«Jimin »Taehyung ងាកមកសម្លក់ Moji បម្តិចមុននឹងឡើងទៅតាមរាងតូច

«មកជាយើង»អ៊ុំ Jin អូសដៃកូនស្រីទៅក្នុងបន្ទប់វិញទាំងខឹង

ផាច់

«ម៉ែ»Moji ស្រែកដាក់គាត់ទាំងខឹងពេលដែលគាត់ទះកំផ្លៀងនាង

«កុំមកស្រែកដាក់យើង ឯងធ្វើអោយយើងអស់សង្ឃឹមនឹងកូនដូចឯងណាស់»អ៊ុំ Jin គំហកដាក់កូនស្រីទាំងខឹង ស្មានថាគាត់មិនដឹងឬថាជាស្នាដៃរបស់ស្រីគាត់

«ម៉ែខ្ញុំបានធ្វើស្អី»Moji ស្រែកដាក់ម្ដាយនាងទាំងខឹងហើយធ្វើដូចខ្លួនមិនបានខុស

«ឯងជាអ្នកកាត់អាវរបស់អ្នកប្រុស Jimin ឯងស្មានថាយើងមិនដឹងឬ មីកូនចង្រៃយ៍»អ៊ុំ Jin យកដៃរុញក្បាលនាងទាំងខឹង គាត់ឃើញនាងចូលក្នុងបន្ទប់ឈុតនឹងបានយកអាវនោះមកកាត់ខ្ទេចខ្ទីអស់ហើយ ព្រោះនាងច្រណែននឹងខឹងស្អប់ Jimin

«បើខ្ញុំធ្វើមែនយ៉ាងម៉េចម៉ែ»Moji តបទៅគាត់វិញទាំងមិនខ្លាច ទាំងដែលនាងខុស

«យើងព្រមានឯងកុំគិតមានគំនិតធ្វើរឿងបែប នឹងទៀតអោយសោះបើមិនចឹងយើងនឹងចាត់ការឯងដោយផ្ទាល់ដៃ»អ៊ុំ Jin លើកដៃចង្អុលក្បាលរបស់នាងមុននឹងចេញទៅបន្ទប់គាត់វិញ

«អាយ៎ Park Jimin យើងស្អប់ឯងចាំមើលចុះយើងនឹងយកលោក Taehyung មកអោយបាន»Moji ស្រែកនឹងក្រវែងខ្នើយភួយចេញទាំងខឹង នាងក្ដាប់ដៃណែនកែវភ្នែកក្រហមពោពេញដោយការគុំគួន

Vmin room___________

        Jimin អង្គុយអោបអាវយំនៅលើសាឡុង នៅចុងគ្រែ គេស្រលាញ់អាវមួយនឹងណាស់ វាជារបស់ទីមួយដែល Taehyung ទិញអោយគេ

«ហឹកៗ»Jimin

«Minnie »Taehyung ចូលទៅទាញកាយតូច មកអោបក្នុងចិត្តឈឺមិនចាញ់មាឌតូចទេដោយ សារឃើញមាឌតូចយំក្នុងទ្រូងរបស់គេក៏ពិបាក

«ហឹកៗ Tae »Jimin យំទឹកភ្នែកហូរចិត្តកំពុងតែភ័យថ្ងៃនេះគេយល់ទង្វើរបស់នាងហើយ ថានាងចង់ធ្វើអីអោយពិតប្រាកដ គោលដៅគឺ Taehyung មិនខាន ព្រោះកន្លងគេចាប់បានថានាងលួចអោយភ្នែក Taehyung មកច្រើនហើយ

«កុំយំអីអូនសម្លាញ់ បងនឹងទិញថ្មីអោយណា»Taehyung អង្អែលស្មាតូចតិចៗជាការលួងលោម

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now