EPISODE 19

820 30 0
                                    

ក្រោយពីពេលវេលាដ៏រ៉ូមែនទិចកន្លងផុតទៅនៅក្នុងបន្ទប់ដែលមានសភាពងងឹតដោយមានភ្លើងបំភ្លឺតិចៗ អាចមើលមុខមនុស្សដែលគេងអោបគ្នាយ៉ាងស្អិតរមួត ឡើងចង់រលាយកាយចូលគ្នាទៅហើយ។

« គេងលក់ហើយមែនទេ?? សឺត~ » ដោយឃើញថាស្ងាត់គ្មានសំឡេងអ្វីសោះនាយសង្ហាក៏និយាយឡើងតិចៗ និងអោនមើលក្មេងតូចដែលគេងនៅក្រោមទ្រូងរបស់នាយយ៉ាងស្ងៀមស្ងាត់នោះ ដោយឃើញថានាយតូចគេងលក់ហើយនោះជុងហ្គុកក៏អោនមុខសង្ហាទៅថើបថ្ងាសរបស់នាយតូចដែលមានសក់បាំងនោះមួយខ្សឺតយ៉ាងយូរទើបអោបនាយតូចជាប់ទ្រូងនិងសំងំគេងទៅ......។

ថ្ងៃថ្មីឈានចូលមកដល់

នៅក្នុងបន្ទប់ដែលមានមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតសឹងតែក្លាយទៅជាខ្លួនតែមួយទៅហើយ។ ត្របកភ្នែកក្រាស់បើកឡើងតិចៗ ឲ្យស៊ាំនិងពន្លឺព្រះអាទិត្យដែលចាំងចូលមកនោះ ជុងហ្គុកសម្លឹងមើលមុខតូចស្អាតរបស់នាយតូចថេយ៉ុងបន្តិចនិងបានអោនទៅថើបថ្ពាល់រលោងរបស់ថេយ៉ុងស្រង់ក្លិនក្រអូបស្រាលដែលធ្វើឲ្យនាយជាប់ចិត្តជាខ្លាំង។

ក្រោយពីថើបថ្ពាល់រលោងហើយនោះជុងហ្គុកក៏ងើបចេញ ពីលើពូកដោយថ្នមៗ ព្រោះខ្លាចរំខានដំណេករបស់ថេយ៉ុង បន្ទាប់មកនាយក៏ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនចេញ។ 15 នាទីក្រោយមកនាយសង្ហាក៏សម្អាតខ្លួនរួចរាល់និងដើរចេញមកក្រៅបន្ទប់ទឹកវិញ ដោយឃើញថាថេយ៉ុងនៅមិនទាន់ក្រោកនៅឡើយទើបនាយនិយាយ÷

« គេងទម្រន់ដល់ហើយ សឺត~ »

« ថេយ៍ក្រោកយូរហើយតើស៎ » មាត់និយាយថាក្រោកតែភ្នែកបិទជិតមិនទាន់បើកនៅឡើយ...

« មោចាំពូនាំថេយ៍ទៅសម្អាតខ្លួនចេញ មើលចុះធុំក្លិនខ្លួនដល់ហើយ » នាយសង្ហានិយាយឡើងទាំងយកដៃបក់ចុះឡើងនៅក្បែរច្រមុះធ្វើដូចជាស្អុយណាស់ចឹង...។

« មានឯណា ថេយ៍ឡើងក្រអូប » នាយតូចក្រោកឡើងមកប្រកែកភ្លាមពេលឮសម្ដីរបស់នាយសង្ហានិយាយមកកាន់ខ្លួនបែបនេះ អ្នកណាទទួលយកបានគេក្រអូបថាគេមានក្លិនខ្លួន....

« ក្រអូបក៏ក្រអូប ចឹងថេយ៍ក្រោកទៅងូតទឹកសិនទៅចាំពូទៅអាហារពេលព្រឹកឲ្យ »

🔞ត្រកងស្នេហ៍ម៉ាហ្វៀ🥛🔞Onde as histórias ganham vida. Descobre agora