4

326 30 5
                                    

[Yeonjun's POV]

ខ្ញុំសឹងតែឈ្លក់ទឹកដែលកំពុងផឹក នៅពេលអ្នកម៉ាក់ប្រាប់ថា Beomgyu យល់ព្រមរៀបការជាមួយខ្ញុំ។ តេីមានរឿងអ្វីកេីតឡេីងទៅ ទេីបបណ្ដាលឲ្យគេសម្រេចចិត្តបែបនេះ? ច្បាស់ជាមានអ្វីដែលខុសប្រក្រតីមិនខាន។

ខ្ញុំក្ដិចដៃខ្លួនឯង ព្រោះមិនចង់ជឿទាល់តែសោះថាវាជាការពិត តែថាហេតុអីខ្ញុំមានអារម្មណ៍ចម្លែកទៅវិញ? លក្ខណៈធ្វើខ្លួនមិនត្រូវរហូតដល់អ្នកម៉ាក់និយាយចំអន់។

"យ៉ាងម៉េច រំភើបដល់ថ្នាក់និយាយលែងចេញហេីយមែនទេ?!" គាត់ញញឹមតាមបែបអ្នកឈ្នះ ធ្វើឲ្យខ្ញុំសែនទេីសចិត្ត។

"អ្នកម៉ាក់...!" ខ្ញុំបង្អូសសម្លេង តែអ្នកម៉ាក់និយាយកាត់មុនព្រោះដឹងដល់អ្វីដែលខ្ញុំកំពុងគិត។

"កូនត្រូវចាំពាក្យសម្ដីរបស់ខ្លួនឯង! កុំភ្លេចត្រៀមខ្លួនទៅផ្ទះលោក Ming!"

ខ្ញុំមិនដឹងគួរតបយ៉ាងម៉េច បានត្រឹមសម្លឹងមុខលោកប៉ាវិញម្ដង ប៉ុន្តែគាត់មិនមានប្រតិកម្មអ្វីឡេីយ ព្រោះគាត់ស្ដាប់តាមអ្នកម៉ាក់គ្រប់យ៉ាងទាំងអស់។ បេីនិយាយពីប្អូនប្រុសខ្ញុំវិញ វាសប្បាយអរខ្លាំងណាស់ នៅពេលឃេីញខ្ញុំកំពុងទាល់ច្រកបែបនេះ។

"មិននឹកស្មានថាមានថ្ងៃនេះសោះ!" ប្អូនប្រុសរបស់ខ្ញុំពោលទាំងអស់សំណើច ហើយថែមទាំងញញឹមឌឺដាក់ខ្ញុំទៀតផង។ គិតៗទៅគួរឲ្យខឹងខ្លាំងណាស់ !!

ហេតុអីកីព្រមរៀបការហាស? ក្រែងស្អប់យេីងណាស់មិនអញ្ចឹង?!!

[Beomgyu's POV]

ខ្ញុំអង្គុយជិតប្រុសសម្អុយម្នាក់នោះទាំងទេីសទាល់។ ចាស់ៗគិតតែជជែកគ្នាយ៉ាងសប្បាយ តែខ្ញុំវិញបែរជាត្រូវស្ដាប់នូវអ្វីដែលខ្ញុំមិនចង់ឮ។

ពួកគាត់កំពុងពិភាក្សាគ្នាអំពីពិធីភ្ជាប់ពាក្យ!!

ខ្ញុំលួចសម្លឹងមេីលបុរសដែលអង្គុយក្បែរ ហើយខ្ញុំមេីលដឹងថាគេកំពុងធុញថប់ពេញទំហឹង ប៉ុន្តែគេមិនអាចធ្វើអ្វីបាន, បានត្រឹមអង្គុយស្ងៀមដូចគល់ឈេី។ សំណាងហើយដែលចាស់ទុំមិនចាប់ឲ្យរៀបការតែម្ដង កុំអីខ្ញុំប្រហែលជាស្ទះស្លាប់មិនខាន។

ពិធីភ្ជាប់ពាក្យត្រូវប្រារព្ធនៅអាទិត្យក្រោយនេះ រីឯពិធីរៀបការគឺត្រូវរៀបចំឡេីងនៅកន្លះឆ្នាំក្រោយ។ គ្រាន់តែឮភ្លាម ខ្ញុំសឹងតែស្រែកឲ្យបែកពិភពលោក។ ហួចអីក៏ខ្លាំងម្ល៉េះកូន? 😂

ពេលចាស់ៗកំពុងនិយាយគ្នាបន្ត ភ្លាមនោះ Yeonjun ស្រាប់តែឧទានឡើង ធ្វេីឲ្យអ្នកគ្រប់គ្នារង់ចាំស្ដាប់នូវអ្វីដែលគេចង់និយាយ។

"ខ្ញុំមានសំណេីមួយ!"

"សំណើអ្វីទៅ?" ម៉ាក់របស់គេសួរទាំងជ្រួញចិញ្ចេីម

"បន្ទាប់ពីភ្ជាប់ពាក្យរួច Beomgyu ត្រូវមករស់នៅជាមួយខ្ញុំនៅ ភូមិគ្រឹះChoi!!"

"ហេតុអីទៅ?!" ខ្ញុំរហ័សសួរយ៉ាងលឿន ព្រោះមិនយល់ពីចេតនារបស់គេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាគេមានល្បិចអ្វីមួយនៅពីក្រោយសំណេីរនេះ។

"មែនហើយ តេីហេតុអីទៅ?!" ម៉ាក់របស់ខ្ញុំសួរបន្ត ព្រោះគាត់ក៏មិនយល់ដូចគ្នាដែរ។

"គឺពួកយេីងត្រូវការបង្កើតភាពស្និទ្ធស្នាលជាមួយគ្នា និងត្រូវយល់ពីគ្នាឲ្យច្បាស់នោះអី!" គេផ្ដល់ចម្លើយមួយដែលធ្វើឲ្យចាស់ៗទាំងសងខាងគាំទ្រ។ មេីលទៅគេគួរឲ្យសង្ស័យណាស់ ខ្ញុំត្រូវតែដឹងពីគោលបំណងរបស់គេឲ្យបាន។

"ពិតមែនហើយ! បែបនេះពួកគេទាំងពីរនឹងមានឱកាសយល់ចិត្តគ្នាកាន់តែច្រេីន!" លោកប៉ារបស់ខ្ញុំនិយាយទាំងញញឹម តែខ្ញុំស្ដាប់ហេីយសឹងតែក្អួតឈាមចេញមក ព្រោះពិបាកទទួលយក។

ខ្ញុំសម្លក់មុខមេនាំរឿងដែលផ្ដល់យោបល់ឆ្កួតឡប់នេះ ប៉ុន្តែគេបែរជាញញឹមឌឺដងគួរឲ្យចង់ធាក់។ បេីសិនជាអាចខ្ញុំចង់ប្រដៅប្រុសម្នាក់នេះឲ្យណាណីម្ដងទៅតាមចិត្តដែលខឹង កុំឲ្យប៉ិនបង្ករឿងក្ដៅក្រហាយដល់គេឯង

ហេតុអ្វីខ្ញុំត្រូវរួមលោកជាមួយមនុស្សប្រភេទនេះ??











គូដណ្ដឹងខ្ញុំជាព្រាននារី!!Where stories live. Discover now