Step brother🔞1/5

Start from the beginning
                                    

"នេះកុំមកឆ្គួតជាមួយយើងណាជុងគុក...."រាងតូចព្យាយាមរើចេញពីការចាប់របស់គេតែវាគ្មានប្រយោជន៍ទេព្រោះបាតដៃធំចាប់ក្រសោបចង្គះរបស់ខ្លួនជាប់បាត់ហើយ

"ឆ្គួតស្អី??ខ្ញុំសួរធម្មតាហេតុអីចាំបាត់ផ្គើនខ្ញុំ..."សម្ដីមាំបន្លឺឡើងទាំងក្ដៅក្រហាយដៃមាំក៏ទាញចង្គេះតូចមកពិតនឹងចង្គេះខ្លួន

"ត្រង់ណាថាខ្ញុំផ្គើនឯង..."ជីមីនងើយមុខទៅជុងគុកព្រមជាមួយទឹកមុខមិនដឹងខ្យល់អី

"ឆ្លើយនឹងខ្ញុំសិនមក..."

"ក៏ប្រាប់ហើយថាមិនពាក់ព័ន្ធនឹងឯងទេ..."

"ហេតុអីក៏មិនពាក់ព័ន្ធខ្ញុំជាប្អូន...."

"អឺត្រឹមតែជាប្អូនមិនបាច់មកធ្វើខ្លួនដូចប្ដីយើងទេ...."រាងតូចស្ដីអោយអ្នកជាប្អូនទាំងភ្នែកសម្លក់ចង់ជ្រុះគ្រាប់ភ្នែកទៅហើយ

ជីមីននឹងជុងគុកជាបងប្អូនចុងនឹងគ្នាដែលប៉ាម៉ាក់របស់គេរៀបការជាមួយគ្នារយះពេល3ឆ្នាំមកហើយដែលពេលនេះជីមីនមានអាយុ27ឆ្នាំហើយជុងគុកមានអាយុ25ឆ្នាំទោះបីជាពួកគេទាំង2គេបងប្អូនចុងក៏ពិតមែនតែគេស្រលាញ់គ្នាណាស់ពេលខ្លះក៏ឈ្លោះគ្នាដូចឆ្គែដូចឆ្មាដូចពេលនេះអញ្ចឹងក៏មកពីអាប្អូននឹងណាចេះតែរករឿងគេរហូតអោយគេឃើញគេស្និតស្នាលនឹងអ្នកណាបន្ដិចគឺមិនបានតែម្ដងធ្វើមើលតែប្ដីគេអញ្ចឹង(មែនប្ដីទេអនាគតប្ដី😔)

"អូ...ខ្ញុំចេះតែសួរនាំទៅព្រោះខ្លាចថាវាចាប់បងទៅសុីបាត់...ហើយណាមួយបងក៏....."រាងក្រាស់ញញឹមចុងមាត់សម្លឹងមើលរាងតូចពីលើចុះក្រោមពីក្រោមឡើងលើ...ឯរាងតូចវិញខឹងចង់ឆេះហើយខំប្រឹងស្ដាប់គេនិយាយតែមិនបាច់មើលទេនិយាយអូសក្រឡាសាហាវណាស់

"យើងយ៉ាងមិច...."

"ក៏ហាច់រកប្រុសមិនធម្មតា...ផាច់!!!"បញ្ចប់ប្រយោគភ្លាមផ្ទៃមុខសង្ហាងាគទៅម្ខាងដោយកម្លាំងទះរបស់រាងតូច

"កុំមកនិយាយសម្ដីបែបនេះដាក់យើងណាជុងគុក...."រាងតូចឈរក្ដាប់ដៃសម្លក់ជុងគុកពេលនេះគេនឹងឡើងញ័រទ្រូងអស់ហើយ

"យ៉ាងមិចខ្ញុំនិយាយការពិតខឹងហេស...."រាងសង្ហាបែរមកដោយពាក់មុខសាតានលើសដើមទៅទៀត

Short Novel 🔞Where stories live. Discover now