13

289 31 2
                                    

[Yeonjun's POV]

ហេតុការណ៍កាលពីយប់ធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អ។ ខ្ញុំមិនដឹងទេថាហេតុអីត្រូវសប្បាយចិត្តនៅពេល Beomgyu ហាមខ្ញុំមិនឲ្យរវល់នឹងស្រីផ្សេង? ដឹងត្រឹមថាខ្ញុំចង់បានបែបនេះ។

ប៉ុន្តែខ្ញុំសឹងដាច់ចង្កេះ នៅពេលប្រទះឃេីញក្រដាសមួយដែលនៅក្នុងថតតុ ហើយវាជារបស់ដែល Beomgyu មេីលកាលពីយប់។ នៅពេលដែលខ្ញុំអានពាក្យពេចន៍ដែលនៅក្នុងក្រដាសគឺខ្ញុំសឹងស្ទះខ្យល់ស្លាប់ ព្រោះវាជាប៉ារ៉ូលដែលសរសេរដោយនរណាម្នាក់ដេីម្បីឲ្យ Beomgyu ដៀលខ្ញុំ ហើយម្ចាស់អក្សរនោះគឺគ្មាននរណាទេក្រៅពី...

ប្អូនប្រុសជេីងល្អរបស់ខ្ញុំ!!

តេីខ្ញុំគួរតែខឹងឬអស់សំណេីចទៅ? តែថាហេតុអីមានអារម្មណ៍ខកបំណងតិចតួច? ខ្ញុំខំគិតថា Beomgyu គេខ្វល់ខ្វាយពីខ្ញុំទេីបហាមឃាត់ តែធាតុពិតមិនមែនអញ្ចឹងទេ!! ដោយសារមានអ្នកជួយជម្រុញតែប៉ុណ្ណោះ។

[Skip]

ពេលវេលាកន្លងទៅយ៉ាងរហ័ស។ ធ្មេចបេីកៗ ថ្ងៃក្លាយជាអាទិត្យ អាទិត្យក្លាយជាខែ។

4សប្ដាហ៍ក្រោយមក...

ត្រកូលChoiមានដំណេីរកម្សាន្តមួយជុំគ្រួសារ។ ពួកគេសម្រេចចិត្តទៅលេងសមុទ្រព្រោះមានផ្ទះលំហែស្រាប់នៅទីនោះ។

បរិយាកាសនៅមាត់សមុទ្រពិតជាស្រស់ស្រាយណាស់។ សម្លេងទឹករលកគួបផ្សំនឹងជំនោរបក់មកតិចៗ ញ៉ាំងឲ្យអ្នកដែលគយគន់ទេសភាពមានអារម្មណ៍ល្អ និងអាចបំភ្លេចទុក្ខកង្វល់បានមួយគ្រា។

Yeonjun សម្លឹងមេីលទិដ្ឋភាពដ៏ស្រស់បំព្រងនៅលេីឆ្នេរខ្សាច់ ព្រមទាំងញញឹមដោយមិនដឹងខ្លួន ក៏ប៉ុន្តែគេផ្លាស់ប្ដូរទឹកមុខមួយរំពេចនៅពេលឮសម្លេងរបស់នរណាម្នាក់រសាត់ប៉ះត្រចៀក។

"ទីនេះជាកន្លែងដែលពួកយើងចូលចិត្តមកបំផុត នៅចាំបានទេ?" Anna រំលឹករឿងអតីតកាល ព្រោះការចងចាំចាស់ៗកំពុងផុសពេញខួរក្បាលរបស់នាងពេលមកលេងនៅកន្លែងនេះម្ដងទៀត។

នៅពេលពួកគេទាក់ទងគ្នា, Yeonjun តែងនាំ Anna មកលំហែកាយនៅមាត់សមុទ្រជានិច្ច ហើយផ្ទះលំហែដែលពួកគេស្នាក់នៅគឺពោរពេញទៅដោយអនុស្សាវរីយ៍ជាច្រេីន។

គូដណ្ដឹងខ្ញុំជាព្រាននារី!!Where stories live. Discover now