«Tae តើ.....តើបងនឹងឈប់ស្រលាញ់អូនទៅ
ស្រលាញ់មនុស្សស្រីវិញទេ»Jimin ងើបមុខ សម្លឹងមើលរាងក្រាស់ទាំងទឹកភ្នែករហាម
«អូននិយាយអី បងគ្មានថ្ងៃនឹងធ្វើបែបនឹងទេ»Taehyung ទាញរាងតូចចេញពីការអោប នឹងសួរទៅរាងតូចទាំងមិនពេញចិត្ត
«អូន.....ខ្លាចហឹក...ចុះបើមានថ្ងៃនោះ អឺម»Jimin និយាយមិនទាន់ចប់ផងក៏ត្រូវរាងក្រាស់ចាប់ថើបបបូរមាត់ទន់របស់រាងតូចភ្លាម Jimin លើកដៃរុញទ្រូងរបស់ស្វាមីចេញ ព្រោះវាភ្លាមៗពេកគេត្រៀមខ្លួនមិនទាន់ទេ
«ឈប់និយាយពីរឿងនោះឈប់គិតផ្ដេសផ្ដាសទៀតលឺទេ»Taehyung និយាយពេលដែលដកមាត់ចេញដៃក្រាស់ក្រសោបថ្ពាល់ប៉ោង របស់មនុស្សដែលខ្លួនស្រលាញ់នឹហសម្លឹងចំកែវភ្នែកថ្លាឡង់ទាំងដាក់បញ្ជា
«អូន.....អូនដឹងហើយ»Jimin ទម្លាក់កែវភ្នែកចុះទាំងទឹកមុខដឹងកំហុសមើលទៅ Taehyung ខឹងនឹងគេហើយទើបគេប្រើកែវភ្នែកបែបនេះ
ដាក់
«កុំគេចពីភ្នែកបង Minnie »Taehyung ប្រើសំឡេងស្មើដាក់រាងតូច
«Tae អ្ហឺម»Jimin ត្រូវ Taehyung ថើប ម្ដងទៀតពេលគេងើយមុខឡើងតាមសម្ដីរបស់ស្វាមី តែក៏ត្រូវរាងក្រាស់ចាប់ថើបតែម្ដង
Taehyung ក្រសោបកាយតូចរបស់ Jimin ណែនដៃ Jimin លើកដៃអោប ក របស់រាងក្រាស់នឹងតថការថើបវិញទាំងផ្អែមល្ហែមនឹងរោលរាលទៅវិញ
«យប់នេះបងនឹងដាក់ទោសពីបទតែហ៊ានគិតផ្ដេសផ្ដាស»Taehyung លើកបីរាងតូចនឹង
ទម្លាក់លើពូកថ្នមៗតាមដោយខ្លួនមាំរបស់គេទ្រោបពីលើដែល
«Tae »Jimin ហើបមាត់ហៅស្វាមីស្រាលៗទាំងញញឹម គេមិនដែលជំទាស់នឹង Taehyung ម្ដងណាឡើយទោះគេមិនចង់ក៏ដោយតែនៅតែតម្រូវចិត្តស្វាមីរហូត
«បងដឹងថាអូនមិនចង់ តែបងហាមឃាត់ចំណងមិនបានទេ»Taehyung សម្លឹងមើលមុខអ្នកខាងក្រោម គេដឹងដារាងតូចចង់ហាមគេទើប និយាយបែបនេះ
«អូនមិនបដិសេធបងទេ»Jimin ញញឹមងើយមុខថើបមាត់របស់រាងក្រាស់នឹងបិតភ្នែកថើបរាងក្រាស់យ៉ាងរោលរាល
«បងស្រលាញ់អូន»Taehyung និយាយតិចៗមុននឹងចាប់ផ្ដើមធ្វើអ្វីដែលជាសេចក្ដីសុខរបស់ខ្លួន
Skip ___________
Morning ___________
ពន្លឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់របស់ម្ចាស់ធានា Yoongi កំពុងគេងអោយមនុស្សជាទី
