Step brother៚ 5/5

Start from the beginning
                                    

"លោកDen...ជួយយកឥវ៉ាន់ជុងគុកមកផង..."

"បាទ..."ជីមីនញញឹមស្រាលដាក់Denមុននិងរុញរទះចេញមកហើយនៅតាមផ្លូវដែលចេញមកជីមីនក៏ចេញតែងតែនាំជុងគុកនិយាយជារឿយៗ

"ជុងគុកត្រូវការញាំអីទេចាំពេលទៅផ្ទះខ្ញុំឈាងចូលទៅទិញមកអោយ...."

"អត់ទេ......."

"ចឹងចង់ចូលលេងសួនកំសាន្តសិនទេ??.."

" ខ្ញុំមិនមែនកូនក្មេង.. "

" ចឹង--- "

" ខ្ញុំចង់ទៅផ្ទះទៅសម្រាក... "

" អឹម..អូខេ... "ជីមីនឈប់មាត់ហើយក៏បន្ដរុញរទះចូលក្នុងជណ្ដើរយន្តទាំងអន់ចិត្ត។ប្រើរយះពេល3នាទីពួកគេទាំងពីរក៏បានមកដល់ជាន់ក្រោមជីមីនរុញរទះចេញសម្ដៅទៅរកឡានដែលចតចាំស្រាប់ពេលទៅដល់ពួកអង្គរក្សក៏នាំគ្នាគ្រាជុងគុកដាក់ក្នុងឡានដោយមានរាងតូចអង្គុយក្បែរបន្ទាប់មកឡានក៏បើកចេញទៅ។

នៅតាមផ្លូវធ្វើដំណើរទៅផ្ទះគ្មានអ្នកណា
និយាយសម្បីមួយម៉ាត់លឺតែសម្លេងដកដង្ហើមឆ្លាស់គ្នារបស់មនុស្សប៉ុន្មានអ្នកដែលនៅក្នុងឡាន។រាងតូចជីមីនចេះតែក្រឡេកមើលទៅមុខសង្ហាដែលអង្គុយសម្លឹងមើលទៅក្រៅកញ្ជក់ឡានទាំងស្ងៀមស្ងាត់ជីមីនដកដង្ហើមធំមុននិងលូកដៃទៅចាប់ដៃម្ខាងរបស់គេដែលដាក់នៅភ្លៅនិងអង្អែលតិចៗ តែម្ចាស់ដៃគ្មានប្រតិកម្មសម្បីបន្ដិច។។

ជុងគុកបន្ទាប់ពីដឹងដល់ដៃដែលបានដៃរបស់ខ្លួនក៏រាងភ្ងាក់ផ្អើលបន្ដិចបន្ដួចតែក៏ខំប្រឹងធ្វើធម្មតាហើយក៏បិទភ្នែកសង្ងំគេងខំទឹកភ្នែកដែលកំពុងចង់ស្រក់ដោយគ្មានមូលហេតុ??

ចំណាយពេលយូរល្មមពួកគេក៏បានមកដល់វីឡាដល់ស្ដុកស្ដម្ភរបស់ត្រកូលចន ជុងគុកព្យាយាមចុះមកអង្គុយលើរទះរុញដោយមានជំនួយពីអង្គរក្សពីរនាក់បន្ទាប់ពីរួចរាល់ជីមីនក៏រុញជុងគុកចូលទៅក្នុងផ្ទះដែលមានអ្នកស្រីផាកឈរចាំរួចជាស្រាច់។។

« ម៉ាក់........ » ជីមីនញញឹមស្រាលៗដាក់គាត់លោកស្រីផាកក៏ញញឹមតបវិញមុននិងសម្លឹងមើលទៅអ្នកដែលអង្គុយលើរទះទាំងមុខស្មើរថេងហើយក៏សួរឡើង

Short Novel 🔞Where stories live. Discover now