មិនមាត់ មិនមែនមិនចេះតដៃ

2.8K 237 28
                                    

ភាគ៣

"ឈឺគូទណាស់វើយ.!!!"ជីមីនដើររអ៊ូង៉ូវៗទៅសាលា គេដើរចង់ទន់ជង្គង់ដួលម្ដងៗទៅហើយ មានsexឈឺអញ្ជឹង ម៉េចក៏មនុស្សគ្រប់គ្នាចូលចិត្តវាម្លេះ។

"អាក្មេងសំរាម!!"ជុងគុកឈប់ម៉ូតូហើយដោះមួកសុវតិ្ថភាពចេញ ញញឹមចុងមាត់ឌឺដងទៅជីមីន

"ចន ជុងគុក"ជីមីនស្រែកដាក់ជុងគុកវិញហើយលើកដៃកណ្ដាលដាក់នាយ

"....."ជុងគុកមើលមុខជីមីនយូរបន្តិចទើបបើកម៉ូតូយ៉ាងលឿនទៅសាលា ចម្លែកណាស់ ជីមីនធ្វើដៃដាក់ប៉ុណ្ណឹងហើយ ជុងគុកគ្មានប្រតិកម្មសោះ ស្មានតែត្រូវជុងគុកដាល់បែកមាត់ទៀតហើយ។

+សាលា

"ឈូ!!!"ជីមីនដើរមកដល់សាលា បម្រុងឡើងជណ្ដើរ ក៏មានទឹកមួយធុងជះមកលើខ្លួនគេ។

"ហា៎ហា៎...."សិស្សជាច្រើននាំគ្នាមើលមកជីមីនហើយលើកដៃខ្ទប់មាត់សើចគ្រប់គ្នា

"អ្នកណាជាអ្នកជះទឹក?"ជីមីនឡើងមកជាន់ទី3ដែលជាកន្លែងជះទឹក ហើយសួរទៅសិស្សស្រីៗដែលកំពុងជូតថ្នាក់

"យើង!! ហើយយ៉ាងម៉េច? អាសិស្សថ្មី!"យីជីងសិស្សស្រីរៀនថ្នាក់Mដើរមកជិតជីមីន នាងលើកដៃអោបទ្រូងមើលទៅជីមីនទាំងធ្វើឫកកាងដូចជាក្មេងពាល។

"ឈូ!!!!!"ជីមីនមិនមាត់ គេយកទឹកក្នុងធុងដែលសិស្សស្រីជូតថ្នាក់ធំក្លិនស្អុយមកចាក់លើយីជីងវិញ មុនដើរទៅជិតជុងគុកខ្សឹបតិចៗក្បែរត្រចៀកនាយ។

"នាងមិនមែនសិស្សថ្នាក់យើង អញ្ចឹងហើយខ្ញុំមិនគួរគោរពនាងទេណ៎?"ថាហើយ ជីមីនដើរចូលក្នុងថ្នាក់ទាំងខ្លួនទទឹកជោគ។

ជុងគុកមិនមាត់តែលួចញញឹមក្នុងចិត្ត និយាយទៅជុងគុកចូលចិត្តចរឹកមនុស្សដូចជីមីន មិនខ្លាច មិនយំ ពូកែឌឺដង មិននៅស្ងៀមឲ្យគេធ្វើបាប បើតដៃបានគឺតដៃ ទាំងអស់នេះជាអ្វីដែលជុងគុកចង់បាន ព្រឹកមិញជីមីនហ៊ានលើកដៃកណ្ដាលដាក់នាយ តាំងពីកើតមកគ្មានអ្នកណាហ៊ានធ្វើដាក់នាយដូចជីមីនឡើយ តែនិយាយតាមត្រង់ទៅនាយពិតជាចូលចិត្តឲ្យជីមីនធ្វើចរឹកឌឺដងបែបហ្នឹងដាក់នាយណាស់។

📌NOTHING🎭 (ចប់)Where stories live. Discover now