PART 39 : ប្ដីប្រដៅប្រពន្ធ?

Start from the beginning
                                        

" អូនសម្រាកសិនទៅ "

" បងនៅកំដរអូនបានទេ? " ជុងហ្គុកញញឹមរួចដាក់ខ្លួនអង្គុយក្បែរឲ្យនាយតូចកើយភ្លៅរបស់នាយចំណែកឯយូណានិងអ៊ុនវ៉ូក៏មិនបានរំខានពួកគេដែលគឺទុកឲ្យពួកគេនៅតែពីរនាក់ប៉ុណ្ណោះ ។
ក្នុងបន្ទប់ដែលមានតែមនុស្សពីរនាក់មានសភាពស្ងប់ស្ងាត់ណាស់ព្រោះមិនមានអ្នកណាហាមាត់និយាយអ្វីឡើយគឺនៅស្ងៀមរៀងខ្លួន ~,~ ជុងហ្គុកក៏នៅនឹកដល់រឿងមិញនេះនៅឡើយវានៅជាប់គ្នុងខួរក្បាលរបស់គេមិនព្រមបាត់សោះតើគេគួរតែខឹងសំនប់ចិត្តគេដែរឬ? អត់ទេប៉ុន្តែហេតុអ្វីបានជានៅគិតទៀតវាគ្រាន់តែជារឿងមួយបានហួសហើយអ្នកដែលខុសនោះគឺអេឡិចមិនមែនថេយ៉ុងទេឈប់គិតទៅល្អជាងកុំឲ្យគេមានអារម្មណ៏ថាឈឺចុកចាប់ទៀត ។

" ជុង..រឿងនោះអូន.. "

" អូនសន្លប់អូនមិនដឹងរឿងទេ.. "

" មើលទៅបងដូចជានៅគិតរឿងនេះនៅឡើយ " ថេយ៉ុងងើយសម្លឹងមុខរបស់នាយគឺវាបង្ហាញបែបនេះពិតមែនតើអាចប្រកែកថាអត់បានគិតយ៉ាងម៉េចកើតទៅ? មុខនេះច្បាស់ជាគិតថាខ្លួនឈប់ស្រលាញ់ហើយមែនទេ? មានទៅបណ្ដោយឲ្យមានរឿងបែបនេះកើតឡើងនោះ ><

" ហឹមម..អូនក៏គួរតែមានសតិជាងនេះទើបវាមិនអាចធ្វើអីអូនបានដឹងទេថាបងបារម្ភ? " នាយបារម្ភខ្លាំងណាស់ក៏ភ័យខ្លាំងណាសដែរខ្លាចថាអេឡិចបានសម្រេចបំណងនេះមែន ។
ថេយ៉ុងខិតខ្លួនទៅជិតថែមទៀតនិងអោបចង្កេះនាយរួចថើបថ្ពាល់មួយខ្សឺតជាការលួងលោមចិត្តនាយកុំឲ្យគិតច្រើននិងឈប់ខូចចិត្តទៀតទៅ :((

" សឺតត..អូនសុំទោសដែលមើលថែខ្លួនមិនបានល្អធ្វើឲ្យបងបារម្ភបែបនេះ..សន្យាថាលែងឲ្យមានរឿងអញ្ចឹងទៀតហើយឈប់គិតពីវាទៅ "

" អាចង្រៃយ៏នឹងវាមិនឈប់ត្រឹមនឹងទេ..បងមើលដឹងថាវាស្រលាញ់អូន " អារម្មណ៏ប្រច័ណ្ទក៏មានហើយពេលនេះនាយមើលដឹងមែនណាទឹកមុខនិងមានគំនិតស្មោគគ្រោកបែបនេះច្បាស់ណាស់ថាចង់ដណ្ដើមថេយ៉ុងចេញពីនាយហើយ ។

" ប៉ុន្តែអូនស្រលាញ់បងទុកថាគេជាខ្យល់ទៅគឺចប់ហើយ..ញញឹមឡើងបងសម្លាញ់កុំធ្វើមុខស្អុយៗបែបនេះអីណាលែងសង្ហារហើយ " នាយតូចធ្វើជាចាប់ច្បិចថ្ពាល់នាយលេងតិចៗដើម្បីឲ្យបានសើចវិញធ្វើមុខក្រញូវអញ្ចឹងមិនសង្ហារទេ >< ជុងហ្គុកក៏ព្រមញញឹមដាក់ថេយ៍និងក្រវីក្បាលតិចៗបែបអស់សំណើចចេះមកលេងបែបនេះទៅកើតធ្លាប់តែនាយលេងដាក់ថេយ៍ដល់ពេលត្រូវគេមកចាប់ក្រញិចវិញដូចយ៉ាងម៉េចមិនដឹងទេ ។

