រឿង ប្រុសចាស់របស់អូន(ភាគទី2)

2.9K 140 3
                                    

<<ហឺយ ខ្ញុំមិនដែលស្គាល់លោកទេ!!>>ថេវី ប្រមូលកម្លាំងពេញខ្លួនលើកដៃច្រានទ្រូងអ្នកកម្លោះចេញទាំងខឹងចរិកនាងគឺហួងហែងខ្លួនខ្លាំងណាស់ហើយគេនិងស្អីបានជាមកអោបនាងពេញៗដៃបែបនេះ

<<ថេហ៍!!...>>ជុងគុក ប្រុងនិងអោបនាងតូចម្ដងទៀតទៅហើយតែស្រីល្អិតរហ័សស្រែកគំហក់ឲ្យនាយវិញទាំងខឹងញ័សាច់តតាត់

<<កុំប៉ះខ្ញុំ!!>>ហ្សាណា បែរក្រោយប្រុងនិងរត់ទៅបន្ទប់ខ្លួនឯងទៅហើយតែជុងគុករហ័សជាងចាប់អៀវហ្សាណាដើរចេញពីភូមិគ្រឹស្ដតាមទ្វាក្រោយភ្លាមៗសម្ដៅទៅឡានរបស់គេ និយាយមិនស្ដាប់គ្នាមានតែចាប់ជម្រិតបែបនេះ

<<លែងអាឆ្កួតលែងយើង យើងមិនដែលស្គាល់ឯងទេលែងយើង ប៉ាតូចប៉ាធំជួយកូនផងអាឆ្កួតនេះចាប់កូនហើយ!!>>ហ្សាណាស្រែកមិនបាត់មួយមាត់ប្រឹងរើផងគក់ោងស្រែកហៅអ្នកជាប៉ាតូចប៉ាធំតែគ្នានអ្នកណាបានលឺសោះ ជុងគុក ទម្លាក់ហ្សាណាទៅលើពូកនៃឡានខាងក្រោយមុននិងនាំខ្លួនទៅអង្គុយកន្លែងអ្នកបញ្ជាចង្កូតឡាន នៅពេលដែលគេប្រឡែងឲ្យមានសេរីភាពនាងល្អិតប្រុងនិងបើកទ្វាឡានចេញតែអ្នកម្ខាងទៀតចាក់ Lock បាត់ទៅហើយទើបនាងបែរមកសម្លក់អ្នកនៅចំពោះមុខវិញ

<<នែរឈប់ភ្លាមប្រុងនាំខ្ញុំទៅណា!!>>ហ្សាណាភ័យបុកពោះនៅពេលដែលរថយន្តសេរីទំនើបរបស់អ្នកកម្លោះជុងគុកបោលទៅមុខក្នុងល្បឿនលឿនហួសការស្មានមិនដឹងថាគេទៅណាទេសំខាន់ពេលនេះនាងចង់ចេញនាងធុញថប់ណាស់

<<ស្ងាត់ទៅ!>>ជុងគុក ងាកមកសម្លឹងនាងមួយដង្ហើមមុននិងបែរទៅមើលផ្លូវវិញ។ដោយទាល់តម្រិះនាងតូចល្អិតបានត្រឹមយកដៃអោបទ្រូងសម្លឹងមើលទៅទេសភាពចាងក្រៅទាំងក្នក់ក្នាញ់ក្នុងចិត្តបំៀុតបើអាចនាងនិងហក់វៃប្រុសសង្ហារម្នាក់និងឲ្យបឬកនាត់ខានបានសុីបាយមិនខានទេប្រុសស្រីសង្ហារតែចរិកចោលម្សៀតចាប់ពង្រាត់កូនក្រមុំគេ។

មួយម៉ោងក្រោយមករថយន្តសេរីទំនើបរបស់អគ្គនាយកត្រកូលចនបោលមកឈប់យ៉ាងសង្ហារនៅមុខផ្ទះចាស់មួយនៃជាយក្រុង ជុងគុក ចុះពីលើឡានដើរសម្ដៅមករកបាំងខាងក្រោយដែលគេទុកក្មេងស្រីម្នាក់នោះចោលតែ

រឿង ប្រុសចាស់របស់អូនWhere stories live. Discover now