PART 20 : បញ្ជូនទៅព្យាបាល!!!

3.2K 206 0
                                        

" ឡានបុក? ប៉ុន្នឹងហើយយើងបានការបន្តិច " ថេយ៉ុងដាកទូរស័ព្ទចុះហើយក៏រត់ចុះទៅខាងក្រោមយ៉ាងលឿនដូចកំពុងតែសម្ដៅទៅរកអ្នកណាម្នាក់ ។ គឺថេយ៍រត់មករកប៉ារបស់គេនឹងហើយមករកដល់បន្ទប់ការងារទៀតមិនដឹងថាមានរឿងអ្វីនោះទេទឹកមុខវិញគឺដូចគ្នាខឹងនឹងលោកគីមដល់ហើយ ~,~
នាយតូចបើកទ្វាមួយទំហឹងតែម្ដងចូលមកឈរនៅមុខរបស់លោកគីមទឹកមុខគឺកំពុងតែខឹងនឹងគាត់ជាខ្លាំងសឹងតែហកើទៅវាយគាត់ទៅហើយតែគិតថាជាប៉ាទើបទប់កំហឹងនេះសិន ។

" ជាប៉ាមែនទេ? ប៉ាជាអ្នកធ្វើឲ្យជុងហ្គុកឡានបុកមែនទេ? មែនទេលោកប៉ា " ថេយ៉ុងស្រែកដាក់គាត់ខ្លាំងៗជាមួយនឹងទឹកភ្នែកហូរចុះដូចទឹកគេឈឺណាស់ពេលបានដឹងថាមនុស្សដែលគេស្រលាញ់ត្រូវចូលមន្ទីរពេទ្យបែបនេះ ។

" បើជាយើងមែនវាយ៉ាងម៉េច? "

" ប៉ាសន្យាហើយថាមិនធ្វើអ្វីគេទេបើខ្ញុំបែកពីគេពេលនេះខ្ញុំក៏ធ្វើតាមប៉ាអស់ហើយហេតុអ្វីប៉ាក្បត់សន្យាបែបនេះ " មុននឹងថេយ៍ទៅសុំជុងហ្គុកបែកគឺលោកគីមបាននិយាយគំរាមគេថា " បើមិនបែកពីវាទេយើងនឹងសម្លាប់វាចោលបើឯងមិនចង់ឃើញសាកសពរបស់វាទេត្រូវស្ដាប់តាមយើង " នេះជាពាក្យដែលលោកគីមនិយាយមកកាន់ថេយ៍ហើយពេលនេះគេធ្វើតាមគ្រប់យ៉ាងហើយហេតុអ្វីនៅតែធ្វើបាបជុងហ្គុកទៀត? តើគាត់ចង់បានអ្វីទៀត?

" យើងឲ្យបែកពីវាហើយធ្វើឲ្យវាស្អប់ឯងកុំចូលមកក្បែរឯងទៀតប៉ុន្តែវានៅតែចូលរកឯងទៀតនេះហើយជាហេតុផលដែលយើងត្រូវចាត់ការ "

" ហឹកៗ..បើគេស្លាប់បាត់ខ្ញុំក៏នឹងទៅស្លាប់ដូចគ្នាប៉ាធ្វើនេះហួសហេតុពេកហើយ " នាយតូចនិយាយទាំងយំចេញមកនេះចាំបាច់សម្លាប់ផងឬ? មិនគិតថាហួសហេតុពេកទេ? អ្នកណាទ្រាំមើលមនុស្សដែលខ្លួនឯងស្រលាញ់មានគ្រោះថ្នាក់បានទៅ

" វាគ្មានស្អីអស្ចារ្យដល់ថ្នាក់ឲ្យឯងស្លាប់ជាមួយវាទេ!!! បំភ្លេចវាទៅព្រោះថាប៉ុន្មានថ្ងៃទៀតឯងត្រូវទៅកាណាដាហើយ...មិនបាច់ទៅយំស្ដាយអារហាមៗចឹងទេគ្មានប្រយោជន៏ "

" ប៉ាគិតថាលុយអាចទិញក្ដីសុខបានមែនទេ? លុយអាចទិញអ្វីៗបានទាំងអស់មែនទេ? សម្រាប់ខ្ញុំមិនត្រូវការទេប៉ាកំពុងបំផ្លាញ់ក្ដីសុខខ្ញុំហើយ "

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now