PART 25 : ការត្រឡប់មកវិញ!!!

Start from the beginning
                                        

" អ្នកទាំងពីរនៅជាមួយគ្នាទីនេះហើយកុំឲ្យបងប្រុសរបស់ខ្ញុំនេះ...ឯការនោះអី " ជុងហ្គុកនិយាយម្ដងតាមមើលនាយក៏ដឹងហើយថាយុនហ្គីគិតអ្វីទឹកមុខបង្ហាញច្បាស់ណាស់ប៉ុន្តែគេមិននិយាយចំៗទេណាមួយរឿងត្រឡប់ទៅវិញគ្មានបញ្ហាអ្វីទេគ្រាន់តែទៅជួយការងាររបស់លោកផាកប៉ុណ្ណោះ ។ ការញាំអាហារក៏បានបញ្ចប់យុនហ្គីនាំជីមីនទៅកន្លែងស្នាក់នៅវិញចំណែកជុងហ្គុកគឺនៅបង្ហើយការងាររបស់គេបន្តទៀតព្រោះជិតទៅកូរ៉េវិញហើយបើទុកការងារឲ្យសល់មិនបានទេនាំពិបាកដល់យុនហ្គីចាត់ចែងទៀត


មួយអាទិត្យក្រោយមកការសិក្សារបស់សិស្សទាំងអស់បានបញ្ចប់ទៅដោយរលូតហើយក៏ជាពេលដែលថេយ៉ុងត្រឡប់ទៅកូរ៉េវិញដូចគ្នា ។ ព្រឹកនេះដែលថេយ៉ុងនិងអ៊ុនវ៉ូមកដល់ប្រលានហើយនៅចាំជើងហោះហើរជាមួយគ្នាគេបានទៅវិញហើយប៉ុន្តែដូចជាមិនសប្បាយចិត្តសោះប្លែកម្លេះណ៎? ថ្ងៃនេះមិនមែនតែថេយ៉ុងទេដែលឡើងយន្ដហោះទៅកូរ៉េគឺមានជុងហ្គុកផងដែរនាយចាំឲ្យជីមីនរៀនចប់សិនទើបចេញដំណើរពេលនេះក៏ដល់វេលាហើយដែលមានយុនហ្គីនិងជីមីនមកជូនដំណើរទៀត

" ទៅដល់ខលមកប្រាប់ផងលឺទេ? " យុនហ្គី

" ដឹងហើយបងប្រុស.. " នាយងក់ក្បាលទាំងស្នាមញញឹមទៅកាន់យុនហ្គីនិយាយទៅចិត្តនេះក៏មិនចង់ទៅដែលប៉ុន្តែយើងមានតួនាទីទៅហើយចឹងត្រូវតែឃ្លាតពីគ្នាយ៉ាងណាក៏សប្បាយចិត្តដែលបានទៅជួបម៉ាក់របស់នាយវិញមិនដឹងថាសុខទុក្ខយ៉ាងម៉េចហើយទេ ។

" មើលថែខ្លួនផងមានរឿងអ្វីមិនសប្បាយចិត្តអាចខលមកប្រាប់ពួកយើងបាន..កុំលាក់ឲ្យសោះណា " ជីមីនចេះតែប្រាប់ទៅខ្លាចមានរឿងមិនល្អនាយមិនហ៊ានប្រាប់ហើយលាក់នឹងពួកគេមិនឲ្យដឹង ព្រោះចរឹកជុងហ្គុកនេះពីរនាក់គេដឹងអស់ហើយនៅក្បែរគ្នាយូរសង្កេតដឹងអស់ >< បន្ទាប់ពីនិយាយលាគ្នារួចរាល់ហើយជើងហោះហើរក៏ជិតពេលត្រូវចេញដំណើរទើបហៅឲ្យអ្នកដំណើរត្រៀមខ្លួននិងឡើងមកខាងលើយន្ដហោះជុងហ្គុកក៏លើកដៃលាទៅពួកគេរួចអូសវ៉ាលីចេញទៅ ។

" ហឹមម..ថ្ងៃនេះថេយ៍ក៏ទៅវិញដែរ " ជីមីននិយាយឡើងពេលដែលជុងហ្គុកចេញទៅបាត់គេដឹងប៉ុន្តែមិនបានទៅជូនដំណើរទេ ><

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now