PART 12 : អូនស្រលាញ់បង..!!

Start from the beginning
                                        

< មករកយើងនៅផ្ទះឥឡូវនេះ >

" គ្មានពេលទៅទេខ្ញុំរវល់ណាស់លោកប៉ា " និយាយប្រកែកជាមួយនឹងលោកគីមទោះយ៉ាងណាក៏មិនព្រមទៅដែរទៅធ្វើអី? ទៅហើយគាត់ប្រាកដជាឃាត់គេឲ្យនៅទីនោះហើយបែបនេះនឹងពិបាកសម្រាប់គេ ក្នុងការរស់នៅមិនខានឡើយ ។

< មកឥឡូវនេះយើងមានរឿងនិយាយជាមួយបើឯងមិនមកទេកាតដែលចាយរាល់ថ្ងៃនេះយើងនឹងបិទចោលទាំងអស់ > គាត់និយាយចប់ហើយក៏បិទទូរស័ព្ទបាត់ទៅទុកឲ្យថេយ៍អង្គុយហួសចិត្តនឹងប៉ារបស់គេម្នាក់ឯងក្នុងឡានមកគំរាមគេទៀតហើយ តែយ៉ាងណាក៏មិនអាចប្រកែកបាន ។ ថេយ៍ក៏សម្រេចចិត្តបើកឡានសម្ដៅទៅភូមិគ្រឹះគីមឡើងលឿនដូចរន្ទះលែងខ្លាចស្លាប់ហើយ ><

ថ្ងៃបន្ទាប់បានមកដល់ថេយ៉ុងបានមករៀនតាមធម្មតា ថែមទាំងបានមកជាមួយនឹងជុងហ្គុកទៀតផងថ្ងៃនេះ ពួកគេក៏ស្វ័យសិក្សាទៀតហើយខំរៀនបន្តិចមិនចឹងទេធ្លាក់មិនខានជិតប្រលងបញ្ចប់ឆ្នាំហើយដែលជា និស្សិតហើយមិនយូរទៀតទេជិតមកដល់ហើយ ។ ជុងហ្គុកជាសិស្សពូកែបែបនេះហើយមិនពិបាកក្នុងការរៀននោះទេចំណេកថេយ៉ុងវិញថ្ងៃនេះអារម្មណ៏មិននៅក្នុងខ្លួនសោះមិនដឹងថាកាលពីម្សិលមិញលោកគីមនិងគេបាននិយាយអ្វីជាមួយគ្នាខ្លះនោះបានជាគ្មានអារម្មណ៏ក្នុងខ្លួនបែបនេះ ។

" អូនកើតអ្វី? មិនសប្បាយចិត្តរឿងអ្វីមែនទេ " ជុងហ្គុកឃើញក៏នៅមិនសុខដូចគ្នាទើបដាច់ចិត្តសួរឃើញ តាំងពីចូលមកសាលាម្លេះមិនសូវជាមាត់ដូចរាល់ដងសោះ ។

" អូនមិនអីទេ.. " ថេយ៉ុងក្រវីក្បាលតិចៗនិងបានញញឹមឲ្យនាយឃើញកុំឲ្យនាយបារម្ភពីគេទៀតគិតតែរៀនទៅបានហើយ

" បើមានរឿងមិនសប្បាយចិត្តអាចប្រាប់បង "

" អូនមិនអីទេ!! បងខំតែរៀនទៅបើរៀនមិនចប់ទេអូនឈប់ស្រលាញ់ហើយ " ថេយ៉ុងនិយាយចង់ឲ្យនាយ ខំជាងនេះប៉ុណ្ណោះមិនបានមានបំណងចង់បំភ័យទេក៏ព្រោះស្រលាញ់បានចង់ឲ្យនាយរៀនឲ្យបានចប់និងមានការងារល្អធ្វើកុំឲ្យបានមនុស្សមកនិយាយមើលងាយទៀតគេមិនសប្បាយទេពេលដែលមាន មនុស្សមកនិយាយមើលងាយសមត្ថភាពឬក៏មកនិយាយពីអនាគតរបស់ជុងហ្គុកនៅចំពោះមុខគេ អ្នកណាទ្រាំស្ដាប់ដែលអ្នកផ្សេងមកនិយាយអាក្រក់ពីសង្សាររបស់ខ្លួនបែបនេះ ។

