Episode 40 : សង្រ្គាមស្លាប់រស់

553 37 4
                                    

Start friend
EP 40

ព្រឹកប្រលឹមស្រាងៗនៅលេីទឹកសមុទ្រដ៏ធំល្វឹងល្វាយនឹងដីខ្សាច់ពណ៌សរស្អាតលេីសលុបមិនអាចដកភ្នែកចេញបាន។ នាងតូចបានត្រឹមតែសម្លឹងមេីលពីក្នុងបន្ទប់មិនអាចចេញទៅលេងបាននោះទេដៃជាប់ខ្សែរពួរជេីងជាប់ច្រវាក់មិនអាចដេីរទៅណាបានក្រៅពីបន្ទប់ទឹកទេនៅក្នុងបន្ទប់នេះ 2 ថ្ងៃស្មេីរ 2 ឆ្នាំហេីយគ្មានទូរទស្សន៍អោយមេីលគ្មានទូរស័ព្ទអោយលេងហេីយបេីនិយាយពីម្ហូបវិញញុាំមិនអស់នេះមកចាប់ដាក់ឃុំឬក៏ចាប់មកច្រកម្ហូបអោយញុាំទៅវិញទេ

<< ញុាំបាយ >> ឃេីញទេមកទៀតហេីយម្ហូបឡេីងពេញថាសដេីរមកទៀតហេីយអ្នកណាញុាំអស់បេីម្លឹងៗ

<< មិនញុាំទេ ចង់ចេញទៅក្រៅនៅទីនេះអត់សុខបេីមិនអោយខ្ញុំទៅខ្ញុំនឹងសម្លាប់ខ្លួនឥឡូវនេះ >> នាងតូចយកដៃរបស់ខ្លួនទៅច្របាច់កររបស់ខ្លួនតិចៗចង់អោយអ្នកខាងនោះអាណិត (គាត់ចង់ដេីរលេងពេករហូតដល់បែកកម្មដ្ឋាន)

<< Ok សម្លាប់ខ្លួនទៅខ្ញុំនៅអង្គុយមេីល >> មិនជួយឃាត់គ្នាទេ? បង្ខំថែមមនុស្សប្រុសស្អីនឹង?

<< អ៊ិក អួក >> នាងតូចប្រញាប់ដកដៃរបស់ខ្លួនដែលនៅលេីករនោះមកខ្ទប់មាត់របស់ខ្លួនសុខៗនាងក៏ចង់ក្អូតមិនដឹងជាមានរឿងអីទេ។ ឯនាយកម្លោះនោះវិញរត់ឆ្លេឆ្លាទៅជួយរឹតអោយនាងក្នុងបង្គន់ដែលខំប្រឹងក្អួតនោះ

<< ឃេីញទេ? បេីលោកឃុំខ្ញុំនៅទីនេះលេីសពី 2 សប្ដាហ៍ទៀតខ្ញុំនឹងស្លាប់នៅទីនេះនឹងក្លាយជាខ្មោចយាមកោះនេះជាមិនខានទេ >> នាងតូចខំងេីញមុខឡេីងតវ៉េនឹងនាយកម្លោះមិនដាច់ពីមាត់ដូចនាងនិយាយអញ្ចឹងបេីទុកនៅទីនេះបន្ទិចទៀតនាងនឹងស្លាប់នៅទីនេះជាមិនខាន

<< ជុង ខ្ញុំចង់ទៅរកជុងគុក >> ស្រីស្រស់យកដៃវ៉ៃ solar តិចៗនាងស្អប់នាយម្នាក់នេះណាស់មិនចង់ឃេីញមុខរបស់នាយនោះទេចង់ឃេីញ jungkook jeon មិនមែន solar jeon នោះទេ

<< ល្អនាងចង់ស្រឡាញ់វាណាស់មេនទេ? ចង់ឃេីញវាណាស់មេនទេ? យេីងនឹងអោយវាស្លាប់នៅចំពោះមុខនាង >> កែវភ្នែកស្រទន់អម្បាញ់មិញក៏រលាយបាត់បន្សល់ទុកនូវកែវភ្នែកដ៏មានអំណាចនឹងរឹងមាំ

Start Friend ♡♡ Khmer Novel ( Complete ✓) Where stories live. Discover now