1

441 32 11
                                    

សម្លេងក្មេងយំបន្លឺឡើងយ៉ាងខ្លាំងស្ទេីរហឹងត្រចៀក ព្រោះម្ចាស់សម្លេងគិតតែស្រែកយកៗដូចគេចាក់.កទាំងរស់។

"ស្ងាត់ភ្លាមទៅ Milky!!" រាងតូចស្រែកបញ្ជាទៅកាន់ក្មួយប្រុសរបស់ខ្លួនដែលកំពុងយំខ្លាំងៗហាក់កេីតទុក្ខមិនសុខចិត្តនឹងរឿងអ្វីមួយដែលកំពុងកេីតឡេីង។

"មានរឿងអីហ្នឹង បានជាយំខ្លាំងបែបនេះ?" សម្លេងធំមួយបានបន្លឺឡេីង ហើយរំពេចនោះក្មេងតូចរហ័សរត់សម្ដៅទៅកាន់បុរសចំណាស់ដែលត្រូវជាលោកតារបស់ខ្លួន។

"គឺពូតូចលួចញ៉ាំ Strawberry របស់ Milkyដែលដាក់ក្នុងទូទឹកកក!!" ក្មេងប្រុសវ័យ6ឆ្នាំពិតទូលទាំងអណ្ដឺតអណ្ដក់ ធ្វើឲ្យមនុស្សចាស់សែនខ្នាញ់ និងអស់សំណើចបន្តិច។

"ប្រាប់ហើយថាយេីងច្រឡំទេ!!" មនុស្សធំប្រញាប់បដិសេធយករួចខ្លួន ទាំងដែលការពិតគឺយករបស់ក្មេងមកញ៉ាំ។

"ស្លាប់ហើយ ម៉េចក៏ពូរបស់ចៅអត់មារយាទខ្លាំងម្ល៉េះ?" លោកតាលេីកចៅប្រុសមកពរនិងផ្ដិតទឹកភ្នែកចេញពីថ្ពាល់ម៉ាប់ៗដែលក្រហមតិចៗ។

"លោកប៉ា...!!" រាងតូចសង្កត់សម្លេង ព្រោះមិនពេញចិត្តនឹងពាក្យចំអន់របស់ឪពុក។ ដៀលត្រូវជាង!!

"និយាយអញ្ចឹង ប៉ាមានរឿងសំខាន់ដែលចង់និយាយជាមួយឯង!!"

"រឿងសំខាន់អី្វទៅ?" រាងតូចសួរទៅវិញដោយអារម្មណ៍ងឿងឆ្ងល់។

មួយស្របក់ក្រោយមក...

" ទេ! ខ្ញុំមិនព្រមដាច់ខាត!!! " សម្លេងស្រែករបស់រាងតូចបានបន្លឺឡេីងហាក់ដូចកំពុងខឹងនិងភ្ញាក់ផ្អេីល។ ម្ចាស់សម្លេងមានឈ្មោះថា Beomgyu ជាកូនប្រុសពៅនៃគ្រួសារមួយដែលមានមុខមាត់នៅក្នុងសង្គម។ ហើយចំពោះមូលហេតុដែលធ្វេីឲ្យ Beomgyu ស្រែកឡើងចង់រង្គេីរផ្ទះនោះគឺដោយសារប៉ារបស់គេបានបង្ខំឲ្យគេរៀបការជាមួយមនុស្សដែលគេមិនបានស្រឡាញ់ ជាពិសេសគឺមនុស្សដែលគេស្អប់បំផុត។

"ព្រមធ្វើដេីម្បីគ្រួសារ តេីបានទេ?" លោកMing ដែលជាឪពុកព្យាយាមពន្យល់កូនប្រុស ពីព្រោះវាទាក់ទងនឹងរឿងជំនួញ។

"ប៉ាអង្វរកូនជាលេីកទី2...!!"

"ពិតមែនហើយកូន! ម្យ៉ាងទៀតកូនក៏អាយុច្រើនដែរហើយ!!" អ្នកជាម្ដាយជួយនិយាយបន្ថែម ពីព្រោះកូនប្រុសបណ្ដូលចិត្តរបស់គាត់មានអាយុ25ឆ្នាំទៅហេីយតែនៅមិនទាន់មានសង្សារទៀត ដូច្នេះគួរតែដល់ពេលវេលាដែលត្រូវគិតពីរឿងគូស្រករ។

"អ្នកម៉ាក់ខ្លាចខ្ញុំនៅព្រៅរហូតមែនទេ?"

