" អេ..បងអ៊ុនវ៉ូ? ខ្ញុំនៅទីនេះ " នាយអាចមកទីនេះក៏ព្រោះតែថេយ៉ុងខលហៅមកនឹងហើយមិនទុកចិត្តនាយអេឡិចនឹងទេហើយក៏មិនស្គាល់គ្នាជាមួយនាយច្បាស់ផងអាចសម្របតាមបានដែរ? បែបនេះមានតែហៅអ៊ុនវ៉ូឲ្យមកដែរទើបបានគ្រាន់សប្បាយចិត្តវិញខ្លះគឺមានតែអ៊ុនវ៉ូទេដែលអាចកំដរគេឲ្យញញឹមវិញបាន ។
" មានអ្នកការពារហើយនៅហៅបងមកទៀត? " អ៊ុនវ៉ូដើរសម្ដៅមករកនាយតូចរួចក៏ងាកទៅសម្លឹងមើលអេឡិចទាំងមិនពេញចិត្តបែបស្អប់គ្នាអញ្ចឹងឯង ><
" គឺលោកប៉ាអ្នកហៅគេមកបើខ្ញុំមិនព្រមចេញមកជាមួយគេទេបងគ្មានបានឃើញមុខខ្ញុំទេ " នាយតូចនិយាយទាំងមុខស្អុយនឹកឃើញរឿងម្សិលមិញសែនក្ដៅតែម្ដងមិនគួរណាជុងហ្គុកទៅរកគេដល់ផ្ទះធ្វើឲ្យលោកគីមខឹងដល់ថ្នាក់នេះសោះអ្នកដែលមានទោសបែរជាគេទៅវិញកុំឲ្យគេជួបឲ្យសោះមិនអញ្ចឹងទេត្រូវមិនខាន ~,~
" លោកពូឃុំឯងទៀតហើយ? មានរឿងអ្វីមែនទេ? "
" ធ្វើដូចមិនដឹង..គឺជុងហ្គុកនឹងហើយ!! បើថ្ងៃនោះបងមិនទៅចោលខ្ញុំទេគេក៏មិនហ៊ានមកក្បែរខ្ញុំទៀតដែរ " ពេបមាត់ខឹងចិត្តនឹងនាយណាស់មកពីនាយនឹងហើយហេតុអ្វីពេលនោះទៅចោលគេ? នៅទុកគេឲ្យនៅជាមួយជុងហ្គុកឡើងពេញមួយថ្ងៃទៀតគួរឲ្យខឹងណាស់ ។
" អៅ..ស្មានតែចង់នៅក្បែរគេខំទុកពេលវេលាឲ្យនៅក្បែរគ្នាហើយនៅខុសទៀតមែនទេ? ហឹមម..ធ្វើល្អបានទោសពិតមែន " អ៊ុនវ៉ូ
" បំណងល្អរបស់បងអាចធ្វើឲ្យពួកខ្ញុំមានគ្រោះថ្នាក់បានបងក៏ដឹងចរឹកលោកប៉ាហើយ..នៅរឹងទៀតស្អប់ណាស់ " ថេយ៉ុងវៃនាយមួយដៃតិចៗប៉ុណ្ណោះមិនបានវៃឲ្យឈឺទេអ៊ុនវ៉ូបែរជាសើចទៅវិញបើងាកមកមើលអេឡិចវិញនៅឈរមើលពួកគេនិយាយគ្នាទាំងមុខស្អុយនៅនឹងហើយ ។
នៅនិយាយគ្នាសុខៗអេឡិចក៏ងាកទៅឃើញជុងហ្គុកដូចជាប្រហែលៗនឹកឃើញថាជាអ្នកណាហើយក៏ញញឹមចុងមាត់ព្រោះនាយឃើញជុងហ្គុកមកជាមួយស្រីផ្សេង ><
" ថេយ៍ហា៎..ទៅរកកាហ្វេផឹកទេឬក៏រកទឹកត្រជាក់ផឹកសិនក៏បានដែរកុំឲ្យហត់ " អេឡិចងាកមកសួរនាយតូចៗងក់ក្បាលយល់ព្រមព្រោះថាក៏ឃ្លានដែរទើបពួកគេទាំងបីនាំគ្នាដើរទៅរកអ្វីផឹកសិនគឺមកកន្លែងតែមួយជាមួយនឹងជុងហ្គុកទៀតផងអេឡិចមានបំណងច្បាស់ណាស់ដូចជាចង់ឲ្យថេយ៉ុងឃើញអញ្ចឹង ។
YOU ARE READING
💗វណ្ណៈស្នេហ៏✨ ( Completed✔️ )
Actionយើងសម្លឹងខ្ពស់ដោយខ្លួនឯងទាំងដែលមិនបានមើលខ្លួនថានៅកម្រិតណាប៉ុន្តែគ្រាន់តែស្រលាញ់ហេតុអ្វីចាំបាច់ត្រូវមានទ្រព្យមានមុខមាត់ក្នុងសង្គមដែរ? អ្នកក្រគ្មានបេះដូងឬ? វណ្ណៈស្នេហ៏មួយនេះពិតជាពិបាកឆ្លងកាត់ណាស់ ។ Taekook = Jungkook Top / Taehyung btt Write by : Je...
PART 32 : សត្រូវស្នេហា!!!
Start from the beginning
