PART 30 : កូនជ្រូកមាត់រឹង!!!

Mulai dari awal
                                        

" ធ្លាប់ថើបគ្នាពីពេលណាខ្ញុំដូចមិនចាំសោះ " ថេយ៉ុងក៏តបទៅវិញទោះចាំក៏ត្រូវនិយាយថាមិនចាំដែរព្រោះចង់ឈ្នះចិត្តរបស់ជុងហ្គុកចង់ដឹងថានាយនឹងធ្វើអ្វីទៀត ។

" អ្ហា៎..នេះបែបចង់ឲ្យបងថើបហើយមើលទៅបាននិយាយថាមិនចាំ " នាយញាក់ចិញ្ចើមយ៉ាងច្រឡើមទៅនាយតូចប្រុងនឹងចូលទៅថើបទៅហើយប៉ុន្តែថេយ៉ុងហាមឃាត់បានមុនដោយយកដៃទៅទប់មុខនាយដើម្បីកុំឲ្យមកកាន់តែជិតទៀតបើមិនចឹងទេត្រូវនាយចាប់ថើបនៅកណ្ដាលវាលជាមិនខានទេ ។

" ប្រាប់ថាមិនចាំដល់ពេលចង់រំលឹកឡើងវិញធ្វើឯងមិនហ៊ានអីណា..ចឹងក៏ខំធ្វើខ្លាំងដែរ " ជុងហ្គុកថយខ្លួនមកអង្គុយវិញរួចនិយាយមួយខ្សែទៅនាយតូចខំធ្វើចរឹកខ្លាំងណាស់ចុងក្រោយមកហាមដដែរបើខ្លាំងចឹងមិនព្រមខ្លាំងបន្តទៀតទៅអត់ទេនឹងបានមួយខ្សឺត កុំឲ្យថានៅក្បែរមួយថ្ងៃមិនបានអ្វីសោះ >< នាយតូចមិននិយាយអ្វីទាំងអស់គិតតែពីធ្វើមុខក្រញូវសម្លក់នាយនៅនឹងហើយការ៉េមនៅនឹងមុខគឺចាក់ចុះចាក់ឡើងមិនព្រមញាំទេរវល់តែខឹងនឹងហើយ ។

" ខឹងឬ? ហឺយយ..គេថាខឹងច្រើនមុខឆាប់ចាស់ណាស់ប្រយ័ត្នតែចាស់បងឈប់តាមញ៉ែហើយព្រោះមិនចង់បានប្រពន្ធមុខចាស់ចរឹកក្មេងនោះទេវាខ្មាស់គេណាស់ " គ្រាន់តែលឺថាមុខឆាប់ចាស់ក៏លើកដៃស្ទាបទៅលើមុខទាំងភ័យរួចក៏សម្រួលអារម្មណ៏ឲ្យស្រួលវិញធ្វើចិត្តឲ្យត្រជាក់ខ្លាចថាមុខចាស់ពិតមែនគេប្រាកដជាលែងស្អាតទៀតហើយខ្លាចខ្លាំងនោះគឺជុងហ្គុកមិនស្រលាញ់គេទៀតលឺនាយនិយាយបែបនេះភ័យណាស់ប៉ុន្តែមិននិយាយចេញមកឲ្យដឹងមាត់ក៏នៅរឹងដដែរឆ្លើយមកប្រកែកទៀតទល់តែបាន

" កុំចេះតែនិយាយ..មិនញ៉ែក៏អត់ទៅអ្នកណាអង្វរលោកនោះ " និយាយហើយក៏ងើបចេញទៅទាំងទាញយករបស់ដែលបានទិញទៅជាមួយដែរដើរតាំងៗចេញទៅទាំងមុខក្រញូវ >< ជុងហ្គុកឃើញហើយបានត្រឹមក្រវីក្បាលទាំងអស់សំណើចរួចក៏ដាក់លុយលើតុនិងរត់ទៅតាមនាយតូចបន្តទៀតចាំមើលគេនឹងតាមរហូតទៅណានាយទៅនឹងដែរ ។
បន្ទាប់មកទៀតថេយ៉ុងក៏មកដល់កន្លែងចតឡានជុងហ្គុកក៏មកដល់ដូចគ្នាងាកទៅឃើញក៏ដកដង្ហើមធំនេះតាមមកទៀតហើយស្មានតែទៅវិញបាត់ហើយតើនៅតាមមកទៀតគេខ្លាចតែលោកគីមឃើញទេព្រោះប៉ារបស់នេះពូកែឲ្យមនុស្សមកតាមដានណាស់បើគាត់មានគំនិតអាក្រក់ទៀតនោះនាយអាចនឹងមានរឿងអ្វីកើតឡើងទៀតទៅ? ចេះតែខ្លាចចេះតែបារម្ភទៅ ><

