PART 4 : ក្រអូប!!

Mulai dari awal
                                        

" តែឯងក៏ឃើញដើរមកហើយតើ? នៅភ្ញាក់ទៀត? មើលយើងឲ្យចំមក " ថេយ៍ក៏ចាប់ក្រសោបមុខនាយឲ្យមកមើលមុខរបស់ខ្លួនឲ្យចំៗគ្រាន់តែបែរមកមើល មុខគេសោះដូចគេយកទៅបាញ់ចោល ។ សកម្មភាព បែបនេះធ្វើឲ្យសិស្សៗក្នុងនេះងាកមើលទៅពួកគេគ្រប់ៗគ្នាព្រោះថាមិនដែលឃើញ >< មិត្តៗពួកគេក៏ បើកភ្នែកធំៗដែលជាពិសេសជីមីននិងជីននឹងម៉ងក្នុងចិត្តគិតថាថេយ៍លេបថ្នាំខុសទៀតនឹងហាស៎មកពីមិន ដែលឃើញឲ្យដៃអ្នកណាដូចពេលនេះ ។
ចំពេលអាហារដែលបានហៅក៏មកដល់ល្មមថេយ៍ក៏ ប្រលែងដៃចេញវិញនិងងាកមកអង្គុយធម្មតាវិញដូចអត់មានអ្វីកើតសោះចឹងខុសពីJkដែលអង្គុយរឹងខ្លួនអស់ហើយធ្វើអ្វីមិនត្រូវទេសំនប់ចិត្តនៅក្បែរចឹងពិបាកម្លេះទេ ~,~ គេមិនហ៊ានប៉ះថេយ៍ផងតែថេយ៍វិញមកប៉ះដល់ៗម៉ងហ៊ានជាងខ្លួននាយទៅទៀត

" នែ..អាហ្គុកមិនអន់ទេហា៎ " Suho និយាយខ្សឹបគ្នា តែពីរនាក់មិនឲ្យអ្នកណាលឺក្រៅពីពួកគេនឹងទេដោយ ឃើញសកម្មភាពមិញនេះឯងសឹងមិនជឿនឹងភ្នែក

" មិនមើលងាយវាវើយ " NJ

" យើងសុំសរសើរហើយ..ស្ងៀមៗទេតែបិះបាន " Suho ដូចដែលឃើញចឹងJKសុភាពណាស់នៅសាលានាយមិនដែលទៅរញ៉េរញ៉ៃជាមួយអ្នកណាម្នាក់ឡើយសូម្បីតែស្រីឬប្រុសនាយនិយាយតែជាមួយមិត្តជិតស្និតមួយមុខទេហើយក៏មិនដែលចេញចរឹកឈ្លើយមកដែលបែបនេះហើយបានពីរនាក់នឹង ថាគេស្ងៀមៗមិនសូវជាមាត់តែបានរបស់ល្អ >< នឹងបានថាកុំមើលងាយមនុស្សតែសម្បកក្រៅលឿនពេកចាំគេស្រាតឲ្យមើលសិនចាំជឿ ( កុំគិតច្រើនអ្នកអានអត់ល្អ ~,~ )

" ចេញពីសាលាឯងជួយជូនយើងទៅផ្ទះផងបានទេ " ថេយ៍ទាំងនៅរក្សាទឹកមុខដដែលគ្រាន់តែលឺចឹងគ្នាៗ របស់គេពួកគេក៏ងាកមកសម្លឹងព្រមៗគ្នាតែម្ដងម្នាក់ៗ សុទ្ធតែគិតច្រើនដូចជាអ្នកអានជាដើមមែនអត់?
សូម្បីJKក៏ភាំងនឹងការសុំរបស់ថេយ៍ដែលឡើងឈ្លក់ ទឹកចេញមកវិញអស់ហើយ

" គិតអី? យើងខ្លាចមានពួករោគចិត្តតាមយើងទេបើឯងមិនចង់ជួយក៏មិនអីទេ "

" យើងជូនទៅបាន " JK ប្រញាប់ឆ្លើយឲ្យលឿនខ្លាចថេយ៍អន់ចិត្តនឹងខ្លួនមិនបាននិយាយរកគ្នាទៀត ថេយ៍ក៏ញញឹមតបវិញជំនួសពាក្យអរគុណ ។

