រឿង ប្រុសចាស់របស់អូន(ភាគទី3)

2.5K 145 4
                                    

គ្រាន់តែមានអារម្មណ៍ថាមានអ្នកមកគេងជិតភ្នែតនាងក្រមុំតូចរហ័សលើកដៃអោបករគេភ្លាមរអ៊ូរឲ្យរហឹសទាំងភ្នែកនៅបិទជិត

<<ប៉ា គេជាអ្នកណាគេទៅ?ហេតុអីខ្ញុំសុបិន្តឃើញគេរាល់យប់បែបនេះ?>>ហ្សាណា ដោយឃើញបន្ទប់ងងឹតឆឹងមានតែភ្លើងរាត្រីពណ៌ពងមាន់នាងបើកភ្នែកមើលអ្នកនៅចំពោះមុខទៅជាដូចប៉ានាងទៅវិញ ជុងគុកលួចសើចហុឹសៗលើកដៃអង្អែលស្មានាងក្រមុំតិចៗហាក់នាងលោមឲ្យនាងគេងទៅវិញតែនាងល្អិតបែរជាសសុលចូលក្នុងទ្រូងហាប់មាំរបស់ជុងគុកទៅវិញ

<<កក់ក្ដៅណាស់!>>នាងក្រមុំញញឹមស្រស់សង្ងំជ្របមុខនិងដើមទ្រូងជុងគុកមិនលែង ក្លិនក្រអូបនៃសុភាពបុរសកំពុងវាយលុកពេញក្នុងច្រមុះនាងក្រមុំឲ្យនាងអត់និងញញឹមមិនបាន ចំនែកជុងគុកវិញសង្ងំស្ងៀមស្រង់ក្លិនក្រអូបប្រហើលក្លិនផ្កាវ៉ាន់នីឡាដែលភាយចេញពីខ្លួននាងតូចម្នាក់នេះ។

ព្រឹកព្រលឹមព្រះអាទិត្យរះជះចាំងពន្លឺចូលតាមចន្លោះបង្អួចជះពន្លឺទៅលើរាងកាយមនុស្ស2អ្នកដែលអោបគ្នាស្អឹតរមួតស្ទើរតែខ្លាចជារាងកាយតែមួយទៅហើយ កាយតូចសសៀរចូលទៅរកភាពកក់ក្ដៅនៅក្នុងដើមទ្រូងមាំទាំរបស់ជុងគុក ចំនែកជុងគុកវិញលោញញឹមទាំងព្រឹកក្មេងអីចេះមកបបួលឲ្យគេញញឹមស្រស់ទាំងព្រឹកទៅកើត

<<ថេយ៉ុងអូនសម្លាញ់ងើបឡើង!>>ជុងគុក អោនទៅខ្សិបក្បែរត្រចៀករបស់ហ្សាណានាយនៅតែមិនប្ដូររហ័សនាមដែលនាយធ្លាប់ហៅរាងតូចកាលពីមុន

<<ហុឹម!!សុំ10នាទីទៀតប៉ាតូចកូនងងុយណាស់!>>ហ្សាណា លើកដៃខ្ទប់ត្រចៀកគេងយូរទៀតដោយភាពខ្ជិលច្រអូស

~ផាច់~

<<ងើបៗ!>>ជុងគុក លោដៃទៅវៃនិងគូទរាងតូចទាំងក្នក់ក្នាញ់

<<អាយ៎!!!អារោគចិត្ត!!>>ដោយសារតែនាងគិតថាប៉ាតូចអ្នកចូលមកដាស់ទើបនាងល្អិតបែរជាលើកដៃអោបកររាងក្រាស់ឡើងជាប់ស្អិតតែពេលបើកភ្នែកយឺតៗមកក៏ឃើញប្រុសដែលចាប់ពង្រត់នាងយប់មិញទៅវិញ

<<ហេធ្លាក់!!>>ជុងគុក រហ័សលូកដៃទៅត្រកងរាងល្អិតអុឹបនិងដើមទ្រូង ធ្វើឲ្យនាងតូចដែលត្រូវគេអោបយ៉ាងទាន់ហន់នោះក្រហមមុខរងិលពេលដែលប្រទះភ្នែកទៅនិងរូបភាពរបស់គេទាំង2នៅក្នុងកញ្ចក់

រឿង ប្រុសចាស់របស់អូនWhere stories live. Discover now