PART 23 : ឈប់ស្រលាញ់ល្អហើយ!!!

3.4K 206 0
                                        

បន្ទាប់ពីចំណាយពេលមើលនាយក្រាស់អស់ជាច្រើនម៉ោងមកក៏ដល់ពេលដែលថេយ៉ុងត្រូវទៅវិញហើយព្រោះថាកូនចៅរបស់លោកគីមបានប្រាប់រឿងនេះទៅគាត់ៗក៏ប្រាប់ថាឲ្យយកថេយ៍ទៅវិញមិនឲ្យមកមើលនាយក្រាស់ទៀតឡើយទើបត្រូវចូលមកនាំទៅវិញទាំងមិនអស់ចិត្ត ។

" អ្នកប្រុសដល់ពេលទៅវិញហើយ..បើចាហ្វាយដឹងថាខ្ញុំទុកពេលឲ្យអ្នកប្រុសច្រើនបែបនេះខ្ញុំច្បាស់ជាមានទោសមិនខាន " បុរសដែលជាកូនចៅម្នាក់បាននិយាយទៅកាន់នាយតូចទាំងការអោនគោរព នេះគេទុកពេលឲ្យថេយ៉ុងនៅមើលជុងហ្គុកយូរគួរសមដែលហើយបើឲ្យនៅបន្តទៀតច្បាស់ណាស់លោកគីមនឹងខឹងពួកគេព្រោះថាអ្វីក៏មិនអាចលាក់គាត់បានដែរលោកគីមនេះណាតាមដានគ្រប់រឿង ។

" ហឹមម!!! យើងទៅវិញក៏បានកុំឲ្យពួកឯងមានរឿងដោយសារយើង " ថេយ៉ុងក៏សម្រេចចិត្តទៅកន្លែងស្នាក់នៅវិញទោះជាមិនទាន់ចង់ទៅក៏ដោយ បើនៅនឹងមានមនុស្សរងគ្រោះដោយសារតែគេទៀតជាមិនខានជាពិសេសគឺជុងហ្គុកនឹងហើយ ។ ថេយ៉ុងមិនចង់នាំទុក្ខឲ្យអ្នកណាទៀតទេគេសុខចិត្តមានទុក្ខតែម្នាក់ឯងបានហើយសូមឲ្យអ្នកក្បែរខ្លួនគេ មានក្ដីសុខទៅគ្រប់គ្រាន់ហើយ ។

" សឺត..អូនទៅវិញហើយបងត្រូវឆាប់ដឹងខ្លួនវិញណាម៉ាក់របស់បងនៅចាំ!!! គ្រប់គ្នាចាំបងរួមទាំងអូនម្នាក់ដែរ.. " ថេយ៉ុងនិយាយរួចហើយក៏ដើរចេញទៅវិញជាមួយនឹងអ៊ុនវ៉ូបាត់ទៅទាំងទឹកមុខស្រងូតស្រងាត់នៅមិនអស់ចិត្តនឹងជុងហ្គុកសោះ ។ ជីមីននិងយុនហ្គីវិញបានត្រឹមឈរមើលមិនអាចជួយអ្វីបានដូចគ្នាទោះដឹងថាថេយ៉ុងជាកម្លាំងចិត្តដ៏ធំរបស់នាយក៏ដោយប៉ុន្តែមិនអាចឲ្យថេយ៉ុងនៅមើលថែបាន ក៏ព្រោះតែលោកគីមនឹងឯង ។
បន្ទាប់ពីថេយ៉ុងចេញទៅផុតជុងហ្គុកក៏ចាប់ផ្ដើមមានចលនាដៃរបស់នាយកម្រើកទឹកភ្នែកក៏ស្រក់ចុះតាមកន្ទុយភ្នែក >< យុនហ្គីងាកមកឃើញបែបនេះក៏ទៅហៅគ្រូពេទ្យឲ្យមើលទាំងប្រញាប់ ។

" សង្ឃឹមថាអាហ្គុកនឹងដឹងខ្លួនទៅចុះ " យុនហ្គីឈរនៅម្ខាងក៏និយាយឡើយទាំងមានសង្ឃឹមខ្លាំងបំផុត គ្រូពេទ្យដែលចូលមកពិនិត្យមើលក៏រួចរាល់ទើបងាកមកនិយាយជាមួយសាច់ញាតិវិញម្ដង ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Место, где живут истории. Откройте их для себя