Bully Me??

5.5K 308 15
                                    

ភាគ១

ជីមីនជាសិស្សថ្មី ដូរសាលាមករៀននៅជិតផ្ទះជួលរបស់ខ្លួន ជីមីនដើរទៅរៀន គេស្ពាយកាតាបពណ៌ខ្មៅដ៏កញ្ជាស់មួយ ដែលខ្លួនបានសន្សំលុយទិញ ដៃស៊កក្នុងហោប៉ាវ គេដាក់កាសស្ដាប់ចំរៀងបើកសម្លេងមួយអស់ ព្រោះមិនចង់ឮការសន្ទនាគ្នានៅតាមផ្លូវរបស់អ្នកដ៏ទៃ។

"ជៀសចេញ!! ចង្រៃយ៌"ជីមីនដាក់កាសមិនបានស្ដាប់ឮអ្នកជិះម៉ូតូខាងក្រោយស្រែកឲ្យគេច ទើបមិនបានគេច ត្រូវម៉ូតូធំកៀរដួលច្រង៉ាប់ច្រងិល ដៃកកិតនឹងថ្នល់រលាត់ចេញឈាមប្រឡាក់អាវរៀនអស់។

"អាចង្រៃ!! យើងស្រែកឲ្យគេច ឯងស្ដាប់មិនឮទេហ្ហេស?"កម្លោះសង្ហារចុះពីលើម៉ូតូធំ ដើរមកដាល់ជីមីន3_4ដៃ ហើយស្រែកជេរជីមីនអស់ចិត្ត ទើបឡើងម៉ូតូបើកទៅសាលា។

"ស៊យទាំងព្រឹក!"ជីមីនងើបឈរ លើកដៃជូតឈាមនៅកែមមាត់ចេញ បោសដីចេញ ហើយដើរទៅរៀនបន្តទាំងមិនខ្វល់នឹងរបួសដែលហូរឈាមនោះអីបន្តិច។

"យឺត15នាទី ហ៊ឹម...."ជីមីនឈរនៅមុខថ្នាក់មិនហ៊ានចូល ព្រោះថ្ងៃដំបូងយឺត15នាទី ឈរយូរបន្តិចទើបសម្រេចចិត្តសុំគ្រូចូលរៀន។

"អ្នកគ្រូខ្ញុំសុំចូលរៀន"ជីមីនលើកដៃសំពះអ្នកគ្រូតាមសុជីវធម៌

"ថ្ងៃដំបូងយឺតអ្នកគ្រូឲ្យចូល តែស្អែកមិនឲ្យចូលរៀនទេ!"អ្នកគ្រូនិយាយទាំងមើលលើមើលក្រោម គ្រាន់តែឃើញការស្លៀកពាក់នឹងកាតាបរបស់ជីមីន ដឹងបាត់ទៅហើយថាជាកូនអ្នកក្រ មិនចាំបាច់សម្ដីផ្អែមជាមួយទេ។

"បាទអ្នកគ្រូ"

"តុទំនេរនៅក្រោយគេ ទៅអង្គុយទៅ"ជីមីនមិនមាត់ដើរទៅអង្គុយតុខាងក្រោយគេបង្អស់តាមសម្ដីអ្នកគ្រូ តែគេដើរមិនទាន់ដល់ផង មានសិស្សស្រីម្នាក់ទាក់ជើងគេឲ្យដួលទៅបុកនិងកម្លោះសង្ហារដែលដាល់ជីមីនកាលពីព្រឹកមិញ។

"ហា៎!ហា៎!"សិស្សនៅក្នុងថ្នាក់ទាំងអស់នាំគ្នាសើចគ្រប់គ្នា

"ឯងដើរមិនចេះមើលទេឬយ៉ាងម៉េច?"កម្លោះសង្ហារក្បួចកអាវជីមីនមកជិត យារដៃបម្រុងដាល់មុខជីមីនតែមិនទាន់បានដាល់ផងត្រូវអ្នកគ្រូស្រែកឃាត់៖

📌NOTHING🎭 (ចប់)Where stories live. Discover now