💞កូនខ្លា💞
{អូនមិនអីទេ កុំបារម្ភអី}

💜Mine💜
{បាទ ចឹងអូនធ្វើការចុះបងមិនរំខានទេ}

💞កូនខ្លា💞
{ស្រលាញ់​បង}

💜Mine💜
{បងស្រលាញ់​អូន}

       Taehyung បិត​ទូរស័ព្ទ​ហេីយក៏ធ្វេីការបន្ត​ កំពុងតែធ្វេីការសុខៗក៏មានអ្នក​មកគោះទ្វា

តុកៗ

«អញ្ចេីញ»Taehyung

«សួស្ដី​អា Tae»Hoseok និយាយទាំងញញឹមទៅកាន់ Taehyung

«អូ៎ hyung សួស្ដី​  សួស្ដី​ Soobin »Taehyung ញញឹមឡេីងពេលឃេីញមិត្តចូល មក

«សួរស្ដី Hyung »Soobin ញញឹមគួរសម

«មកមិនប្រាប់មុនសោះ Hyung នេះ»Taehyung នាំពួកគេទៅអង្គុយលើសាឡុងវិញ

«មកមុនម៉េចនឹងបានមើលឯងដេញលេខារបស់ឯងចេញទៅ»Hoseok សើចមុននេះគេឃើញ នាងចេញមកវិញទាំងប្រញាប់មុខក៏ស្លេកប្រហែលខ្លាចណាស់ហើយមើលទៅ

«នេះ hyung ឃើញមែនទេ»Taehyung

«ឃើញ HoBi ហើយខ្ញុំហិហិមើលទៅនាងភ័យណាស់»Soobin សើចពេលនឹកដល់មុខរបស់ស្រីលេខាមុននេះ

«hyung ក៏ដឹងថាខ្ញុំមាន Jimin ហើយអ្នកណាៗក៏ដឹងតែឆ្ងល់នាងគិតអីទើបព្យាយាមចូលមកជិតខ្ញុំបែបនេះ»Taehyung និយាយហើយក៏ធ្វើមុខក្រម៉ូវ

«មកពីឯងកើតមកសង្ហារ»Hoseok និយាយញោះ Taehyung ធ្វើអោយគេធ្វើមុខក្រម៉ូវ លើសដើម

«hyung »Taehyung សម្លក់

«បងនេះ»Soobin វៃរាងក្រាស់ដែលជាសង្សារមួយដៃ កុំអោយពូកែញោះគេទៀត

«អួយ៎.......ឈប់ហើយ»Hoseok

«និយាយចឹង hyung មានការអីមែនទេ»Taehyung

«គឺមកហៅសំបុត្រការ នេះ»Hoseok ដកធៀបការហុចអោយ Taehyung

«អីយ៉ាអាល្អិតព្រមការហើយឬ»Taehyung សើចពេលឃើញធៀបការ ព្រោះតាមដឹងកន្លងមកអាល្អិត Soobin នេះគេចវេសរឿងរៀបការ នេះណាស់លើកមុនដល់ថ្នាក់បែកគ្នាទៀតផង

«ព្រមហើយខ្ញុំខ្លាចប្រុសចាស់រត់ចោល»Soobin ស៊កដៃអោបរាងក្រាស់ជាប់ដូចខ្លាចអ្នកណាមកយកចឹង

«ហា៎ៗចឹងល្អហើយ កុំអោយដូចលើកមុន»Taehyung សើចនឹងរឹតពារបស់ Soobin

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now