EPISODE 26

1.3K 48 3
                                    

ក្រោយពីចេញមកតាមលួងថេយ៉ុងអស់រយៈពេលយ៉ាងយូរហើយនាយតូចមិនព្រមបាត់ខឹងសោះនោះទើបជុងហ្គុកមកអង្គុយក្បែរហើយក៏សួរឡើងម្ដងទៀត÷

« ថេយ៍អន់ចិត្តនិងបងមែនទេ ? បងមិនដឹងថាធ្វើអីខុសនោះទេ ឲ្យបងសុំទោស ថេយ៍ឈប់ខឹងនិងបងទៅណា~ » ជុងហ្គុកមកអង្គុយកាន់តែជិតថេយ៉ុងទើបនិយាយលួងលោមហើយថែមទាំងសុំទោសទៀតផងនាយអោបនាយតូចពីក្រោយ។

« ពូជុងធ្វើអីដឹងខ្លួនឯងហើយ មិនចាំបាច់ឲ្យថេយ៍ប្រាប់នោះទេ » នាយតូចនៅតែង៉ក់ងរដដែលទើបជុងហ្គុកទ្រាំមិនបានចាប់ថើបតែម្ដង...

« អាយ៎~!! កុំមកថើបថេយ៍ៗ មិនចូលចិត្តនោះទេមិនដឹងថាទៅថើបស្រីណាខ្លះទេ » ថេយ៉ុងរហ័សយកដៃជូតកន្លែងដែរជុងហ្គុកថើបមុននេះចេញទើបស្រដីថាឲ្យនាយ។

« មិនដែលថើបស្រីណានោះទេ គឺថើបតែថេយ៍ម្នាក់ប៉ុណ្ណោះ ឬមួយថេយ៍ខឹងបងថាបងមានស្រីមែនទេ ? » ជុងហ្គុក ពេលនេះនាយដឹងហើយថាហេតុអីបានជាថេយ៉ុងង៉ក់ងរនិងនាយតាមពិតគិតថានាយមានស្រីសោះ។

« ចុះវាមិនមែនជាការពិតទេឬ ? ស្រីម្នាក់នោះមករកពូជុងដល់ផ្ទះហើយហៅសុទ្ធតែបងជុងៗ ទៀតមិនមើលថាអនាគតប្រពន្ធគេនៅទីនិងសោះ » ថេយ៉ុង និយាយយកៗ មើលទៅនាយប្រចណ្ឌជុងហ្គុកឡើងក្ដៅស្លឹកត្រចៀកទៅហើយ។ ឯងជុងហ្គុកវិញបានត្រឹមតែអស់សំណើចនិងក្មេងម្នាក់នេះប៉ុណ្ណោះ នេះទៅប្រចណ្ឌនាយនិងស្រីណាចេះ ?

« ថេយ៍ប្រចណ្ឌបងជាមួយស្រីណា ? ហើយអ្នកណាមករកបងទៅ ? »

« ស្រីពូជុងច្រើនពេកមែនបានសួរបញ្ជាក់ ? នាងមករកពូជុងកាលពីព្រឹកមិញ ឈ្មោះ យូ...យូស្អីទេស៎ ភ្លេចបាត់ហើយ » និយាយចប់ថេយ៍រៀបនិងដើរចេញទៅហើយជុងហ្គុកក៏ចាប់ដៃជាប់ទើបនិយាយ÷

« យូរីមែនទេ ? » ថេយ៍នាយអត់បានតបនោះទេ តែនាយក៏មុខក្រម៉ូវតែម្ដង ច្បាស់ណាស់គឺម្នាក់និងហើយដែរមករកជុងហ្គុកដល់ផ្ទះកាលពីព្រឹកមិញនេះ...។

« ថេយ៍ស្ដាប់បងណា គេមិនមែនជាស្រីរបស់បងទេ បងស្រលាញ់តែថេយ៍ម្នាក់ប៉ុណ្ណោះ មិនដែលមានចិត្តឲ្យនាងបន្តិចឡើយហើយនាងត្រឹមតែជាប្អូនជីដូនមួយរបស់បងទេ បើថេយ៍មិនជឿបងខលទៅនិយាយជាមួយគេឲ្យថេយ៍បានដឹងអូខេ » ជុងហ្គុកក៏ដកទូរស័ព្ទពីក្នុងហោប៉ៅមកចុចខលទៅលេខរបស់យូរី នាងក៏លើកនិយាយ...

You've reached the end of published parts.

⏰ Last updated: Mar 09 ⏰

Add this story to your Library to get notified about new parts!

🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞Where stories live. Discover now