EPISODE 12

1K 27 0
                                    

ថេយ៉ុងបានក្រោកចេញពីលើគ្រែដែលមានពូកសាច់ទន់ៗ នោះដោយមានអារម្មណ៍ថាឈឺចាប់នៅត្រង់ចំណុចផ្សាភ្ជាប់របស់ខ្លួន នេះក៏ដោយសារតែពាក្យផ្អែមល្ហែមរបស់ជុងហ្គុកទើបបន្ដោយអោយខ្លួនឈឺចាប់បែបនេះ។ នាយតូចបានដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតរាងកាយដែលមានស្នាមដំណក់ញើសដាមជាប់ រាងកាយនិងផ្ទៃមុខ។

ប្រហែលជា15 នាទីក្រោយរាងតូចក៏ដើរចេញពីក្នុងបន្ទប់ទឹកដោយមានកន្សែងរុំត្រឹមមួយកំណាត់ខ្លួនចុះក្រោម។ ដែរបង្ហាញឲ្យឃើញពីរាងកាយតូចស្អាតទាស់ត្រង់មកស្នាម ជាំដំៗ តូចៗ នៅលើដងខ្លួន ជាពិសេសគឺត្រង់កញ្ចឹងកនិងក្បាលពោះរាបស្មើនិងតែម្ដងហើយ។ ស្នាមទាំងអស់នេះគឺបណ្តាលមកពីរាងសង្ហាជុងហ្គុកបន្សល់ទុកតែទាំងអស់ននិង។

ក្រោយពីរៀបចំស្លៀកសម្លៀកបំពាក់រួចរាល់ហើយនាយតូចក៏ចុះមកជាន់ខាងក្រោមដើម្បីរកអីញ៉ាំព្រោះថានាយដូចជាគ្មានកម្លាំងកំហែងសោះហើយ។

« ថេចុះមកក្រោមធ្វើអី ?» ក្រោយពីឃើញវត្តមានរបស់រាងតូចដើរចុះមកជុងហ្គុកក៏សួរឡើង ព្រោះនាយបារម្ភខ្លាំងនាយតូចដើរមិនប្រយ័ត្ន ដោយសារតែនាយលេងខ្លាំងដៃដែរឡើងថេយ៉ុងសន្លប់បាត់មាត់ឈឹង ហើយណាមួយមើលទៅដូចជាគ្មានកម្លាំងកំហែងក្នុងខ្លួនសោះ...

« គឺថេរកពូជុងមិនឃើញក៏ចុះមក ណាមួយថេឃ្លានទៀតផង » ថេយ៉ុងដើរមកក្បែរជុងហ្គុកនិងនិយាយតបទៅនាយវិញដោយស្នាមញញឹមនៅលើផ្ទៃមុខ ដែរវាធ្វើឲ្យជុងហ្គុកពិតជាលង់និងស្នាមញញឹមរាយមន្តស្នេហ៍នេះខ្លាំងណាស់...។

« ចាំយើងឲ្យអ្នកបម្រើរៀបចំអាហារឲ្យចុះ ម៉ែដោះជួយរៀបចំអាហារឲ្យថេផង » ជុងហ្គុកតបទៅរាងតូចហើយក៏ក្រឡេកឃើញម៉ែដោះនៅក្បែរនោះក៏ប្រាប់គាត់ឲ្យជួយរៀបចំអាហារឲ្យរាងតូចញ៉ាំ..

« ចា៎ អ្នកប្រុស » ម៉ែដោះក្រោយពីតបនិងជុងហ្គុកហើយក៏ដើរសំដៅចូលទៅក្នុងផ្ទះបាយដើម្បីរៀបចំអាហារដាក់នៅលើតុឲ្យនាយតូចពិសារ..។

នៅលើតុបាយមានអាហារជាច្រើនមុខដាក់តម្រៀបគ្នានឹងមានបង្អែមល្ពៅ ជាមួយនឹងផ្លែឈើជាច្រើនមុខដាក់នៅទីនោះផងដែរ។ រាងតូចក៏បានអរគុណទៅដល់់ម៉ែដោះហើយក៏ញ៉ាំអាហារទាំងនោះដោយមានក្ដីសុខ។ ចំណែកជុងហ្គុកដែរអង្គុយរួមតុជាមួយនឹងថេយ៉ុងនាយក៏លេចស្នាមញញឹមលើផ្ទៃមុខសង្ហាបង្ហាញឲ្យឃើញច្បាស់ៗ និងភ្នែកទាំងគូរបស់ម៉ែដោះដែរស្នាមញញឹមនេះគាត់ខានបានឃើញយូរមកហើយ តែពេលនេះវាក៏លេចចេញមកវិញហើយ..។

🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞Where stories live. Discover now