ម៉ែដោះសំណព្វចិត្ត Ep 08

827 7 0
                                    

ក្នុងបន្ទប់ធ្វើការ៖
"លោកមានរឿងអ្វីដែលត្រូវនិយាយមែនទេក៏ឆាប់និយាយមក!" ជុងហ្គុកនិយាយទាំងព្រងើយកន្តើយដាក់លោកប៉ារបស់ខ្លួន។

"ឲប៉ាសុំទោស! ប៉ាពិតជាសុំទោសពិតមែន! គ្រប់យ៉ាងគឺជាកំហុសប៉ា! ប៉ាមិនគិតដល់នោះទេថាកូនលំបាកដល់ថ្នាក់នេះនោះ! ប៉ាមិនបានខ្វល់ខ្វាយពីផ្លូវចិត្តរបស់កូនថាការត្រូវការសេចក្តីស្រលាញ់ការថ្នាក់ថ្នមពីប៉ា! ប៉ាប្រាថ្នាចង់ឲកូនលើកលែងទោសឲប៉ានោះទេ! តែប៉ាគ្រាន់តែចង់សុំទោសគ្រប់យ៉ាងដែលកើតកន្លងមកតែប៉ុណ្ណោះ! ប៉ាគិតខុសថាទ្រព្យសម្បត្តិទាំងអស់នោះគឺអាចឲកូនរស់នៅដោយសុខស្រួលតែប៉ាគិតមិនដល់ថាកូនអាចនិងខ្វះភាពកក់ក្តៅ!! តើអាចផ្តល់ឱកាសឲប៉ាលុបលាងកំហុសទាំងអស់ដែលប៉ាបានសាងផងបានទេ? ប៉ាមិនសុំអ្វីទាំងអស់ក្រៅពីនៅមើលថែកូននោះទេ!!!" លោកចននិយាយទៅកាន់អ្នកដែលមាននាមជាកូនប្រុសទាំងដឹងកំហុសដែលខ្លួនបានសាងឡើងកន្លងមក។

"ខ្ញុំមិនបានដេញលោកចេញនោះទេ!! លោកអាចស្នាក់នៅទីនេះបន្តទៀតបាន!!!" ទោះបីជាខឹងស្អប់ខ្លាំងយ៉ាងណាក៏ដោយតែក៏នៅតែមិនអាចកាត់ផ្តាច់សាច់ឈាមបង្កើតបាននោះទេ។ ក្នុងចិត្តរបស់ជុងហ្គុកពេលនេះគឺពិតចង់ឱបគាត់ចង់ទទួលបានក្តីស្រលាញ់ថ្នាក់ថ្នមពីប៉ារបស់គេណាស់តែគេជាមនុស្សមាត់រឹង។

"ប៉ាអរគុណកូនណាស់ដែលផ្តល់ឱកាសប៉ាម្នាក់នេះ!"
បន្ទាប់ពីនិយាយគ្នាជាមួយលោកចនរួចរាល់អស់ហើយនោះជុងហ្គុកក៏ប្រញាប់ទៅមើលសំណព្វចិត្តរបស់គេ។

"លីសា!!!" ជុងហ្គុកចូលទៅក្នុងបន្ទប់របស់ខ្លួនហើយស្រែកហៅនាង។
"ក្រាក!!!" លីសាបានបើកទ្វារចេញពីបន្ទប់ទឹក។
"អូនងូតទឹករួចរាល់ហើយពិតមែនទេ?"
"រួចរាល់ហើយ!! ចុះបងនិយាយជាមួយលោកម្ចាស់នោះតើយ៉ាងម៉េចទៅហើយ?" លីសាដើរមកអង្គុយលើពូករួចក៏សាកសួរទៅកាន់ជុងហ្គុក។
"គឺគាត់ទទួលស្គាល់កំហុសរបស់គាត់ហើយ! ហើយក៏សុំទោសបងដូចគ្នា!!"
"ចុះបងលើកលែងទោសឲគាត់ដែរឬទេ?"

"គឺ....មិនទាន់នោះទេ! បងគ្រាន់តែឲគាត់រស់នៅទីនេះបន្តតែប៉ុណ្ណោះ!!"
"ជុង!! គាត់ជាលោកប៉ារបស់បងណា៎! បើគាត់ដឹងកំហុសហើយបងគួរតែលើកលែងទោសឲគាត់ទៅ!  បងមានសំណាងដែលនៅមានលោកប៉ានៅរស់រានមានជីវិតត្បិតតែគាត់ធ្លាប់ធ្វើខុសតែគាត់បានកែខ្លួនហើយតែអូនវិញមិនសូម្បីមានឱកាសក្នុងការរស់នៅជាមួយទាំងលោកប៉ានិងអ្នកម៉ាក់! បងមានឱកាសក្នុងការមើលថែគាត់ហើយបងគួរតែថែរក្សាគាត់បើមិនដូច្នោះទេបងអាចនិងមានវិប្បដិសេរីនៅថ្ងៃក្រោយ!!" លីសានិយាយពន្យល់រៀបរាប់ទៅកាន់ជុងហ្គុកវិញពេលបានឮចម្លើយរបស់គេ។

ម៉ែដោះសំណព្វចិត្តWhere stories live. Discover now