" ហែងសួរចឹងវាឆ្លើយម៉េចចេញ!! បើវាសុភាពបុរសនឹង " NJ ដែលជាមិត្តតាំងតូចៗក៏និយាយឡើងព្រោះដឹងចរឹកមិត្តច្បាស់ណាស់សុភាពៗចឹងទៅសម្លឹងស្រីណាកើតទៅបែប ចេះញ៉ែផង ><
" អញភ្លេចទៅ!! នែ..កម្លោះសង្ហារៗដើរមកហើយវើយ " Suho អ្នកណាមិនស្គាល់ទៅកម្លោះសង្ហារទាំងបីប្រចាំសាលានេះទាំងមានទាំងស្អាតទាំងឆ្លាតទៀតសូម្បីតែគេជា ប្រុសក៏លង់ដែល ។ ចំណែកឯពីរនាកទៀតក៏ងាកមើលតាមដែលចង់ដឹងថាសង្ហារខ្លាំងប៉ុណ្ណាបានជ្រួលជ្រើមសម្បើមម្លេះ ។
" ហឹមម!! សង្ឃឹមអីហា៎..កូនគេអ្នកមានសឹងអីគេមិនមើលឃើញយើងទេសាមញ្ញៗដូចយើងនេះនោះ " NJ
" ញ៉ែលេងទៅក្រែងបានមែន!! លឺថាពួកអន់ៗច្រើនណាស់ សុទ្ធតែបានគេធ្វើសង្សាររឿងអីពួកយើងមិនអាចនោះ " Suho និយាយឡើងជឿជាក់យកតែមែនទែនហើយកាល ដែលមានគំនិតបែបនេះក៏ព្រោះគេបានចាប់អារម្មណ៏បីនាក់ នឹងយូរហើយតែមិនហ៊ាន ។ ចេះតែខ្លាចទើបមិនខ្វល់ទៀត តែពេលនេះក៏មានគំនិតចេញមកទៀតហើយ ~,~
" អាហ្គុក!! ចាប់អារម្មណ៏ទេ? សាកញ៉ែលេងទៅសង្ហារដូចឯងដឹងតែបានហើយ " Suho
" អាឆ្កួត!! វាម៉េចហ៊ាន.. " NJ មែននឹងនាយមិនហ៊ានទេឃើញរាល់ដងមិនចេះញ៉ែផងនឹងតែថាកុំមើលងាយមនុស្ស តែសំបកក្រៅអាចថាគេនឹងមានវិធីញ៉ែឡូយជាងអ្នកចេះអី នឹងខ្មាស់គេជាមិនខានទេ ។ JKគ្រាន់តែសម្លឹងមើលទៅ ថេយ៍ហើយបន្តិចតែក៏មិនព្រមរាក់ទាក់នោះទេមិនមែនខ្លាច តែមិនហ៊ានច្រើនជាងអាចថាគេកំសាកក៏បានតែជួយមិនបានទេចរឹកពីដើមមកចឹងហើយ ។
" ថាហើយឯងមិនហ៊ាន.. " NJ ក្រវីក្បាលបន្តិចគេដឹងមុន ហើយតែក៏ចាំមើលក៏ពិតដូចដែលគេគិតមែន ។ បន្ទាប់មក ពួកគេក៏ប្ដូរសាច់រឿងនិយាយគ្នាវិញហើយថេយ៍ក៏បានសម្លឹងមកមើលពួកគេដូចគ្នាព្រោះឃើញងាកមករកខ្លួនពេក ប្រហែលជាចាប់អារម្មណ៏គេហើយមើលទៅ >< ( គេមានមន្ដស្នេហ៏ហ៎ )
[ ... ]
ពេលល្ងាចពួកគេក៏ចេញពីសាលាហើយថេយ៍នៅឈរចាំ សង្សារថ្មីមកទទួលទៅញាំអាហារពេលល្ងាចជាមួយគ្នា ។ មិត្តរបស់ថេយ៍ពីរនាក់ទៀតក៏ចេញទៅមុនបាត់..បន្ទាប់មក ក្រុមរបស់JKក៏ចេញមកដែលគ្នាគេក៏បានក្រឡែកឃើញ ថេយ៍នៅឈរម្នាក់ឯងឆ្លៀតឱកាសនេះSuhoក៏បានរុញJK ឲ្យបុកនឹងថេយ៍មួយទំហឹងហើយពួកគេក៏រត់ទៅពួនបាត់ ។
" អួយយ!! "
" សុំទោសៗ..ខ្ញុំគ្មានចេតនាទេ " JK
" ខ្ញុំមិនទាន់បានថាអីឲ្យលោកផង!! ហឹម..មកបុកខ្ញុំបែបនេះ មានអ្វីមែនទេ? " Tae អូហូកូនម្ដាយគ្រាន់តែបុកតិចសោះ សួររកហេតុផលដែល >< នាយក៏គាំងនិយាយមិនចេញព្រោះគេគ្មានហេតុផលអ្វីផងហើយនៅមកសម្លឹងមុខគេចំៗ ទៀតឆ្លើយលែងតែម្ដង ។