ស្រលាញ់ក្នុងរង្វង់ដៃដែលកំពុងគេងលក់ស្កប់ស្កល់ ត្របកភ្នែកក្រាស់ព្រិចបន្តិចមុននឹងបើកឡើង គេរហ័សលើកដៃបាំងភ្នែកមុន នឹងរ៉ាវរកតេឡេបញ្ជាវាំងននបិតដើម្បីកុំអោយ ចាំងចំមុខរបស់ Jin ដែលកំពុងគេងលក់
«សឺត»Yoongi ថើបថ្ងាស់រាងតូចមួយដង្ហើមមុននឹងងើបចេញដោយដាក់អោយរាងតូចគេងស្រួលបួល
ខាងក្រោម___________
Yoongi ដើរសំដៅទៅតុអាហារដែលមានប៉ាម៉ាក់របស់គេកំពុងអង្គុយនៅនឹងតុស្រាប់
«Morning ប៉ាម៉ាក់»Yoongi ញញឹមដាក់ ប៉ារបស់គេមុននឹងហួសទៅថើបថ្ពាល់ម្ដាយមួយខ្សឺតតាមក្រោយ
«ចាស៎ ហើយចុះអីណាកូន Jin»Mrs Min សួររកកូនប្រសារព្រោះមិនឃើញចុះមកព្រោះតាមធម្មតារាងតូចចុះមកមុនគេ
«Jin កំពុងគេងម៉ាក់យប់មិញគេងយប់ជ្រៅពេកទើបមិនទាន់ងើប»Yoongi ញញឹមថតទៅម្ដាយទាំងញញឹម
«មិនមែនឯងធ្វើអោយកូន Jinមិនស្រួលខ្លួនទេហេស៎»Mrr Min និយាយហើយក៏សើចពេលនិយាយដល់ចំណុចរបស់កូនប្រុស
«ប៉ាហ៎»Yoongi ធ្វើមុខខឹងគាត់ហើយក៏ សើចព្រោះគាត់និយាយត្រូវ
«បានហើយបងកុំបង្អាប់កូនអី»Mrs Min សើចនឹងទឹកមុខរបស់កូនពេលត្រូវចាប់បានបែបនេះ
«ម៉ាក់កូនយកអាហារទៅអោយ Jin »Yoongi ញញឹមរួចក៏ងើបទៅយកអាហារដែលអ្នកបម្រើរៀបចំអោយទៅខាងលើ
Sujin room__________
Yoongi ដាក់ថាសអាហារលើតុមុននឹងចូលទៅអង្គុយក្បែរអ្នកគេងលក់
«Jin ងើបឡើងអូនសម្លាញ់»Yoongi ដាស់អ្នកដែលគេងលក់តិចៗ
«ហឺមទេ ងងុយ»Jin មិនងើបគេរើខ្លួននឹងទាញភួយមកគ្របជិតក្បាល
«ហឹស បើមិនងើបមិនបាច់ទៅដើរលេងជុំគ្នាទេណា»Yoongi
«ទេអូនងើបៗ....Su អូនចង់ដើរលេង»Jin
គ្រាន់តែលឺបែបនេះគេស្ទុះងើបយ៉ាងលឿន
«បើចឹងទៅងូទទឹក»Yoongi និយាយទាំងញញឹមស្របនឹងដៃអង្អែលមុខតូចតិចៗ
«បាទ»Jin ឆ្លើយទាំងបង្អូសសំឡេងនឹងងើបទៅបន្ទប់ទឹកទាំងមិនចង់
«យ៉ាប់ណាស់លោកអើយ»Yoongi ក្រវីក្បាលសើចហួសចិត្តនឹង Jin មែនទែនពេលឃើញរឹតពាគួរអោយខ្នាញរបស់រាងតូច
ក្ដីសុខ
សុំទោសចំពោះកំហុសឆ្គងក្នុងភាគនេះ
សរសេរដោយ:Hanna
YOU ARE READING
ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)
RomanceKim Teahyung X Park Jimin ស្នេហារវាងបងប្អូនប្រុសសាច់ឆ្ងាយមួយគូរ💜
Part 24
Start from the beginning
