PART 2 : ជួបស្នេហ៏ពិត!!

Start from the beginning
                                        

[ ... ]

មកដល់Condoរបស់ថេយ៍នាយក៏ឈប់មុខនឹងចង់ជូន ទៅដលបន្ទប់ដែលខ្លាចម្ចាស់គេថាឲ្យឬក៏មិនព្រម ។ ចឹងហើយមានតែជូនតែត្រឹមនឹងក៏បានដែរ ><

" អរគុណឯងហើយណា..ស្អែកជួបគ្នានៅសាលា " ថេយ៍និយាយហើយក៏ងាកខ្លួនដើរទៅខាងលើប៉ុន្តែ នាយក៏បានហៅគេឲ្យងាកមកវិញ..

" ថេយ៍!! គេងលក់សុបន្តិល្អណា "

" ឯងក៏ដូចគ្នា.. " ថេយ៍ញញឹមដាក់នាយយ៉ាងស្រស់ ហើយក៏ប្រុងនឹងដើរទៅម្ដងទៀតហើយប៉ុន្តែនាយក៏ បានហៅម្ដងទៀតមិនដឹងជាស្អីទេមិននិយាយឲ្យអស់

" ឯងមានអ្វីនិយាយឲ្យអស់មក " ថេយ៍

" គឺ..សុំលេខទុកទាក់ទងគ្នាបានទេ? " JK កុំថានាយ ស្លូតៗមឺសៗណាគ្រាន់តែមិនសូវជាក្លាហាន ។ ថេយ៍ លឺហើយក៏សើចរួចក៏ដើរទៅជិតនាយវិញ!!

" ឲ្យទូរស័ព្ទមកចឹង " បានទទួលពីនាយហើយក៏ចុច លេខរបស់គេឲ្យដោយមិនស្ទាក់ស្ទើរបន្តិចសោះត្រឹមលេខទូរស័ព្ទគេមិនកំណាញ់នោះទេ ។ ហើយណាមួយនាយក៏ជាមិត្តគេម្នាក់ដែលបើមានលេខក៏ងាយស្រួលទាក់ទងនិងពឹងពាក់គ្នាដែរ ><

" អាចខលមកបានគ្រប់ពេល..យើងទៅហើយ " និយាយហើយក៏លើកលារួចដើរទៅខាងលើបាត់ដោយមិនភ្លេចងាកមើលនាយនោះទេថែមទាំងឲ្យ fly kissមកទៀត ~,~ បើអ្នកខ្សោយបេះដូងអីគាំង បាត់ហើយនេះមនុស្សកំពុងលង់ផងមកចឹងៗអីនៀក មិនខ្ទេចខ្ទីបេះដូងអស់ហើយទេ? លេងអីចឹងៗទេ
បន្ទាប់មកJkក៏បានបើកម៉ូតូទៅផ្ទះវិញដោយមានស្នាមញញឹមនៅលើមុខរហូតមិនព្រមបិទសោះមិនដឹងជា សប្បាយអរអីពេកទេកូននឹង ។

[ ... ]

មកដល់ផ្ទះវិញនាយក៏នៅមិនព្រមឈប់ញញឹមទៀត នៅស្ញេញនៅនឹងហើយឡើងមិត្តដែលស្នាក់នៅជាមួយចម្លែកចិត្តទៀតផងមកដល់ភ្លាមក៏ស្ញេញមិនឈប់តិចឆ្កួតទៅ ><

" នែ..អាហ្គុក!! ញញឹមស្អីឯងឆ្កួតទេដឹង " YG មិត្តម្នាក់នេះប្រៀបបានដូចជាបងប្រុសម្នាក់ដែរព្រោះនៅ ក្បែរគ្នាមើលថែគ្នាទៅវិញទៅមកស្គាល់ចរឹកគ្នាច្បាស់អស់ហើយ ។ ពួកគេនៅប៊ូសានតែមកនៅសេអ៊ូលដោយសារតែJkត្រូវមករៀនបន្តចំណែកឯYG វិញមករកការងារធ្វើនៅទីនេះគ្មានអ្នកណាស្គាល់Jk ច្បាស់ជាងនាយទៀតនោះទេ ។

