16

277 26 34
                                    

[Yeonjun's POV]

មុនដំបូងខ្ញុំគិតថាខ្ញុំបំភ្លេច Anna មិនទាន់បាននៅឡេីយ ក៏ប៉ុន្តែពេលនេះទេីបខ្ញុំដឹងថា ខ្លួនឯងលង់ស្រឡាញ់ Beomgyu ដោយមិនបានតាំងចិត្ត។ នៅពេលដែលខ្ញុំស្រឡាញ់នរណាម្នាក់ ខ្ញុំហួងហែងម្នាក់នោះខ្លាំងណាស់មិនថារឿងនោះជារឿងតូចតាចក៏ដោយចុះ ហើយវាធ្វើឲ្យខ្ញុំដឹងថាខ្លួនឯងស្រឡាញ់ Beomgyu យ៉ាងពិតប្រាកដ។ ដូច្នេះខ្ញុំត្រូវរកវិធីធ្វើឲ្យគេស្រឡាញ់ខ្ញុំវិញឲ្យបាន ព្រោះស្រឡាញ់គេតែម្ខាងគឺមិនមាននៅក្នុងវចនានុក្រមរបស់ Choi Yeonjun ឡើយ។

មួយវិញទៀតចំពោះមូលហេតុដែលខ្ញុំសម្រេចចិត្តបំភ្លេច Anna គឺដោយសាររឿងរវាងខ្ញុំ និងនាងគឺគ្មានថ្ងៃអាចដូចដេីមវិញឡេីយ។ រឿងអតីតកាលខ្លះបេីយេីងនៅតែបន្តចងចាំនិងគិតពីវា គឺយេីងគ្មានថ្ងៃអាចលុបវាបាននោះទេ ដូច្នេះមានតែការបេីកចិត្តទទួលរូបភាពថ្មីប៉ុណ្ណោះទេីបអាចបណ្ដេញស្នាមរបួសចាស់ៗឲ្យជ្រះស្រឡះ។ ជាក់ស្តែងមនុស្សខ្លះអាចស្ថិតក្នុងការចងចាំរបស់យេីង ប៉ុន្តែគេមិនស្ថិតនៅក្នុងជីវិតរបស់យេីងជារៀងរហូតនោះឡេីយ

[Skip]

Yeonjun បេីកទ្វារបន្ទប់របស់ខ្លួនហេីយប្រទះឃេីញរាងកាយតូចច្រឡឹងរបស់ Beomgyu កំពុងគេងលក់នៅលេីសាឡុង។ រាងតូចគេងលក់យ៉ាងស្កប់ស្កល់ដោយមិនដឹងថាមានមនុស្សកំពុងយកដៃទៅប៉ះផ្ទៃមុខរលោងរបស់ខ្លួន។ រាងក្រាស់បង្អូសដៃមកប៉ះចំបបូរមាត់ពណ៌ផ្កាឈូកស្រាល ព្រោះជាផ្នែកដែលទាក់ទាញចំណាប់អារម្មណ៍របស់គេ វិនាទីនោះត្របកភ្នែករបស់រាងតូចក៏បេីកឡេីង និងប្រញាប់បោះសំណួរទៅកាន់ Yeonjun ។

"លោកចង់ធ្វើស្អីហ្នឹង? ប្រាប់ប៉ុន្មានដងហេីយថា កុំឲ្យមកជិតខ្ញុំបែបនេះ!!"

Yeonjun ញញឹមចុងមាត់។ អ្វីដែលរាងតូចកាន់តែហាមគេកាន់តែចង់ធ្វេី។ ភ្លាមនោះរាងក្រាស់អោនមុខទៅជិតកាយតូចដែលអង្គុយលេីសាឡុង។

"យ៉ាងម៉េច? ខ្លាចញាប់ញ័រដោយសារខ្ញុំមែនទេ បានមិនឲ្យខ្ញុំទៅជិត?" គេបោះសំណួរព្រមទាំងលេីកចិញ្ចេីមឌឺ ធ្វើឲ្យរាងតូចសែនខ្នាញ់ចង់តែស្ទុះទៅដាល់មុខសង្ហារមួយនោះ។

គូដណ្ដឹងខ្ញុំជាព្រាននារី!!Where stories live. Discover now