ភាគទី៤៤

Depuis le début
                                        

ថេយ៉ុង«ភ្ញាក់ផ្អើលណាស់ឬអូនសម្លាញ់?»ថេយ៉ុងបង្ហើបស្នាមញញឹមកំណាចហើយដាក់រាងតូច

ជុងហ្គុកញាក់បបូរមាត់ដោយការភ័យខ្លាចចង់រត់គេចតែជើងគេបែរជាមិនអាចឈានទៅណាបានសោះ។

ថេយ៉ុង«ទើបចេញពីពេទ្យផង ហេតុអីក៏មិននៅសម្រាកឲ្យស្រួល?»គេបន្ទន់ពាក្យសម្ដីយ៉ាងផ្អែមល្ហែមធ្វើឲ្យអ្នកស្ដាប់វិលវល់ក្រពុលខួរក្បាលអស់។

ជុងហ្គុក«ខ-ខ្ញុំ-ខ្ញុំជាហើយ»រាងតូចតបយ៉ាងស្ទាក់ស្ទើរ ព្រោះរកនឹកពាក្យនិយាយមិនចង់ចេញ

ថេយ៉ុង«ចឹងហ្ហេស៎?ជាចឹងស្រួលហើយ ព្រោះមិនចង់ធ្វើបាបអ្នកជម្ងឺ»ថេយ៉ុងចាប់បីគេត្រឡប់ទៅលើគ្រែវិញ

ជុងហ្គុក«លោក-លោកចង់-ធ្វើ-ធ្វើអី?»ជុងហ្គុកចាប់ផ្ដើមមិនស្រួលចិត្ត ហើយកាន់តែញាប់ញ័រនៅពេលពេលថេយ៉ុងប្រលេះឡេវអាវចេញ
យឺតៗ

ថេយ៉ុង«សួរច្រើនម្លេះ?»នាយកម្លោះក៏ឡើងលើពូកហើយសរសៀរនៅជិតកូនទន្សាយតូចដែលឱបក្បាលជង្គង់យ៉ាងភិតភ័យ

ថេយ៉ុង«ខានឃើញយូរហេតុអីក៏ស្គមម្លេះ?តែមិនអីទេនៅមួយយើងធានាថាមិនខ្វះរបស់ប៉ូវកម្លាំងទេ»ថេយ៉ុងឱនមុខទៅជិតរង្វង់មុខគេកាន់តែជិត ខ្យល់ដង្ហើមក្ដៅអ៊ុនៗក៏បានភាយប៉ះមុខគេ.

ជុងហ្គុក«អ្ហឹម.....»ការផ្អឹបបូរមាត់យ៉ាងទន់ភ្លន់របស់ថេយ៉ុងបានធ្វើឲ្យជុងហ្គុកទទួលយកនិងតបតមកវិញដោយមិនដឹងខ្លួន

ថេយ៉ុង«ហាសហា.....»គេហាក់អស់សំណើចនៅពេលឃើញអ្នកដែលនៅខាងក្រោមមិនរើបើជាព្រមទទួលនិងតបតបែបនេះ

ជុងហ្គុក«លោក-ខ្ញុំ-ខ្ញុំងងុយ»ជុងហ្គុកនិយាយខ្សាវៗដាក់ថេយ៉ុងធ្វើឲ្យថេយ៉ុងឆ្ងល់

ថេយ៉ុង«ងងុយ?»

ជុងហ្គុកមិនតបតែបែរជាទម្លាក់ភ្នែកទាំងគូរបិទដូចជាមនុស្សដែលងងុយខ្លាំងអញ្ចឹង....

ថេយ៉ុង«ស្អីគេ?ដេកយូរហើយនៅមិនទាន់ស្វាងទៀត?»រាងក្រាស់ស្ទុះងើបចេញព្រោះមិនចង់រំខានដំណេកគេ តែគេឆ្ងល់ថាហេតុអីបានជាឆាប់ងងុយម្លេះ?