" បង!! ខ្ញុំជួបស្នេហ៏ពិតហើយ.. " JK

" ស្អី? ចូលរៀនមិនបានប៉ុន្មានផងមានស្នេហា? " YG មែននឹងវាមិនសមសោះព្រោះពីដើមមកJKមិនដែល ទៅចាប់អារម្មណ៏ឬស្រលាញ់អ្នកណាផងមកនៅទីនេះមិនបានប៉ុន្មានផងក៏មានស្នេហាបាត់ហើយអីក៏លឿនម្លេះ ។

" មិនទាន់មានទេ!! តែខ្ញុំលួចស្រលាញ់កូនគេ " JK

" អើ!! ហើយកូនគេនឹងជាអ្នកណាស្អាតទេ? បើស្រីស្អាតចាំយកវើយ " YG មើលនិយាយចុះគំនិតចេញ មកមិនល្អសោះនាំតែនាយខូចរហូតនឹងសំណាងដែលមិនចេះខូចដូចកុំអីស្រីច្រើនណាស់មិនសុភាពបុរសចឹងទេ ~,~

" មិនមែនស្រី.. "

" ហាស៎? បើមិនមែនស្រីជាប្រុស? " YG លឺហើយសែនភ្ញាក់ផ្អើលមិនដែលស្រលាញ់អ្នកណាទេ ដល់ស្រលាញ់ម្ដងប៉ះមកចំប្រុសដូចគ្នាទៀតអាមួយនឹងមិនស្រួលទេដឹងនេះ ><

" ចម្លែកមែនបង? "

" អត់ចម្លែកផង..គ្រាន់តែភ្ញាក់ផ្អើល!! ហើយគេជាអ្នកណាកូនចៅអ្នកណាហាស៎ " YG

" លឺថាជាកូនជាលោកគីម..គ្រួសារគេមានណាស់បង ខ្ញុំគ្មានសង្ឃឹមទេ " Jk និយាយហើយក៏អោនមុខចុះ ព្រោះគេដឹងច្បាស់តែធ្វើម៉េចបើឃើញភ្លាមស្រលាញ់ភ្លែតអ្នកណាដឹងទៅ ~,~ ហាមចិត្តហាមបេះដូងមិនបានទេ ។ ហើយអ្នកណាមិនស្គាល់គ្រួសារ គីមនោះល្បីឈ្មោះសឹងអីហើយ

" ដូចខ្វះអ្នកស្រលាញ់អានេះ..សម្លឹងខ្ពស់ណាស់ឯង "

" ចុះបើស្អាតមិនឲ្យសម្លឹងមើលម៉េចបង..គេឡើងស្អាតសរខ្ចីសាច់ឡើងទន់រលោង!! គ្រាន់តែនឹកឃើញ ក៏បងលេបទឹកមាត់ដែរ " JK និយាយហើយក៏ងាកទៅមើលមុខបងគេវិញមើលចុះគ្រាន់រៀបរាប់ឲ្យ ប្រាប់ប៉ុន្នឹងសោះលេបទឹកមាត់ហើយចុះបើបានជួបដូចគេវិញមិនដឹងទ្រាំបានអត់ផង ។ គេជាសុភាពបុរស ទ្រាំមិនចង់បានផងចុះបងគេជាព្រានវិញមិនផ្លាប់ៗរួច បាត់ហើយ ><

" និយាយចេញមកចង់ឲ្យអញដេកគុកម៉ង " YG និយាយហើយក៏ដាក់នាយមួយដៃចំក្បាលចេះមកនិយាយចឹងកើតបើមានអ្នកលឺអីគុកម៉ង ~,~ ចេះរកកន្លែងងាប់ឃើញអាប្អូនឆ្កួតនេះវើយ ។



TO BE CONTINUED...
>< PICH ><

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now