«ចឹងក៏បាន»Jimin តបហើយក៏អោនមុខចុះនឹងលើកទឹកក្រូចរបស់ខ្លួនមកញាំ នឹងលែងនិយាយ ស្ដីអីទាំងអស់

«តោះ Jimin ទៅដើរលេងវិញនៅទីនេះគ្មានអ្នកណាស្ដាប់យើងនិយាយទេ»Jin ខាងខឹងបន្តិចទើបងើបទាញដៃរបស់ Jimin នឹងដើរចេញទៅបាត់

«ហេ៎»Taehyung រៀបនឹងហាមតែ Jungkook ក៏កាត់

«ចាំពួកខ្ញុំទៅតាមវិញ ពួកបងផឹកបន្តចុះ»Jungkook និយាយចប់ក៏ងើបទៅជាមួយនឹង Soobin បាត់ទុកអោយកម្លោះ Top ទាំងបួននាក់អង្គុយធ្វើឆ្ងល់

«ហឺមខឹងទៀតហើយ»Yoongi ក្រវីក្បាលតិចៗគេធ្វើមុខក្រម៉ូវព្រោះមិនពេញចិត្តដែលឃើញ Jin ធ្វើរឹកពាបែបនេះ

Taehyung មើលទៅ Jimin ដែលអង្គុយជាមួយ Jin នឹងមាត់ទឹកឆ្ងាយពីពួកគេដោយមិននិយាយអីទាំងអស់ ទើបធ្វើអោយនាយដឹងថារាងតូចកំពុងអន់ចិត្ត

Jungkook នឹង Soobin ដើរមកអង្គុយក្បែរ Jin នឹង Jimin

«កុំធ្វើមុខចឹងអី hyung អោយពួកគាត់សប្បាយខ្លះទៅ»Jungkook ញញឹមដាក់ដៃលើស្មាបងប្រុសដែលធ្វើមុខក្រម៉ូវមើលមិនបាននោះនឹងញញឹមដាក់ Jin

«បងមិនបានឃាត់ទេ Jungkook បើពួកគេចង់ផឹកម៉េចមិនធ្វើ Party នៅផ្ទះរបស់នរណាម្នាក់ក្នុងចំណោមពួកយើងទៅ ផឹកហើយក៏ដេកទៅវាមានទៅស្អី តែនេះឯងគិតមើលចម្ងាយផ្លូវពី សេអ៊ូលមកដល់ទីនេះផង វាឆ្ងាយណាស់»Jin ទឹកមុខបារម្ភឡើងយ៉ាងច្បាស់មិនមែនគេមិនចង់អោយស្វាមីសប្បាយទេ តែគួរតែមើលកាលៈទេសៈផង តែនិយាយទៅបែជាធ្វើមុខមិនពេញចិត្តដាក់ពួកគេទៅវិញគួរអោយខឹងណាស់

«Jungkook hyung ខ្ញុំថា Jin hyung និយាយត្រូវណាបង»Soobin ដែលមិនសូវហ៊ានលូកមាត់និយាយក៏និយាយឡើងព្រោះតែគេក៏គិតដូច Jin ដែល

«កុំចឹង Jin hyung ធ្វើតាមដែលពួកគាតើនិយាយទៅពេលពួកគាត់ស្រវឹងយើងបើកទៅ»Jimin និយាយតិចៗម៉ាលម្មស្ដាប់គ្នាប៉ុន្មាននាក់ទោះអន់ចិត្តតែក៏មិនហ៊ានបញ្ចេញដែល ធ្វើបែបនេះដូចមិនទុកមុខអោយចឹង

«ហើយឯងគិតថាយើងប្រកែកកើតទេ យើងគ្រាន់តែខឹង»Jin តបទាំងមុខក្រម៉ូវទោះខឹងក៏មិនអាចធ្វើអីកើត ផឹកបែបនេះគ្មានអ្នកលួងទេ

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now