" ឯងត្រូវតែរស់ជួយមើលថែថេយ៍និងរកមុខអ្នកធ្វើរឿងនេះឲ្យបានផងដើម្បីយុទ្ធិធម៌យើងនឹងស្លាប់ទៅបិទភ្នែកជិតហើយ " អ៊ុនវ៉ូនេះជាពាក្យចុងក្រោមរបស់នាយនិយាយទៅកាន់ជុងហ្គុកទើបនាយត្រូវបានរកភុស្តតាងដើម្បីចាប់ពួកដែលធ្វើបែបនោះដាក់គេ ។
#ត្រឡប់មកបច្ចុប្បន្នវិញ
យុនហ្គីអង្គុយស្ដាប់រឿងទាំងប៉ុន្មានពីដើមឡើងចង់យំព្រោះអាណិតនិងមិននឹកស្មានថាអ៊ុនវ៉ូធ្វើដល់ថ្នាក់នេះសោះ ><
" គេលះបង់ច្រើនណាស់..ឯងមិនអីបងសប្បាយចិត្តណាស់ចុះប៉ុន្មានខែមកនេះឯងទៅនៅឯណា? " មែនហើយមិនដឹងថានាយនៅទីនេះទេលាក់ខ្លួនបានល្អណាស់គ្មានអ្នកណាដឹងសោះ ។
" ខ្ញុំនៅក្បែរៗបងនឹងទេ..គ្រាន់តែលាក់ខ្លួនដើម្បីព្យាបាលខ្លួនឲ្យសះស្បើយនិងដើររកភុស្តតាងចាប់លោកគីមនឹងហើយៗរូបថតទាំងនោះគឺខ្ញុំនឹងហើយអ្នកយកទៅឲ្យដោយផ្ទាល់ប៉ុន្តែលោកផាកមិនបានចំណាំខ្ញុំទេ "
" ហឺយយ..ឯងពូកែលាក់ខ្លួនណាស់ដឹងទេថាថេយ៉ុងយំរាល់ថ្ងៃដោយសារតែឯងនឹងហើយ " អ្នកណាមិនដឹងនោះបើជីមីនមកនិយាយប្រាប់គេរហូតឲ្យទៅលេងថេយ៍ពេលណាក៏យំដែរប៉ុន្តែឥឡូវលែងអីហើយគ្រាន់ជាងមុនឆ្ងាយ ។
" គ្មានបំណងទេចាំពេលវេលាសាកសមខ្ញុំនឹងទៅបកស្រាយឲ្យថេយ៍បានយល់ប៉ុន្តែបងកុំទាន់ទៅប្រាប់អ្នកណាឲ្យសោះថាខ្ញុំនៅរស់ជាពិសេសថេយ៉ុង " យុនហ្គីងក់ក្បាលយល់ព្រមតាមការសុំរបស់ប្អូនទោះមិនចង់លាក់ប៉ុន្តែក៏ត្រូវស្របតាមដដែរនឹង ។ បន្ទាប់មកទៀតជុងហ្គុកក៏និយាយរឿងដែលគេកំពុងគិតនឹងចង់ទៅជួបថេយ៍ស្ងាត់ៗនិងរៀបចំគម្រោងជាមួយនឹងយុនហ្គីផងដែរ ><
៚
ត្រឡប់មកផ្ទះវិញយុនហ្គីញញឹមស្រស់ស្រាយជាងរាល់ដងទៅទៀតដែលធ្វើឲ្យជីមីនឃើញក៏ប្លែកចិត្ត នាយចូលអង្គុយក្បែរលោកផាកនិងមកនិយាយរឿងការងារតាមធម្មតាប៉ុន្តែជីមីនវិញណាតាមសង្កេតទឹកមុខរបស់នាយរហូតដូចជាប៉ូលីសអញ្ចឹង ។
" ឱជីមីនអូនអើយ..នៅមិនចេះស្ងៀមសោះហើយសម្លឹងអីក៏សម្លឹងម្លេះមុខបងនឹង " ដោយសារតែឃើញជីមីនងាកមកមើលមុខគេរហូតទើបអត់ឆ្ងល់មិនបានយ៉ាប់ណាស់ក្មេងមួយនេះលោកផាកឃើញក៏ក្រវីក្បាលហួសចិត្តជំនួសដែរ ។
