26

167 27 12
                                    

រាប់ចាប់ពីថ្ងៃនោះមក Yeonnam ធ្វើសកម្មភាពគួរឲ្យសង្ស័យ និងបង្ហាញភាពឃោរឃៅដាក់ Anna សឹងតែរាល់ថ្ងៃរហូតធ្វេីឲ្យនាងបាក់ស្បាតស្ទេីរមានវិបត្តិផ្លូវចិត្ត។

Anna កាន់ឯកសារមួយច្បាប់ទាំងញ័រដៃទទ្រេីក នាងមិននឹកស្មានថាប្ដីរបស់នាងហ៊ានធ្វេីបែបនេះដាក់ត្រកូល Choiទាំងដែលត្រកូលនេះមានគុណបំណាច់ធំធេងចំពោះគេ។

ភាពលោភលន់ធ្វេីឲ្យមនុស្សហ៊ានធ្វេីរឿងគ្រប់យ៉ាង លែងស្គាល់អ្វីដែលហៅថាការដឹងគុណ។

នាងទុកឯកសារនៅកន្លែងដេីម រួចប្រញាប់ទៅរក Yeonjunជាបន្ទាន់ ព្រោះនាងមានរឿងសំខាន់ដែលចង់និយាយប្រាប់ ទោះបី Yeonnam អាចនឹងសម្លាប់នាងក៏ដោយចុះ។

គួរឲ្យស្ដាយ Yeonjun មិនបាននៅផ្ទះឡេីយ ព្រោះគេមានដំណេីរកម្សាន្តជាមួយនឹង Beomgyu ។ Anna សញ្ជឹងគិតមួយស្របក់ ព្រោះមិនដឹងថាគួរនិយាយរឿងនេះប្រាប់ Yeonjun តាមទូរស័ព្ទឬក៏អត់។

ឆ្នេរសមុទ្រ នាពេលល្ងាច

គូស្នេហ៍មួយគូកំពុងរត់ប្រឡែងគ្នាយ៉ាងក្អាកក្អាយ។ ស្នាមញញឹមរបស់ពួកគេបង្ហាញឲ្យយេីងដឹងថា ពួកគេមានសេចក្តីសុខខ្លាំងប៉ុណ្ណា ពេលដែលបានចំណាយពេលវេលានៅជាមួយគ្នា។

Yeonjun រត់តាម Beomgyu តាមបណ្ដោយឆ្នេរខ្សាច់ពណ៌សក្បុស។ ពន្លឺព្រះអាទិត្យដែលហៀបនឹងលិច ចាំងឆ្លុះនឹងទឹកសមុទ្រដែលធ្វេីឲ្យបរិយាកាសនៅពេលនេះមានភាពស្រស់ស្អាតបំផុត។

រត់បណ្តើរ ស្ទាបហោរប៉ៅខោខ្លួនឯងបណ្ដេីរទេីប Yeonjun ដឹងថាខ្លួនឯងភ្លេចរបស់សំខាន់ម្យ៉ាង។ គេស្រែកប្រាប់ Beomgyu ឲ្យឈរចាំគេនៅត្រេីយម្ខាង ហើយគេប្រញាប់រត់ទៅកាន់ឡានរបស់គេដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាន។

Yeonjun ស្វែងរកអ្វីម្យ៉ាងនៅក្នុងឡាន រួចលេីកប្រអប់ពណ៌ក្រហមមួយចេញមកនឹងបេីកមេីលដោយស្នាមញញឹម។

វាជាខ្សែកដែលគេទិញសម្រាប់ Beomgyu។ ខ្សែកនោះមានបន្តោងរូបបេះដូង និងមានដាំត្បូងពណ៌សយ៉ាងប្រណិត។

Yeonjun ដកខ្សែកមកទុកក្នុងហោប៉ៅ រួចប្រុងទៅ Surprised សំណព្វចិត្តរបស់ខ្លួន តែចៃដន្យទូរស័ព្ទរបស់គេស្រាប់តែរោទ៍ឡេីង។

គូដណ្ដឹងខ្ញុំជាព្រាននារី!!Where stories live. Discover now