" គឺ..ខ្ញុំមិនមានបំណងអ្វីទេ!! មកពីខ្ញុំដើរមិនបានមើល " JK
" ចឹងហេស៎? មើលទៅលោកដូចខ្លាចខ្ញុំ..ខ្ញុំគួរឲ្យខ្លាចណាស់មែនទេបានមិនហ៊ានមើលខ្ញុំបែបនេះ " Tae ងាយនឹងនិយាយជាមួយអ្នកដទៃណាស់ព្រោះគេរួសរាយ ទោះម្នាក់នោះជាមនុស្សដែលទើបនឹងស្គាល់ក៏ដោយទើប គេមានមនុស្សចូលចិត្តនិងរាប់អានច្រើន ។ កុំចម្លែកទេដែល ថេយ៍មកឈរនិយាយនឹងនាយនោះ ><
" អត់ទេ!! ខ្ញុំមិនបានខ្លាចឯងទេ " JK
" ចឹងមើលមុខខ្ញុំឲ្យចំមក..កុំអោនមុខបែបនេះអីខ្ញុំពិបាកមើលមុខលោកណាស់ " Tae ងើបមុខមកឲ្យថេយ៍បាន មើលច្បាស់ៗផងមើលថាយើងនឹងសង្ហារប៉ុណ្ណា..គេគ្រាន់ តែចង់ស្គាល់មុខអ្នកដែលរៀនសាលាជាមួយគ្នាប៉ុន្នឹងទេ ។ នាយក៏ងើបមុខឡើងតាមដែលថេយ៍ប្រាប់..នាយងើបមុខមកសម្លឹងឲ្យពេញៗភ្នែកពេលមើលចំបែបនេះទើបដឹងថា ថេយ៍ស្អាតប៉ុណ្ណា ។ មើលជិតៗបែបនេះឃើញស្អាតជាងមើលឆ្ងាយទៅទៀតចឹងតើបានមានគេស្រលាញ់ច្រើនមុខ មាត់គួរឲ្យស្រលាញ់មុខតូចៗដូចស្រីៗបបូរមាត់ក្រហមតិចៗ មានមន្ដស្នេហ៏សាហាវណាស់ធ្វើឲ្យបេះដូងJkលោតកាន់តែលឿនទៅៗហើយ ។
" មើលទៅលោកសង្ហារមិនចាញ់ខ្ញុំទេ!! ពួកយើងអាចធ្វើមិត្តនឹងគ្នាបានណា..លោកយល់ថាល្អទេ? " Tae
" អឹមម!! ល្អណាស់.. " JK
" ហិៗៗ..ចឹងចាប់ពីពេលនេះទៅលោកជាមិត្តខ្ញុំណា!! ហើយកុំធ្វើខ្លាចៗខ្ញុំបែបនេះអីខ្ញុំមិនមែនបីសាចទេ " Tae និយាយទាំងស្នាមញញឹមដែលនាយមិនដែលបានឃើញកាន់តែធ្វើឲ្យបេះដូងនាយលោតថែមទៀត ។ មើលចុះថេយ៍ជាមនុស្សគួរឲ្យស្រលាញ់ដល់ហើយ ><
** ទឹតៗៗ ** សម្លេងសុីផ្លេឡានក៏បន្លឺឡើងថេយ៍ងាកទៅ មើលបន្តិចទើបលេចស្នាមញញឹមទៅកាន់ប្រុសម្នាក់ដែល នៅក្នុងឡាននោះហើយក៏ឡើងឡានជាមួយម្នាកនោះបាត់ ដោយងាកមកលានាយដូចគ្នា ។ Jkបានតែសម្លឹងមើលបែបនឹងតែក៏សប្បាយចិត្តព្រោះគេបានថេយ៍ជាមិត្តហើយ
TO BE CONTINUED...
>< PICH ><
YOU ARE READING
💗វណ្ណៈស្នេហ៏✨ ( Completed✔️ )
Actionយើងសម្លឹងខ្ពស់ដោយខ្លួនឯងទាំងដែលមិនបានមើលខ្លួនថានៅកម្រិតណាប៉ុន្តែគ្រាន់តែស្រលាញ់ហេតុអ្វីចាំបាច់ត្រូវមានទ្រព្យមានមុខមាត់ក្នុងសង្គមដែរ? អ្នកក្រគ្មានបេះដូងឬ? វណ្ណៈស្នេហ៏មួយនេះពិតជាពិបាកឆ្លងកាត់ណាស់ ។ Taekook = Jungkook Top / Taehyung btt Write by : Je...
PART 1 : ការជួបគ្នាដំបូង!!
Start from the beginning
