"ហុឹម!!តាមការសម្រេចចិត្តរបស់កូនចុះបា៉ម៉ាក់មិនបង្ខំទេ...."លោកចនងក់ក្បាលបន្ទាប់ពីស្ដាប់បានចម្លើយរបស់ជីមីនក៏ត្រូវម្ខាងដែលប៉ុន្ដែគាត់នៅដឹងថាមានបញ្ហាមួយផ្សេងទៀតដែលជាមូលហេតុគ្រាន់តែគាត់មិនចង់សួរដេញដោលកូនច្រើន!!!!

"ហើ្ហយ!!!..."គ្រប់គ្នាបែរសម្លឹងមើលទៅកាន់ប្រភពសម្លេងដែលដកដង្ហើមធំហើយសម្លេងនេះក៏គ្មានអ្នកណាក្រៅពីJungkookដែលអង្គុយដូចខ្យល់អាកាសទ្រាំស្ដាប់អ្វីដែល3នាក់ម៉ាក់កូននិយាយអស់រយះពេលយូរគួរសមទើបសម្រេចចិត្តក្រោកដើរចេញទៅទាំងកាយវិការមួរម៉ៅសម្ដៅទៅរកឡានបើកចេញទៅក្រៅលើនដូចព្យុះ...

"ហុឹម!!!....យ៉ាប់មែនកូននេះ..."លោកចនដកដង្ហើមធំក្រវីក្បាលនិងចរិកប្រុសមិនចេះធំរបស់កូនប្រុសខ្លួន

"អីចឹងខ្ញុំសុំទៅខាងលើសិនហើយប៉ាម៉ាក់...."បន្ទាប់ពីឃើញពួកគាត់អនុញ្ញាតហើយជីមីនក៏យោងខ្លួនឡើងលើទាំងគ្មានកម្លាំងគំហែង

ព្រូស...!!!!

ចូលទៅដល់ក្នុងភ្លាមជីមីនក៏ហក់ឡើងលើពូកគេងផ្គាប់មុខព្រោះអស់កម្លាំងខ្លាំងពេកល្ងាចមិញបាយក៏មិនបានញាំព្រឹកឡើងក៏អញ្ចឹងទៀតមានកម្លាំងឯណាទៅបើបែបនិងប្រហែលជាត្រូវដូរជើងហោះហើរទៅព្រឹកវិញហើយ...

គ្រាន់តែគិតដល់ត្រឹមនេះជីមីនប្រញាប់ក្រោកមកវិញទាញទូរស័ព្ទចុចទៅលេខអ្នកមិនដឹងហើយក៏ដាក់ខ្លួនគេងផ្ងារលើពូកវិញរងចាំអ្នកម្ខាងទៀតទទួល

តឺត...តឺត...

(...Hello...)សម្លេងអ្នកម្ខាងទៀត

"យើងប្រហែលដូរជើងហោះដើរទៅព្រឹកស្អែកវិញហើយ..."

(...Why??...)

"ហត់អស់កម្លាំងត្រូវការពេលសម្រាក..."

(..ស៉ាវ៉ាណាស់ឯងនេះ..)

"បែបនិងក៏ត្រូវ!!តែឥលូវពិននិងសិនហើយយើងងងុយ..."

(ERRR..BYE..)បន្ទាប់ពីដាក់ទូរស័ព្ទចុះហើយជីមីនក៏បិទភ្នែកសង្ខំគេងយកម្លាំងរត់ចោលអនាគតប្ដីនៅថ្ងៃស្អែក🥱

Jungkook part.៚

"មិនដឹងជាផឹកស្អីក៏ផឹកម្លេះទេ...."កម្លោះសង្ហាស្បែក.ស.ស្លេកពីកំណើតអង្គុយសម្លក់ទៅមិត្តភក្ដិដែលមកផឹកនៅក្នុងក្លឹបរបស់ខ្លួនតាំងពីម៉ោង9ព្រឹករហូតមកដល់ឥលូវវាម៉ោង1ទៅហើយ។មិនដឹងជាខូតចិត្តស្អីណាស់ណាទេមកដល់ក៏ស្រែកឡូឡាពេកក្លឹបរកស្រាផឹកទាំងក្លឹបមិនទាន់និងបោះសម្អាតកាកសំណល់ពីយប់ចោលផងហើយអាសូរតែមានលុយទៅមិនថាទេមកតែខ្លួនទទេរទៀត...ហុឹមចំណេញឫអត់ទេនេះ

Short Novel 🔞Where stories live. Discover now