" អៅ..ដូចជាធ្លាប់ជួបគ្នា? " អេឡិចដើរចូលមកក្នុងហាងកាហ្វេដែលមានជុងហ្គុកនៅទីនេះដែរក៏ធ្វើជានិយាយរាក់ទាក់ទាំងដែលគេបានដឹងហើយព្រោះមិញនេះក៏ងាកមកឃើញដូចគ្នាប៉ុនសម្ដែងណាស់ ។
" អូ!!! ជាសត្រូវស្នេហាសោះ..ជួបគ្នាម្ដងទៀតហើយរីករាយណាស់បាទ " ជុងហ្គុកក៏ងើបមកនិយាយរាក់ទាក់វិញដូចគ្នាមិនបានទៅខ្លាចរអាជាមួយទេហើយក៏មិនបានទៅខ្លាចថេយ៉ុងយល់ច្រឡំដែរក្នុងចិត្តរបស់គេគឺដឹងច្បាស់ថាថេយ៍ប្រាកដជាមិនបានខ្វល់នោះទេព្រោះក៏ដឹងថានាយតូចមិនបានស្រលាញ់ខ្លួនទៀតប៉ុន្តែក៏ចេះតែតាមរហូតទៅក្រែងអាចមកដូចដើមវិញបាន ។
" ហៃយ៉ា..អូនមានអ្នកការពារដល់តែពីនាក់ផងឬ? បែបនេះប្រហែលបងមិនបាច់ត្រូវតាមអូននោះទេខ្លាចរំខាន " ជុងហ្គុកក៏ងាកមកនិយាយដាក់នាយតូចវិញឃើញហើយថាមានមនុស្សប្រុសពីរនាក់មកជាមួយចិត្តនេះក៏ប្រច័ណ្ទប៉ុន្តែមិនហ៊ានធ្វើអ្វីទេ ខ្លាចថេយ៉ុងថាឲ្យទៀតមានតែតាមនឹង ><
" នេះបងថេយ៍តើ!!! បងមកវិញហើយប៉ុន្តែបងមីនមិនមកវិញសោះ " យូណាងើបមកនិយាយរាក់ទាក់ជាមួយនឹងគ្នាដែរព្រោះមិញនេះនាងកំពុងតែរវល់ចុចទូរស័ព្ទមិនបានចាប់អារម្មណ៏ថេយ៍ក៏គិតថាជាស្រីឯណាទៀតដល់ពេលឃើញថាជាយូណាក៏មិនបានគិតអ្វីច្រើនទៀតដែរព្រោះគេក៏ស្គាល់គ្នាជាមួយនាងដែរប្អូនរបស់ជីមីនទៅហើយមិនស្គាល់ទើបចម្លែក ។
" ជីមីនគង់តែមកទេអូន..ហើយនេះមកធ្វើអ្វីជាមួយគេមែនទេ? " ថេយ៉ុងនិយាយសម្ដៅលើជុងហ្គុកនឹងហើយឃើញមកជាមួយគ្នាទើបចង់ដឹង ~,~
" អរ~គឺគាត់ជូនបងទិញរបស់នឹងណាបង!! ព្រោះលោកប៉ារវល់ទើបបងហ្គុកជូនមកជំនួសវិញ " យូណា
" មិនមែនជា.. " និយាយមិនទាន់ចប់ផងជុងហ្គុកក៏និយាយកាត់មុនថែមទាំងចូលមកជិតទៀតផងដោយស្នាមញញឹមស្រាលៗ ><
" គិតថាជាអ្វីនឹងគ្នាទៅ? ឬក៏អូនកំពុង... "
" មិនបានគិតអ្វីទេ..គ្រាន់តែសួរបើដូចដែលគិតមែនក៏ជួយអបអរនឹងហើយឡប់មែន " ថេយ៉ុងនិយាយប្រកែកវិញឡើងលឿនដូចខ្លាចគេថាកំពុងប្រច័ណ្ទយ៉ាងអញ្ចឹងប៉ុន្តែក៏គេចមិនផុតដដែរនឹងទឹកមុខបង្ហាញច្បាស់ណាស់ ។
" សប្បាយចិត្តបាន..ព្រោះថាបេះដូងបងដាក់បានតែអូនមួយទេអ្នកផ្សេងមើលមិនចូល!! គិតតែអូនទៅមានប្រុសតាមដល់តែពីរនាក់បងនេះប្រច័ណ្ទ "
" ឡប់សតិ.. " នាយតូចរុញនាយចេញពីខ្លួនហើយក៏ងាកមុខចេញទៅម្ខាងទៀតក៏ទៅរកកន្លែងអង្គុយក្បែរនឹងដើម្បីគេចពីនាយនឹងហើយមិនដឹងជាស្អីទេជួបលើកណាក៏សម្ដីផ្អែមដែលអាលាយបេះដូងអស់ហើយឲ្យតែម៉ាកៗនេះ >< រៀនញ៉ែពីអ្នកណាចង់ស្គាល់មុខគ្រូបង្រៀនដល់ហើយម៉េចក៏បង្រៀនឲ្យចេះញ៉ែអញ្ចឹង? ដឹងអត់សម្ដីចេញមកមួយៗសឹងតែចាក់ទម្លុះបេះដូងអស់ហើយចង់ញញឹមប៉ុន្តែមិនហ៊ានខ្លាចនាយថាអៀន ។
TO BE CONTINUED...
- PICH -
YOU ARE READING
💗វណ្ណៈស្នេហ៏✨ ( Completed✔️ )
Actionយើងសម្លឹងខ្ពស់ដោយខ្លួនឯងទាំងដែលមិនបានមើលខ្លួនថានៅកម្រិតណាប៉ុន្តែគ្រាន់តែស្រលាញ់ហេតុអ្វីចាំបាច់ត្រូវមានទ្រព្យមានមុខមាត់ក្នុងសង្គមដែរ? អ្នកក្រគ្មានបេះដូងឬ? វណ្ណៈស្នេហ៏មួយនេះពិតជាពិបាកឆ្លងកាត់ណាស់ ។ Taekook = Jungkook Top / Taehyung btt Write by : Je...
PART 32 : សត្រូវស្នេហា!!!
Start from the beginning
