«ខ្ញុំមិនដឹងទេ hyung »Jungkook

«ចាំញាំបាយចាំ Hyung និយាយអ្វីខ្លះប្រាប់ទៅឯង»Jimin ញញឹមដាក់គេបន្តិច


Kim Company _______

Taehyung ដើរចូលក្នុងក្រុមហ៊ុនជាមួយនឹងទឹកមុខមាំនឹងស្មើ ជាធម្មតាទេទឹកមុខគេបែប នេះតាំងពីបើកក្រុមហ៊ុនមក គេជាមនុស្សម៉ឺងមាំតាំងពីដើម ហើយអាទឹកមុខស្រទន់សម្ដីផ្អែម
ល្អែមនឹងមានជាមួយតែ Jimin ទេហើយសម្ដីនិយាយលេងសើចក៏បានតែជាមួយមិត្តរបស់គេដែល

Taehyung office ______

តុកៗ

«Boss មានឯកសារចាស៎»Emma លេខារបស់ Taehyung

«ចូលមក»Taehyung និយាយតែមាត់ភ្នែកនឹងដៃរបស់គេកំពុងរវល់

«នេះចាស៎ឯកសារ»Emma ញញឹមនឹងដាក់ឯក សារក្បែរដៃរាងក្រាស់

«អរគុណទុកត្រង់នឹងចុះ»Taehyung ងើបមុខ និយាយជាមួយនាងបន្តិច

«ចាស៎»Emma ញញឹមស្រស់រាយមន្តស្នេហ៍ដាក់ Taehyung តែក៏ទទួលបានមកវិញជាទឹក មុខមាំសម្លឹងមើលមកនាង បញ្ជាក់ថាគេកំពុងមិនពេញចិត្ត

«នាងចេញទៅបានហើយ»Taehyung ងើបមុខនិយាយជាមួយនាងទាំងមុខស្មើ

«អឺម....គឺ Boss »Emma រៀបនឹងនិយាយតែរាងក្រាស់កាត់សម្ដីរបស់នាង

«ចេញ-ទៅ-បាន-ហើយ»Taehyung និយាយ មួយៗច្បាស់ដើម្បីកុំអោយនាងស្ដាប់ច្រឡំឬស្ដាប់មិនលឺ

«ចា៎....ចាស៎សុំទោស»Emma ប្រញាប់ចេញទៅយ៉ាងលឿន ព្រោះបើនៅយូនាងនឹងបានខ្ទាតចេញពីក្រុមហ៊ុននេះមិនខានទេ

«យើងគួរតែដូរ លេខា»Taehyung បន្ធូរ
ក្រវ៉ាត់ ក បន្តិចទាំងអារម្មណ៍ម៉ួម៉ៅគេមិនចូលចិត្តមនុស្សស្រីប្រភេទឃើញប្រុសអ្នកមានមិនបាន បែបនេះទេ រឹតតែចូលមកជិតគេរឹតតែស្អប់នាយកម្លោះដកដង្ហើមធំ ហើយក៏ទាញទូរស័ព្ទផ្ញើសារទៅសំណព្វចិត្តរបស់គេ

💜Mine💜
{បងមកដល់ក្រុមហ៊ុនមុននេះ សុំទោសភ្លេចបងភ្លេចប្រាប់អូន}

💞កូនខ្លា💞
{បាទមិនអីទេ អូនដឹង}

💜Mine💜
{អូនយ៉ាងម៉េចហើយមាន មិនស្រួលខ្លួនត្រង់ណាទៀតអត់}

ប្អូនប្រុសសំណព្វចិត្ត🍁💜(complete ✔)Where stories live. Discover now