ឯជេហូបនិងឆេវិញនៅជាប់ឃុំក្នុងបន្ទប់ក្រោមដី ដែលងងឹតស្លុបគ្មានពន្លឺ ថែមទាំងត្រជាក់ទៀតផង

ជេហូប«យើងឲ្យមើលជុងហ្គុកហេតុអី?ហេតុអីឯងឲ្យគេចាប់ជុងហ្គុកមក?»ជេហូបស្ដីឲ្យឆេទាំងកំហឹង

ឆេ«ខ្ញុំសុំទោស....សុំទោស»ឆេយំយ៉ាងខ្លាំងគេមិនអាក់អន់ចិត្តនឹងសម្ដីជេហូបទេ គេខឹងខ្លួនឯងដែលបំពេញតួនាទីមិនបានល្អ។

ជេហូប«ជុងហ្គុកពេលនេះ...យ៉ាងម៉េចហើយ?មានកើតអីឬអត់?ជុងហ្គុកបងសុំទោស....»

គ្មាននរណាជួយនរណាបានឡើយនៅពេលនេះ💔

ថេយ៉ុង«ជុងហ្គុកមិនអីទេ...នៅជាមួយយើងគេមានតែក្ដីសុខប៉ុណ្ណោះ»ថេយ៉ុងដែលមកមើលភ្ញៀវទាំង2ដោយនិយាយចម្អកឥតខ្វល់ពីអារម្មណ៍ពួកគេ

ឆេ«ឯងថោកទាបណាស់...ឯងជាឆ្កែអនាថា គ្មានចិត្តសន្ដោស គ្មានចិត្តមេត្តាសូម្បីមនុស្សទន់ខ្សោយ.....»ឆេស្រែកមួយទំហឹងៗទាំងដែលគេមិនធ្លាប់ពោលពាក្យសម្ដីមិនសមរម្យទាំងនោះក៏ដោយតែគេមិនអាចទប់បានឡើយ

ម៉ាក«បិទមាត់ឯងអាចង្រៃយ៍»ម៉ាកស្ទុះទៅទាត់មាត់ឆេមួយទំហឹងជើងធ្វើឲ្យបែកមាត់ហូរឈាមចេញមក

ឆេ«ពួកអាសន្ដានឆ្កែ....ពួកអាថោកទាប...ពួកអាសម្រាម....ពួកអា....អ្ហឹក...អ្ហឹក...»ឆេនិយាយជេរមិនទាន់ចប់ផងគ្រាប់កាំភ្លើងបានហោះមកចាក់ទម្លុះរាងកាយគេជាច្រើនគ្រាប់ដោយសារស្នាដៃម៉ាក។

ជេហូបស្លុតចិត្ត គាំងនិយាយលែងរួចនៅពេលឃើញឆេស្លាប់យ៉ាងវេទនាបំផុត......

ឌឹប!

ថេយ៉ុង«នរណាឲ្យឯងសម្លាប់ដោយគ្មានបញ្ជា?»ថេយ៉ុងដាល់ម៉ាកនៅពេលឃើញគេព្រហើនសម្លាប់មនុស្សដោយខ្លួនមិនទាន់បញ្ជា

ម៉ាក«ចាហ្វាយខ្ញុំមកនចង់ឥ្យនរណាឲ្យប្រមាថចាហ្វាយតែប៉ុណ្ណោះ»ម៉ាកលត់ជង្គង់នៅចំពោះមុខថេយ៉ុង ថេយ៉ុងក៏ដកដង្ហើមធំហើយដើរចេញទៅបាត់ដោយមិននិយាយមួយម៉ាត់។

(លាហើយណាឆេ! អរគុណសម្រាប់កន្លងមកដែលស្មោះត្រង់និងមិនទៅណាចោលគ្រួសារកម្សត់មួយនេះទាំងដែលដឹងថានឹងត្រូវជួបគ្រោះថ្នាក់បែបនេះក៏ដោយ អរគុណចិត្តស្មោះរវាងអ្នកបម្រើនិងចាហ្វាយ💔)

-រង់ចាំភាគបន្ត-

⌛មហិច្ឆតាត្រកូលគីម⏳Où les histoires vivent. Découvrez maintenant