Step brother៚ 5/5

Start from the beginning
                                    

« ជុងគុក...កូនចង់ញាំអ្វីសិនទេ??ចាំម៉ាក់អោយគេរៀបចំអោយ »

« អត់ទេ...... »

« ជុងគុក...តែឯងត្រូវលេបថ្នាំ-- »ជីមីន

« តែខ្ញុំចង់សម្រាក ..... » រាងតូចនិយាយមិនទាន់ចប់ផងគេក៏និយាយកាត់ទាំងសម្លេងរឹងកម្រឹស

« អឹម...ម៉ាក់ថាអោយជុងគុកគេសម្រាកសិនទៅកូន » គាត់ប្រញាប់កាត់សម្ដីពួកគេពេលឃើញស្ថានការមិនស្រួល

« បាទម៉ាក់.... » ជីមីនក៏ចាប់កាន់រទះរុញជុងគុកបម្រុងនិងរុញទៅតែលោកស្រីផាកក៏ហាម

« ជីមីនម៉ាក់ថាអោយក្មេងបម្រើជាអ្នកធ្វើទៅ ម៉ាក់មានរឿងចង់និយាយជាមួយកូន » ជីមីនសម្លឹងមើលមុខគាត់បន្ដិចមុននិងងក់ក្បាលហើយអោយក្មេងបម្រើចូលមកធ្វើជំនួស ភ្នែកកូនឆ្មាតាមមើលជុងគុករហូតដល់ផុតក្រសែភ្នែកទើបនាំម៉ាក់របស់ខ្លួនទៅអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ងៀវ។។

« ម៉ាក់មានការអី?? »បន្ទាប់ពីអង្គុយដល់សាឡុងរាងតូចក៏ឆោតសួរភ្លាមៗមិនអោយខាតពេល...!!!

Skip_______

6 : 30នាទីល្ងាច

ជុងគុកអង្គុយលើរទះមុខរានហាលក្នុងបន្ទប់របស់គេសម្លឹងមើលទៅមេឃទាំងស្ងៀមស្ងាត់។ពេលនេះគេក្លាយជាមនុស្សពិការហើយការងារក្រុមហ៊ុនក៏គេមិនអាចជួយបានចង់ធ្វើអ្វីទាល់តែមានជំនួសពីមនុស្សជុំវិញខ្លួន ពេលនេះខ្លួនគេលែងមានប្រយោជន៍អ្វីហើយមែនទេ??គេអស់តម្លៃហើយមែនទេ??ជុងគុកដកដង្ហើមធំមុននិងលឺសម្លេងទ្វារបើកឡើង

រាងតូចដើរមកដោយមានថាសអាហារនៅក្នុងដៃ រាងតូចញញឹមស្រាលបន្ទាប់ពីឃើញមនុស្សដែលខ្លួនកំពុងរកកំពុងអង្គុយនៅរានហាល

« ជុងគុក?? »ជីមីនហៅអ្នកជាប្អូនដោយសម្លេងស្រទន់មុននិងដាក់ថាសអាហារនៅលើតុមុខជុងគុកហើយក៏ទាញកៅអីអង្គុយក្បែររាងក្រាស

« ឃ្លានទេ??ឯងមិនទាន់ញាំអីតាំងពីព្រឹកមក
ម្លេះ » ជីមីនសួរតែរាងក្រាសមិនបានតបគិតតែអង្គុយសម្លឹងមើលមុខស្រទន់

« មុខខ្ញុំប្រលាក់អីមែនទេបានជាឯងមើលមិនដាក់ភ្នែកបែបនេះ?? »រាងតួចបង្ហើបសំនៀងបែបលេងសើចចេញមក

Short Novel 🔞Where stories live. Discover now