EPISODE 1

3K 96 3
                                    


        ជាធម្មតាក្នុងការរកសុីវាតែងតែមានការចំណេញនិងខាតដើមជារឿងធម្មតាទៅហើយប៉ុន្តែបើនិយាយពីគ្រួសារមួយនេះវិញចាប់តាំងពីដាក់ទុនវិនិយោគមកគឺមិនដែលស្គាល់ពាក្យថាចំណេញម្ដងណាឡើយ។ តើមកពីមូលហេតុអ្វីទៅ ??

        ភូមិគ្រឹះជិតខ្សែធុនមួយកន្លែង នៅក្នុងភូមិគ្រឹះមានភាពរញ៉េរញ៉ៃជាខ្លាំង របស់របរត្រូវបានខូចខាតដោយសារតែពួកអ្នកលេងមួយក្រុមកំពុងតែកម្ទេចចោល។ ចំណែកម្ចាស់ភូមិគ្រឹះវិញគឺត្រូវបានពួក អ្នកលេងទាំងនោះវាយដំ ធ្វើបាបយ៉ាងចាស់ដៃតែម្តង សម្លេងស្រែកយំរបស់អ្នកស្រីម្ចាស់ផ្ទះបាន បង្ហូរយំសុំក្តីមេត្តាពីពួកបងធំនោះយ៉ាងសង្វេគ កុំឲ្យធ្វើបាបស្វាមីរបស់ខ្លួនបន្តទៀត ចំណែកពួកអ្នកលេងវិញគឺមិនបានវាយធ្វើបាបដល់អ្នកស្រីម្ចាស់ផ្ទះនោះទេ ព្រោះគាត់កំពុងមានផ្ទៃពោះ ទោះជាពួកគេសាហាវយ៉ាងណាក៏នៅមានគុណធម៌ក្នុងខ្លួនបន្តដែរ...។

         « បានហើយ ពួកឯងឲ្យវានិយាយខ្លះទៅ » សម្លេងក្រល្លធំមានអំណាចតែតាមពិតទៅនាយទើបតែអាយុ15 ឆ្នាំប៉ុណ្ណោះ។

          នាយមានឈ្មោះថាចន ជុងហ្គុក មានរូបរាងសង្ហាបែបក្មេងជំទង់នាយគឺជាក្មេងកំព្រាគ្រួសាររបស់នាយត្រូវបានស្លាប់កាលពី ប៉ុន្មានថ្ងៃមុននេះ សព្វថ្ងៃនាយគឺរស់នៅក្នុងភូមិគ្រឹះដ៏ធំតែម្នាក់ឯង។ ទោះបីជានាយមានវ័យក្មេងក៏ដោយតែ
សមត្ថភាពរបស់នាយគឺពិតជាពូកែ ខ្លាំងណាស់ពូកែរហូតដល់អ្នកជំនួញធំៗ ជាច្រើនធ្លាប់បានចាញ់ក្នុងការរកសុីជាមួយនាយថែមទៀតផង។ នៅក្នុងនោះក៏មានអ្នកមានមុខមាត់ជាច្រើន ដែលបានរកសុីខាតដើមហើយត្រូវបានជំពាក់បំណុលរបស់នាយក្នុងនោះក៏មានត្រកូលគីម ដែលនាយកំពុងតែមកទាញបំណុលក្នុងពេលនេះដូចគ្នា។

          « យើងសុំអង្វរឯងទៅចុះជុងហ្គុក កុំធ្វើបាបប្ដីយើងទៀតអី យើងសន្យាថានិងរកប្រាក់សង៉ងវិញមិនខាន » អ្នកស្រី គីមរ៉ា ត្រូវជាភរិយារបស់លោកគីមយ៉ុនអាន ដែលជាកូនបំណុលរបស់ជុងហ្គុក តែទោះជាអ្នកស្រីគីម រ៉ាខំអង្វរទៅកាន់នាយយ៉ាងណាក៏នាយនៅតែមិនព្រម មកថ្ងៃនេះមិនមែនតែរឿងលុយជំពាក់តែមួយមុខនោះទេ...។

🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞Where stories live. Discover now