"ថាអញ្ចឹងក៏ត្រូវដែរ! ម្យ៉ាងទៀតដេីម្បីក្រុមហ៊ុនយើង"

"កុំបង្ខំចិត្តខ្ញុំបានឬអត់?" Beomgyu បង្ហាញទឹកមុខជំទាស់ព្រោះមិនចូលចិត្តការគាបសង្កត់ ជាពិសេសរឿងផ្សំផ្គុំដេីម្បីផលប្រយោជន៍។

"រឿងគូស្រករ ខ្ញុំសូមជ្រើសរេីសដោយខ្លួនឯង" គេតាំងគោលជំហររឹងមាំ ព្រោះគេមិនអាចយល់ព្រមរៀបការជាមួយមនុស្សដែលខ្លួនមិនបានស្រឡាញ់ឡេីយ។

"ជាពិសេសជាមួយប្រុសម្នាក់នោះ គឺខ្ញុំមិនព្រមដាច់ខាត!!"

"បេីកូនមិនព្រមទេ ប៉ានឹងកាត់កាលកូនចោល!" ខ្ជិលអង្វរច្រើន លោក Ming សម្រេចចិត្តប្រេីធម៌ក្ដៅតែម្ដង ដោយសារគាត់ស្គាល់ចរិតរឹងរូសរបស់កូនប្រុសច្បាស់ជាងអ្នកណាទាំងអស់។

"នេះ- លោកប៉ាគិតលេងមែនទែនឬ?" Beomgyu ផ្អើលបន្តិចព្រោះប៉ារបស់គេក៏មិនធម្មតាដែរ ចូលលក្ខណៈគម្រាមតែម្ដង ហើយអ្វីដែលគាត់និយាយភាគច្រើនគឺជាការពិត។

"ពិតមែនហើយ!!"

"ខ្ញុំប្រេះទ្រូងស្លាប់មិនខានទេ!" Beomgyu ស្រែកខ្លាំងៗ តែភ្លាមនោះគេស្រាប់តែមានគំនិតមួយ។

"ប៉ាម៉ាក់ភ្លេចហើយឬ ថាខ្ញុំនឹងសម្លាប់ខ្លួនបេីបង្ខំឲ្យខ្ញុំរៀបការ!" Beomgyu យកល្បិចចាស់មកប្រេី ព្រោះទាល់ច្រក។

ប្រហែល2ឆ្នាំមុន Beomgyu ត្រូវបង្ខំឲ្យរៀបការម្ដងដែរ តែគេបដិសេធយ៉ាងដាច់អហង្ការតែម្ដងដោយអះអាងថាគេនឹងទៅចង.ក ឬទៅលោតទឹក ប្រសិនបើហ៊ានតែបង្ខំចិត្តគេ ហើយកាលនោះក៏បានផល ព្រោះប៉ាម៉ាក់របស់គេភ័យខ្លាច ក៏ប៉ុន្តែម្ដងនេះមិនប្រាកដឡើយ។

"ល្បិចហ្នឹងលែងមានប្រសិទ្ធភាពទៀតហើយលោកកូន!!" លោក Ming ពោលឡើងដោយទឹកមុខម៉ឺងម៉ាត់បំផុត ធ្វើឲ្យ Beomgyu ចាប់ផ្តើមអស់សង្ឃឹម។

"ហេតុអីបង្ខំឲ្យខ្ញុំរៀបការជាមួយអាម្នាក់ហ្នឹងរហូតអញ្ចឹង? បេីអ្នកផ្សេងខ្ញុំមិនថាទេ!" Beomgyu នៅមិនទាន់អស់ចិត្ត ហើយក៏ឆ្ងល់បន្តិចដែរ ថាហេតុអីក៏ជាមនុស្សដែលគេស្អប់ទៅវិញ?

"ព្រោះគ្រួសាររបស់គេអាចជួយក្រុមហ៊ុនរបស់យេីងបាននោះអី! ម្យ៉ាងទៀតអ្នកស្រី Jing ជាមិត្តរបស់ប៉ា!" លោក Ming អធិប្បាយប្រាប់កូនប្រុស តែរាងតូចទ្រាំស្ដាប់មិនបានក៏ចាកចេញទៅព្រមទាំងបិទទ្វារមួយទំហឹង។

បាក់ទ្វារអស់ហើយកូន!! (⁠ ⁠・ั⁠﹏⁠・ั⁠)

គូដណ្ដឹងខ្ញុំជាព្រាននារី!!Where stories live. Discover now