" ស្មានមិនតាមមកទេ? " នាយតូចនិយាយតិចៗប៉ុន្តែនៅតែអាចឲ្យនាយលឺបានដដែរទើបនាយសើចចុងមាត់បន្តិចហើយដើរមកជិតបន្ថែមទៀត

" សប្បាយចិត្តដែរបងតាមអូនមែនទេ? "

" ឡប់!! អ្នកណាសប្បាយចិត្តទៅ? គិតតែខ្លួនឯងតិចកើតឆ្កួតពេទ្យលែងទទួល " ថេយ៉ុងឆ្លើយតបទៅវិញទាំងពេបមាត់ពេបករដូចជ្រេញនឹងសម្ដីរបស់នាយណាស់និយាយចេញមកឡើងជឿជាក់សាហាវគិតថាខ្លួនឯងនឹងសង្ហារណាស់ហើយបានគិតថាគេនេះសប្បាយចិត្តពេលនាយមកតាមបែបនេះ? គ្មានអ្នកណាដែលជឿជាក់អញ្ចឹងទេលោកអើយ ><

" បើបងឆ្កួតមែននោះក៏មកពីអូនដែរ.. "

" ហេតុអ្វីបានមកពីខ្ញុំ? " ចងចិញ្ចើមចូលគ្នានេះកើតឆ្កួតខ្លួនឯងរឿងអីបានដោយសារតែគេទៅវិញ? មិនយល់ទេមកចោទគេបែបនេះទៅកើត

" ព្រោះបងស្រលាញ់អូនពេកឡើងកើតឆ្កួតទៅហើយ " នាយនិយាយទាំងស្នាមញញឹមស្រស់ដដែរសម្ដីចេញមកជាអ្នកកំពូលញ៉ែម៉ងនេះឡើងថេយ៉ុងអៀនទៅហើយទើបត្រូវងាកមុខចេញលឿនដើម្បីមិនឲ្យនាយឃើញមុខក្រហមរបស់គេទេ ។ ឡប់មែនប្រុសម្នាក់នេះនិយាយស្អីធ្វើឲ្យគេអៀនទៅកើតច្រឡើមក៏ច្រឡើមសម្ដីក៏ផ្អែមទៀតទៅរៀនពីណាមកហាស៎? កាលនៅរៀនមិនចេះសោះប៉ុន្តែគេក៏ស្រលាញ់ទៅហើយចុះទម្រាំពេលនេះសម្ដីផ្អែមចឹងទៀតងាប់ហើយគេបាក់ចិត្តទៅទាំងស្រុងតែម្ដង

" ថ្ពាល់ក្រហមដូចម្ទេសទុំគួរឲ្យស្រលាញ់ដល់ហើយកូនជ្រូកមាត់រឹង " នាយដើរទៅឈរទល់មុខរបស់នាយតូចខិតមុខទៅសម្លឹងមើលថ្ពាល់ដែលក្រហមរួចក៏លូកដៃទៅច្បិចលេងតិចៗទៀតផងគួរឲ្យខ្នាញ់ណាស់ចេញចរឹកមកប៉ុន្នឹងទៅហើយនៅមកមាត់រឹងដាក់នាយទៀតគិតថានាយល្ងង់មើលមិនដឹងថាថេយ៉ុងនៅស្រលាញ់គេមែនទេ? កុំព្យាយាមបោកអី នាយដឹងប៉ុន្តែមិននិយាយហើយកុំមកមាត់រឹងទៀតអីបើទ្រាំមិនបានប្រយ័ត្នចាប់បឺតស្លេក ~,~


TO BE CONTINUED...
- PICH -

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Tempat cerita menjadi hidup. Temukan sekarang