" បងនៅអន់ចិត្តនឹងអូននៅឡើយដែលឲ្យវាប៉ះខ្លួនអូននិងថើបអូនដែលជាកន្លែងរបស់បងៗខឹងណាស់ " នាយធ្វើពេបមាត់មិនសុខចិត្តទេឲ្យប្រុសផ្សេងថើបកន្លែងដែលនាយប៉ះពាល់មករហូតមិនបានទេខឹងហើយលួងភ្លាមមក ~,~ ថេយ៉ុងសើចឡើងនេះចេញចរឹកកូនក្មេងផងឬ? មកងក់ងរអីពេលនេះតើគេគួរលួងដោយរបៀបណាទៅមិនចេះលួងទេ ( ឲ្យគ្នាបឹមតិចទៅកូន -_- )

" កុំខឹងអី..លើខ្លួនអូនជារបស់បងទាំងអស់គ្មានអ្នកណាយកបានទេ "

" របស់បងទាំងអស់មែនទេ? " នាយធ្វើជាសួរបញ្ជាក់ទៀតនិងអោនទៅជិតនាយតូចកាន់តែជិតថេយ៉ុងងក់ក្បាលតិចៗជំនួសការឆ្លើយតប ~,~ ជុងហ្គុកញញឹមចុងមាត់យ៉ាងច្រឡើមរួចក៏ផ្ដួលកាយតូចមកនៅក្រោមខ្លួនរបស់នាយហើយក៏ថើបញក់ញីកញ្ចឹងករនោះឡើងមានស្នាមដុំៗជាប់ជាច្រើនកន្លែងសម្រាប់បញ្ជាក់ថានេះជារបស់គេហាមមិនឲ្យអ្នកណាប៉ះក្រៅពីគេទេ ។

" ជុង!! អូនរសើបណាស់ "

" ឲ្យចាំសម្ដីអូនផងណា..ថាខ្លួនរបស់អូនជារបស់បងតែម្នាក់គត់ហាមអ្នកផ្សេងប៉ះពាល់ដាច់ខាតបើមិនអញ្ចឹងទេបងនឹងដាក់ទោសអូនបែបប្ដីប្រដៅប្រពន្ធយល់ទេ? "

" ប្ដីប្រដៅប្រពន្ធ? យ៉ាងណាទៅ? អូនមិនដែលដឹងថាប្ដីគេប្រដៅប្រពន្ធបែបណាទេ " ថេយ៉ុងចងចិញ្ចើមសួរទៅនាយទាំងឆ្ងល់និងលើកដៃអោបករនាយទៀតផងនេះឆ្ងល់មែនឬក៏ធ្វើជាឆ្ងល់ទៅ? នាយញញឹមចុងមាត់រួចអោនទៅខ្សឹបដាក់ត្រចៀកនាយតូចតិចៗថា ៖

" គឺប្រដៅជាទឹក..5ទឹកទៅ10ទឹកឬក៏លើសនេះ " នាយនិយាយទាំងធ្វើទឹកមុខច្រឡើមដាក់នាយតូចប៉ុន្តែថេយ៍នៅតែចងចិញ្ចើមដដែរដូចជាមិនយល់សាច់ការសោះឡើយ ( ចេះមកធ្វើអត់ដឹងខ្យល់អញ្ចឹងកើតកូនខ្ញុំ ~,~ )

" អូនមិនយល់ទេ "

" ចង់ឲ្យបងពន្យល់អូនឲ្យច្បាស់ជាងនឹងទៀតមែនទេ? " ថេយ៉ុងងក់ក្បាលតិចៗបញ្ជាក់ថាមែនហើយពន្យល់ឲ្យច្បាស់ៗមកគេមិនយល់ទេបត់បែនច្រើនអញ្ចឹងមិនចេះកាត់ន័យសោះ >< ជុងហ្គុកសើចឡើងបន្តិចនេះឬចរឹកសំនប់ចិត្តរបស់គេគួរឲ្យខ្នាញ់ណាស់បែបនេះហើយបានគេស្រលាញ់ខ្លាំងៗអញ្ចឹងដកចិត្តមិនរួចទេលោកអើយ ។ បន្ទាប់មកទៀតនាយក៏ធ្វើការពន្យល់នាយតូចអ្វីដែលឆ្ងល់មិញនេះគឺនាយពន្យល់មួយៗច្បាស់ៗជ្រៅៗទៀតផងបើមិនយល់ទៀតថែមបីបួនម៉ោងទៀតក៏បានដើម្បីឲ្យយល់កាន់តែច្បាស់ ( ចង់ធ្វើជាអត់យល់អញ្ចឹងដែរក្រែងមានអ្នកមកពន្យល់ 🥺 )


TO BE CONTINUED...
- PICH -

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now