#អាហារដ្ឋាន
បន្ទាប់ពីបានរៀនសូត្ររួចរាល់ហើយគ្នាៗរបស់គេក៏បានមករកអាហារញាំម្ដងខ្លាចឈឺខំពេកបើមិនញាំអ្វីសោះអាចនឹងឈឺបាន ។

" ថេយ៍ហា៎.. " ជុងហ្គុកហៅនាយតូចស្រាលៗនិងពេបមាត់ដូចកូនក្មេងចង់ទារអ្វីមួយចឹងថេយ៍ក៏ងាកមក សម្លឹងមុខម្ចាស់សម្លេងទាំងញញឹមស្រស់

" ហឹម? មានការអ្វីឬបងសម្លាញ់ " ដោយសារតែខ្នាញ់នឹងសង្សារម្នាក់នេះពេកចេះមកពេបមាត់ដាក់ខ្លួនទៅកើតចេះចរឹកចឹងមកពីណាមិនដែលដឹង សោះព្រោះកាលស្គាល់ដំបូងជុងហ្គុកនេះណាអៀនៗ មិនហ៊ានមើលគេផង ><

" ពេលណាអូនមកចូលដណ្ដឹងបងទៅ? ដឹងទេថាបងនេះចាំអូនឡើងគ្រាំចិត្តហើយ "

" ហិៗ..ប្រុសឆ្កួត!! បងទៅវិញទេដែលត្រូវដណ្ដឹងអូននោះ " ចេះមករកនឹកពាក្យនិយាយឃើញលោកអើយក្រែងជាប្ដីគេមិនចឹង? បែរមកឲ្យថេយ៉ុងទៅចូលដណ្ដឹងទៅវិញមិនសមសោះលឺហើយចង់តែសើចឲ្យរយះមាត់ទេ ។

" ហាក៎? បងអត់លុយអូនជាអ្នកមានលុយចឹងមកដណ្ដឹងបងសិនមកចាំបងមានលុយចាំបងដណ្ដឹងវិញ ឆាប់បាននៅក្បែរគ្នា "

" ចេះរកនឹងឃើញម៉ង..ចាំបងមានលុយចាំបងដណ្ដឹងក៏បានដែរ "

" អត់!! យូរណាស់..អូនមកដណ្ដឹងមុនសិនមកពេលយើងរៀនចប់នៅជាមួយគ្នារួចហើយពេលបងមានលុយពេលណាបងនឹងរៀបចំពិធីរៀបការតែម្ដង " នាយនិយាយរៀបរាប់ឡើងវែងឆ្ងាយថេយ៉ុងលឺឡើងរំភើបចិត្តផងចង់សើចផងចេះតែរកពាក្យនិយាយមកឃើញទៅកើតប្រុសឆ្កួតនេះ >< មិត្តរបស់ថេយ៍លឺក៏អស់សំណើចដែរតែក៏សប្បាយចិត្តជាមួយនឹងពួកគេដូចគ្នា ។

" អូននឹងនៅក្បែរបងរហូតទោះពួកយើងមិនរៀបការក៏ដោយព្រោះបងនៅក្នុងបេះដូងអូនស្រាប់ហើយ " ក្នុងរយៈពេលពួកគេទាក់ទាញគ្នានេះគឺវាមានក្ដីសុខណាស់អាចធ្វើឲ្យថេយ៉ុងលង់ស្រលាញ់នាយរហូតដកចិត្តចេញវិញមិនរួចកាយវិការព្រួយបារម្ភរបស់នាយការមើលថែយកចិត្តទុកដាក់គឺបង្ហាញឲ្យឃើញច្បាស់ៗថានាយមិនបានស្រលាញ់ថេយ៉ុងដោយសារ ទ្រព្យសម្បត្តិនោះទេគឺចេញពីចិត្តពិតៗ ។

" អូននឹងទៅក្បែរបងរហូតមែនទេ? ទោះយើងរៀនចប់ក៏ដោយទំនាក់ទំនងនៅដដែរត្រូវទេ? " នាយនិយាយទាំងចាប់ដៃថេយ៉ុងជាប់គ្រាន់តែចង់ឲ្យបញ្ជាក់ប្រាប់គេប៉ុណ្ណោះ ><

" កុំភ័យអី!! អូនស្រលាញ់បងតែមួយគត់បងជាមនុស្សតែម្នាក់ដែលអូនស្រលាញ់មិនប្រែឡើយ.. "

TO BE CONTINUED..
- PICH -

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now