EPISODE 14

947 31 0
                                    


ក្រឡេកមកមើលនាយសង្ហាជុងហ្គុកយើងឯណេះវិញពេលនេះនាយកំពុងតែរវល់និងការងារដែលត្រូវរៀបចំចុះហត្ថលេខាដើម្បីផ្ទេរសិទ្ធិដំណើរការចូលចេញរបស់ទំនិញដែលចូលនាំចេញនិងចូល។ ក្រោយពីរៀបចំចុះហត្ថលេខារួចរាល់អស់ហើយនាយសង្ហាក៏ផ្អែកខ្នងទៅនឹងកៅអី CEO របស់ខ្លួនដើម្បីយកកម្លាំងបន្តិចមុននិងប្រាប់ឲ្យលេខាជួយយកកាហ្វេឲ្យនាយ។ 

« ជី នាងជួយទៅឆុងកាហ្វេឲ្យខ្ញុំបន្តិច » នាយសង្ហាស្រដីឡើងទាំងដៃបន្តចុះហត្ថលេខានិងត្រួតនិត្យឯកសារបន្ត។

« ចា៎Boss » ឮបែបនេះហើយលេខារបស់ជុងហ្គុកក៏បានដើរចេញទៅធ្វើតាមដែលនាយប្រាប់មុននេះ...

ប្រហែលជា10 នាទីក្រោយមកលេខារបស់នាយក៏យកកាហ្វេមួយពែងមកដាក់ក្បែរនាយដោយកាយវិការបែបយកចិត្តមេដើម្បីឲ្យដំឡើងប្រាក់ខែចឹង។

« នេះកាហ្វេរបស់ Boss » ជី

« ទុកទីនេះហើយ នាងក៏ចេញទៅបានហើយដែរ » នាយសង្ហាតបទៅលេខារបស់នាយដោយមិនខ្ចីងើបមើលមុខនាងអីបន្តិចសោះឡើយ។ ចំណែកលេខាស្រីម្នាក់នេះក៏បានដើរចេញពីបន្ទប់របស់ Boss សង្ហាម្នាក់នេះដូចគ្នានៅយូរនាំតែជុងហ្គុកអារម្មណ៍មិនល្អទេ។

តុកៗ~~

« ចូលមក » ជុងហ្គុក

« ចៅហ្វាយ ខ្ញុំបានយកអាហារថ្ងៃត្រង់ឲ្យអ្នកប្រុសតូចរួចហើយ » ជេក៍

« ល្អ » មួយម៉ាត់យ៉ាងខ្លីមិនខ្ចីមើលមុខជេក៍ដែលខំយកដំណឹងមកប្រាប់សោះ មើលទៅនាយសង្ហាប្រហែលជាមមាញឹកខ្លាំងហើយបានជាគ្រាន់តែងើបមុខមើលជេក៍បន្តិចក៏មិនបានបែបនេះ...

« គឺនៅមានមួយទៀតចៅហ្វាយ » ជេក៍ នាយខ្ជិលនិយាយអូសក្រឡាច្រើនក៏ចាប់ផ្ដើមនិយាយរឿងប្រាប់ទៅនាយសង្ហាគ្មានសល់មួយពាក្យណាឡើយ និងមានបន្ថែមពាក្យមិនពិតខ្លះទៀតផង។

« អាចង្រៃ មួយថ្ងៃហើយមិចឯងទើបមកបើកម៉ាត់និយាយហាស៎ » ជុងហ្គុកក្រោយពីឮរឿងគ្រប់បែបយ៉ាងហើយក៏ច្រឡោតខឹងដាក់ជេក៍ជាខ្លាំង..

« តែពេលនេះខ្ញុំបានប្រាប់ចៅហ្វាយហើយតើស៎ »ជេក៍

« ឆាប់ទៅរៀបចំឡានយើងទៅយកអាល្អិតនោះមកវិញ » សម្ដីដ៏ត្រជាក់និងទឹកមុខដ៏កំណាចរបស់ជុងហ្គុកបានបង្ហាញឲ្យយើងឃើញច្បាស់ថាពេលនេះនាយកំពុងតែខឹងនិងទង្វើរបស់នាយតូចខ្លាំងណាស់។ នាយពិតជាហ៊ានមែនដែលត្រឡប់ទៅវិញទាំងមិនប្រាប់នាយហើយសុំការអនុញ្ញាតពីនាយសូម្បីតែបន្តិចសោះឡើយ។

🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞Where stories live. Discover now