EPISODE 16

1K 35 0
                                    

ទង្វើដែលនាយសង្ហាកំពុងបង្ហាញនេះធ្វើឲ្យលោកគីមនិងភរិយាមានភាពងើយឆ្ងល់ជាខ្លាំង មនុស្សដែលមិនចេះចុះសម្រុងជាមួយអ្នកគ្រប់គ្នា ប្រែក្លាយជាមនុស្សដែលមានភាពទន់ភ្លន់និងអាកប្បកិរិយាមាយាទល្អជាងកាលពីម្សិលមិញឆ្ងាយណាស់។

« លោកបងគិតថាគេប្លែកទេ ? » លោកស្រីគីម

« ប្លែកខ្លាំងណាស់ តាំងពីការនិយាយស្តី ឥរិយាបថ និងឬកពៀរក៏មិនដូចមុនដែរ ដូចជាមនុស្សពីរផ្សេងគ្នាយ៉ាងអញ្ចឹង » លោកគីម និងភរិយាអង្គុយសម្លឹងមើលទៅនាយសង្ហាដែលជួយរៀបចំលើកចានអាហារយកទៅទុកដោយងើយឆ្ងល់ចំពោះទង្វើនេះជាខ្លាំង...។

« ពូជុងធ្វើអីនិង ? ឆាប់លែងថេទៅ ប្រយ័ត្នប៉ាម៉ាក់ថេឃើញណា » រាងតូចដែលកំពុងតែលាងសម្អាតចានអាហារមុននេះដោយត្រូវបានដៃក្រាស់អោបប្រសោបកាយពីខាងក្រោយនិងដាក់មុខសង្ហាលើកស្មានាយតូចទៀតផង....

« ឃើញក៏ឃើញទៅ យើងមិនដែលខ្វល់នោះទេ » នាយសង្ហាឆ្លើយហីៗ ដោយមិនយល់ថាអារម្មណ៍របស់ថេយ៉ុងកំពុងភ័យប៉ុណ្ណានោះទេ...។

« ពូជុងលែងថេសិនទៅថេប្រញាប់សម្អាតវាឲ្យហើយនិងត្រូវទៅផ្សារទៀត » នាយតូចនិយាយឡើងទាំងបែរមុខមករកនាយសង្ហាដោយពេលនេះផ្ទៃមុខរបស់នាយតូចក៏ប៉ះនិងច្រមុះស្រួចរបស់នាយក្រាស់ផងដែរ....

« ok លែងក៏បាន សឺត» នាយក្រាស់ព្រមលែងដៃពីចង្កេះនាយតូចប៉ុន្តែនាយក៏អោនមុខទៅថើបថ្ពាល់រលោងរបស់ថេយ៉ុងមួយខ្សឺតយ៉ាងយូរទើបដកមុខចេញ។ ក្រោយពីត្រូវបានជុងហ្គុកថើបបែបនេះមុខរបស់នាយតូច ក៏ប្រែជាក្រហមមួយរំពេចហើយក៏ងាកមុខចេញពីការសម្លឹងរបស់នាយសង្ហាដែលញញឹមសមចិត្តនោះ...។
___________________

« ខ្ញុំពូហើយមិនចឹងថាមិនបាច់មកតាមទេ ឥឡូវកុំមករអ៊ូដាក់ត្រចៀកខ្ញុំ » ថេយ៉ុងនិយាយឡើងទាំងយួរឥវ៉ាន់ជាច្រើនចំណែកជុងហ្គុក ក៏ដូចគ្នាប៉ុន្តែនាយពេលនេះដូចជាធុញថប់និងបរិយាកាសនៅក្នុងផ្សារមួយនេះហើយ...។

« អ្នកណាទៅដឹងថាដើរទិញឥវ៉ាន់វាវេទនាដល់ម្លឹងនោះ » ជុងហ្គុករអ៊ូដូចឃ្មុំចឹង នាយពិតជាមិនដឹងនោះទេថាដើរទិញឥវ៉ាន់វាវេទនាដល់ម្លឹងនោះ ធ្លាប់តែដើរផ្សារទំនើបទិញនេះទិញនោះមានអ្នកយកដល់ភូមិគ្រឹះស្រាប់មិនចាំបាច់កាន់រញ៉េរញ៉ៃបែបនេះទេ...។

🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞Where stories live. Discover now