ម៉ែដោះសំណព្វចិត្ត The end

970 15 0
                                    

បន្ទាប់ពីជុងហ្គុកចាកចេញទៅបាត់មួយស្របក់ក្រោយមកលោកម្ចាស់ចនក៏ស្រាប់តែដើរសម្តៅចូលមករកលីសាដែលកំពុងតែអង្គុយនៅលើសាឡុងតែម្នាក់ឯង។

"លោកម្ចាស់!!!" លីសាក្រឡេកទៅឃើញគាត់ដើរសម្តៅមកក៏ក្រោកឡើងបម្រុងនិងអង្គុយលើឥដ្ឋការ៉ូវិញតែភ្លាមៗនោះលោកម្ចាស់ចនក៏ស្ទុះមកចាប់ស្មារបស់នាងឲក្រោកឡើង។

"អង្គុយនៅទីនេះហើយ!!"
"គឺ.....!!" លីសាឆ្ងល់និងទង្វើររបស់គាត់ព្រោះថាកន្លងមកគាត់ជាមនុស្សប្រកាន់វណ្ណៈខ្លាំងណាស់ព្រមទាំងស្អប់ខ្ពើមនាងខ្លាំងទៀតផង។

"តើអាចឲខ្ញុំនិយាយជាមួយនាងបន្តិចតើបានដែរទេ?" លោកចនក៏ចោទជាសំណួរសុំអនុញ្ញាតិទៅកាន់លីសា។
"ចា៎....ចាស៎!! លោកម្ចាស់មានរឿងអ្វីតើមែនទេ?"
"គឺ.....ឲខ្ញុំសុំទោសចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងកន្លងមកផងចុះ!!! វាជាកំហុសរបស់ខ្ញុំ! សុំទោសដែលមើលរំលងក្តីស្រលាញ់ដែលនាងមានចំពោះជុងហ្គុក!! ក្តីស្រលាញ់របស់នាងដែលមានចំពោះកូនប្រុសរបស់ខ្ញុំវាពិតជាធ្វើឲខ្ញុំស្ញប់ស្ញែងខ្លាំងណាស់! ដល់ថ្នាក់ខ្ញុំជាឪពុករបស់គេក៏រអៀសចិត្តខ្មាសខ្លួនឯងជាខ្លាំង!!! អរគុណ!!! នាងមើលថែជុងហ្គុកបានល្អខ្លាំងណាស់!!! តើនាងអាចអភ័យទោសឲខ្ញុំផងបានទេ?" លោកម្ចាស់ចននិយាយរៀបរាប់ទាំងអួលដើមកទៅកាន់លីសា។

"រឿងវាបានកន្លងហួសផុតទៅហើយខ្ញុំមិនបានយកទោសពៃអ្វីចំពោះលោកម្ចាស់ឡើយ!!! បានលោកម្ចាស់ដឹងកំហុសហើយត្រឡប់មករស់នៅជាមួយជុងហ្គុកវិញគឺវាប្រសើរខ្លាំងណាស់ទៅហើយ! ខ្ញុំគ្រាន់តែជាអ្នកស្នាក់អាស្រ័យហើយធ្វើតាមតួនាទីរបស់ខ្ញុំតែប៉ុណ្ណោះ!" លីសានិយាយតបទៅកាន់លោកចនដោយមិនយកទោសអ្វីទាំងអស់។

"ហឹក....អរគុណខ្លាំងណាស់!!! ចាប់ពីថ្ងៃនេះតទៅលីសមិនមែនជាអ្នកស្នាក់អាស្រ័យទៀតនោះទេ! លីសាគឺជាកូនប្រសារស្រីនៅក្នុងត្រកូលចន! ហើយក៏ជាចៅហ្វាយស្រីនៅទីនេះផងដែរ!!"
"អរគុណលោកម្ចាស់ខ្លាំងណាស់ដែលយល់ព្រមទទួលយកនាងខ្ញុំ!!!"
"អត់នោះទេ! ឈប់ហៅថាលោកម្ចាស់ទៀតទៅ! ត្រូវហៅថាលោកប៉ា! លីសគឺជាកូនស្រីម្នាក់ទៀតរបស់ប៉ា!"
"ចាស៎....លោក....ប៉ា...ហឹក!!!" ពាក្យថាប៉ាមួយម៉ាត់នេះវាធ្វើលីសារំជួលចិត្តរហូតដល់ស្រក់ទឹកភ្នែក។

You've reached the end of published parts.

⏰ Last updated: Jul 04, 2023 ⏰

Add this story to your Library to get notified about new parts!

ម៉ែដោះសំណព្វចិត្តWhere stories live. Discover now