" បងប្លែក "
" ប្លែកយ៉ាងម៉េច? "
" តាំងពីចូលមកញញឹមរហូតទើបមកពីជួបអ្នកណា? ជួបស្រីមែនទេ? ហឺយយ..បងច្បាស់ជាក្បត់អូនមិនខានទេ..ហឹកៗ..មានស្រីមែនទេ? " សំណួរជាច្រើនសួរទៅយុនហ្គីអារម្មណ៏ភ័យផងយំផងហើយនាយមិនទាន់បានឆ្លើយស្អីផងក៏គិតតែខ្លួនឯងដែរតាំងមកអង្គុយយំម្នាក់ឯងគិតច្រើនមែនកូនទាមួយនេះបានតែដាក់ផាច់ៗទេ ><
" ស្លាប់ហើយកូន..សួរម្លឹងៗអ្នកណាឆ្លើយទាន់ហើយនេះយុនហ្គីមិនទាន់នឹងឆ្លើយថាមានស្រីឯណាម៉េចក៏ប្រញាប់ចិត្តម្លេះកូន " លោកផាកអង្គុយជិតនេះឃើញហើយវាហួសចិត្តជំនួសដល់អញ្ចឹងៗទៅគាត់គាំងម៉ងនេះហួងហែងរបស់គេមែនហាស៎ ។
" ហឹកៗ..បើរាល់ដងមុខងាប់សោះហើយថ្ងៃនេះញញឹមឡើងស្រស់បើមិនមានស្រីឲ្យមានប្រុសមែន? ហឺយយ..តិចបងឯងមានប្រុសមែនទៅ "
" ឈប់ៗ...អូនឯងកុំចង់មកចោទបងឲ្យសោះ " នាយប្រកែកវិញមកលេងចោទស្រស់ៗអញ្ចឹងមិនបានទេណាគ្នាកំពុងសប្បាយចិត្តមកចោទគ្នា >< ទ្រាំមិនបានចាប់ទៅផាច់ៗឥឡូវនឹងគ្មានយល់មុខឪគេនៅនឹងទេប្រាប់ឲ្យហើយ ។
" អូនមិនជឿ "
" កូនទារបស់បងគួរឲ្យស្រលាញ់យ៉ាងនេះអ្នកណាទៅដាច់ចិត្តក្បត់អូនទៅ..មើលចុះស្អាតក៏ស្អាតឆ្នាស់ក៏ឆ្នា...អត់ទេឆ្លាតក៏ឆ្លាតអូនឯងមហាស្លូតហើយបងមិនហ៊ានទេ " និយាយតែប៉ុន្នឹងជីមីនញញឹមមកវិញឡើងខ្ទឹបទឹកមុខប្រែលឿនជាងរន្ទះទៀតបានប្ដីសរសើរអញ្ចឹងសប្បាយអរហាស៎ >< ហើយក៏លែងចោទយុនហ្គីទៀតដែរមានតែមកអោបកៀកកើយវិញលោកផាកដែលអង្គុយក្បែរនឹងឡើងក្រវីក្បាលស្វីតមិនរើសកន្លែង ។
TO BE CONTINUED...
- PICH -
YOU ARE READING
💗វណ្ណៈស្នេហ៏✨ ( Completed✔️ )
Actionយើងសម្លឹងខ្ពស់ដោយខ្លួនឯងទាំងដែលមិនបានមើលខ្លួនថានៅកម្រិតណាប៉ុន្តែគ្រាន់តែស្រលាញ់ហេតុអ្វីចាំបាច់ត្រូវមានទ្រព្យមានមុខមាត់ក្នុងសង្គមដែរ? អ្នកក្រគ្មានបេះដូងឬ? វណ្ណៈស្នេហ៏មួយនេះពិតជាពិបាកឆ្លងកាត់ណាស់ ។ Taekook = Jungkook Top / Taehyung btt Write by : Je...
PART 43 : កូនទារបស់បង!!!
Start from the beginning
