~~~~~ »

« MIN ធ្វើអីនិង?? »ចញ្ចើមរបស់ជុងគុកជ្រួញចូលគ្នាមិនយល់ពីទង្វើរបស់រាងតូចដែលអោនតាមប្រលោះដៃរបស់គេហើយចូលមកអង្គុយច្រកគៀវលើភ្លៅរឹងមាំរបស់ខ្លួន

« អូនធុញ អូនគេងមិនលក់អូនចង់គេង
អោបបង »ជីមីន ជ្រប់មុខនិងប្រលោះករបស់គេមុននិងពោលពាក្យឡើងទាំងងក់ង៉រទង្វើនេះធ្វើអោយជុងគុកអស់សំណើចក្នុងចិត្តឆ្ងល់ថាហេតុអ្វីមិត្តប្រុសរបស់ខ្លួនគួរអោយស្រលាញ់យ៉ាងនេះ??

« បងលេងតែម្ដងនិងទៀតទេចាំបងទៅគេងកំដរណា »បបូរមាត់ស្ដើងឆ្មក់ថើបថ្ពាល់សរលោងរបស់មាឌល្អិតនិងនិយាយពាក្យលួងលោមដោយសម្ដីផ្អែមសឹងខះក

« តែម្ដងមែនណា »រាងតូចងើបមុខមកវិញហើយក៏ក្រសោបមុខសង្ហាមុននិងសួរឡើងដោយការមិនទុកចិត្តព្រោះថាញយដងហើយលេងមួយសិនគឺសិម៊នមែនសឹង2ម៉ោងមិនទាន់ទៅណាផង

« អឹម..... »ជុងគុក ញញឹមងក់ក្បាលមុននិងអោនទៅក្រេបជញ្ជាក់បបូរមាត់ក្រហមឆ្អៅរបស់រាងតូចមួយដង្ហើមមុននិងទាញដៃមាឌតូចអោយអោបកដាក់ចង្ការលើស្មារបស់ខ្លួនអង្គុយបែបនេះហើយទើបមិនបាំងគេ+_+

A few minutes later

« ជុងគុក ពេលណាទើបបងឈប់លេង?? »
ជីមីនសួរឡើងដោយការធុញទ្រាន់ព្រោះនេះវាហួសពីម្ដងហើយ

« តែម្ដងនិងទៀតទេ »ជុងគុក

« ម្ដងនិងរបស់បងវា10ដងបាត់ទៅហើយ »រាងតូចកំហគទៅវិញមុននិងចុះពីភ្លៅធំហើយបើកទ្វារចេញទៅក្រៅបាត់។ជុងគុកគេដកដង្ហើមធំហើយខំប្រឹងលេងអោយវាឆាប់ចប់អាងនិងបានទៅលួងក្មេងពូកែងក់ង៉រខ្លាចថាទុកយូរវាផ្អូមពិបាកលួងលើសដើម

៙ក្នុងបន្ទប់គេង

« អាសង្សារឆ្គួត ហឹស..ហឹស ស្រលាញ់ហ្គេមជាងសង្សារ ដឹបៗៗ »រាងតូចទម្លាក់ខ្លួនលើពូកមួយទំហឹងហើយស្រែកជេរសង្សារខ្លួនទាំងខឹងចិត្តវៃ
ពូកដឹបៗទៀត•_•

« បើស្រលាញ់ហ្គេមណាស់មិញមិនទៅយកហ្គេមធ្វើសង្សារទៅ??មកយកយើងធ្វើអីបើមិនខ្វល់ពីយើងផងនោះ ហឹស...ហឹស... »

« អាជុងគុក អាឆ្គួត ហឹស ហឹស »ជុងគុកឈរស្ងៀមមួយកន្លែងគេខំបិទហ្គេមចេញមកមើលយ៉ាងលើនបន្ទាប់ពីលឺសម្លេងខុសប្រក្រតីតែអ្វីដែលខ្លួនបានលឺបន្ទាប់ពីចេញមកនោះគឺពាក្យជេររបស់រាងតូចគឺថាអា អាពេញមាត់តែម្ដង

Short Novel 🔞Where stories live. Discover now