14

232 29 10
                                    

[Beomgyu's POV]

បន្ទាប់ពីស្ដាប់អ្វីដែល Sunooបានប្រាប់ ខ្ញុំមានអារម្មណ៍ខូចចិត្តយ៉ាងចម្លែក។ វាកេីតឡេីងភ្លាមៗធ្វេីឲ្យខ្ញុំវិលវល់ក្នុងចិត្ត។ ខ្ញុំមិនបានស្រឡាញ់ Yeonjun ឡើយតែហេតុអីក៏ត្រូវ sad នៅពេលដឹងទំនាក់ទំនងរវាងគេនិង Anna? ខ្ញុំគ្រាន់តែអន់ចិត្តទេត្រូវទេ? ក្នុងនាមជាគូដណ្តឹងនោះអី។

ខ្ញុំព្យាយាមរកលេសដេីម្បីការពារខ្លួនឯង!!

នៅមានរឿងមួយទៀតដែលខ្ញុំមិនទាន់យល់ព្រោះ Sunoo មិនបានប្រាប់ខ្ញុំឲ្យលម្អិតនោះទេ។ ខ្ញុំឆ្ងល់ណាស់ ហេតុអី Anna បង្ខំចិត្តរៀបការជាមួយលោកពូ Yeonnam ទាំងដែលនៅស្រឡាញ់ Yeonjun? ច្បាស់ជាមានអី្វមួយដែលនៅពីក្រោយនេះ ខ្ញុំត្រូវតែដឹងឲ្យបាន!! ម្យ៉ាងទៀតខ្ញុំមេីលដឹងថា Yeonjun និង Anna នៅមានចិត្តចំពោះគ្នា។

[Skip]

ខ្ញុំនៅមិនសុខទាល់តែសោះហេីយចាប់ផ្ដេីមមានអារម្មណ៍ប្លែកៗនៅពេលដែលឃេីញមុខ Yeonjun ។ នៅសុខៗ ខ្ញុំស្រាប់តែខឹងគេដោយគ្មានមូលហេតុ។

"Choi Yeonjun! ខ្ញុំស្អប់មុខលោក" ខ្ញុំស្រែកដាក់គេ នៅពេលគេឈានជេីងចូលបន្ទប់ភ្លាម។

"ហើយកេីតថីហ្នឹង?!" គេសួរមកខ្ញុំទាំងចម្ងល់ ព្រោះគេមិនបានធ្វេីអីផងម៉េចក៏ឡែតៗដាក់គេបែបនេះ?

ខ្ញុំមិនបានតប ប៉ុន្តែសំណួររបស់គេធ្វេីឲ្យខ្ញុំរលីងរលោងដោយមិនដឹងខ្លួន។

"មានរឿងអី?" គេសម្ដៅមកជិតខ្ញុំដោយក្រសែភ្នែកព្រួយបារម្ភ ព្រោះគេមេីលដឹងថាខ្ញុំរកយំ។

"គ្មានអីទេ!" ខ្ញុំទប់ទឹកភ្នែកមិនឲ្យស្រក់ ហើយក៏លួចជេរខ្លួនឯងដែលមានសភាពបែបនេះ។

"តែខ្ញុំគិតថាមាន!" គេដាក់ដៃទាំងសងខាងមកលេីស្មារបស់ខ្ញុំហេីយកែវភ្នែករបស់គេប្រឈមនឹងខ្ញុំចំៗ។

"គ្មានទេ! ខ្ញុំងងុយហេីយ!!" ខ្ញុំព្យាយាមគេចវេស ហើយសម្ដៅទៅសាឡុងដែលនៅមិនឆ្ងាយប៉ុន្មានពីគ្រែ។ ដឹងត្រឹមថាពេលនេះខ្ញុំមិនចង់ឃេីញមុខគេនោះទេ ព្រោះពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង។

គូដណ្ដឹងខ្ញុំជាព្រាននារី!!Where stories live. Discover now