" តែថេយ៍ឯងជិះឡានមកដែលតើមិនចឹង? " ជីមីន បានឃើញថេយ៍បើកឡានមកដោយខ្លួនឯងកាលពីព្រឹកចុះហេតុអ្វីបានមកពឹងឲ្យនាយម្នាក់នេះជូន ទៅផ្ទះបែបនេះគិតអីហាស៎មិត្ត ~,~

" យើងចង់ឲ្យគេជូនមានបញ្ហាទេ? " និយាយតែប៉ុន្នឹង ក៏គ្មានអ្នកណាតបបន្តទៀតដែលអ្វីដែលថេយ៍ចង់គឺគ្មានអ្នកណាប្រកែកឬហាមបាននោះទេ ។ ស្គាល់ថេយ៍ទេកុំចង់មកហាមឬក៏សួរនាំច្រើននោះចិត្តគេទេ កុំចេះដឹងពេកមិត្តក៏ដោយក៏កុំមកខ្វល់ជាមួយខ្លួនគេច្រើនពេកប្រយ័ត្នមាំងខ្វិត ><

" គិតថាថេយ៍កំពុងគិតអី " ជីមីន ងាកមកខ្សឹបគ្នាជាមួយនឹងជីនវិញម្ដងព្រោះតែមិនយល់ពីទង្វើរបស់មិត្តនៅពេលនេះ ។

" សួរយើងមែនទេ? ឲ្យយើងទៅសួរអ្នកណាបន្ត " ជីននៅក្បែរនឹងជាមួយគ្នាមកសួរគេតើឲ្យគេទៅដឹង បានយ៉ាងម៉េចចំមែនហើយសួរមិនចេះមើលកាលៈទេសៈសោះមិត្តម្នាក់នេះវើយ ~,~
បន្ទាប់មកទៀតពួកគេក៏បំបែកផ្លូវទៅថ្នាក់វិញរៀងខ្លួនទៅបើនៅបន្តទៀតប្រាកដជាមានសំណួរជាច្រើនមកសំភាសលើខ្លួនថេយ៍ជាមិនខានទេបែបនេះហើយ ទើបត្រូវបំបែកគ្នាត្រឹមពេលនឹងសិនចុះ ។

[ ... ]

កាត់មកដល់ល្ងាចជាពេលដែលសិស្សអាចសម្រាក បានថ្នាក់កាន់តែធំត្រូវរៀនកាន់តែច្រើនដូចJKចឹងគេ រៀនផងធ្វើការផងទើបអាចមានលុយចិញ្ចឹមខ្លួនគេបានបើមិនចឹងទេប្រាកដជាខ្វះខាតទេមិនខានទេ ចាំតែម៉ាក់របស់គេមិនបានទេត្រូវតែចេះជួយគ្នា ។
JKបានបើកម៉ូតូមកមុខសាលាដើម្បីមកទទួលថេយ៍ ព្រោះខលមកហៅគេមកយកទើបនាយត្រូវមកមិនអាចខកខានបាននោះទេ ។

" ចាំយើងយូរដែលទេ "

" អត់ទេ!! ឯងទើបតែចេញមកពីណា " ថេយ៍

" ចេញពីធ្វើការនឹងណា..ទើបយើងចូលមកទទួលឯងតែម្ដងទៅឆាប់ឡើងមក " JK មិនមានអ្វីត្រូវលាក់ទេ ព្រោះនាយចេញពីធ្វើការពិតមែនគេរៀនពេលព្រឹក ធ្វើការពេលរសៀលថ្ងៃត្រង់រហូតមកដល់ពេលល្ងាច ទើបចេញបាន ។

" សឺត..ក្រអូប " មុននឹងឡើងម៉ូតូជិះថេយ៍បានបន្លំអោនទៅថើបថ្ពាល់នាយទៀតផងថែមទាំងសរសើរ ថាក្រអូបទៀតលោកអើយហេតុអ្វីក៏ពូកែបន្លំយ៉ាងនេះ កូនថេយ៍របស់ខ្ញុំ >< JKឡើងស្រឡាំងកាំងអស់ហើយនេះគេស្រមៃមែន? ឬក៏គេច្រឡំគេងលក់ ថេយ៍អាចនឹងច្រឡំទេដឹង? មិនអាចទេៗជួយនាយផង ទៅគាំងបេះដូងឥឡូវហើយម៉ែអើយ ។


TO BE CONTINUED...
>< PICH ><

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Tempat cerita menjadi hidup. Temukan sekarang